កាលយ៉ូស្វេបានឮសូរសំឡេងរបស់បណ្តាជនទាំងឡាយ ដែលគេនាំគ្នាស្រែកដូច្នោះ នោះក៏ជំរាបម៉ូសេថា មានឮសូរចំបាំងនៅទីដំឡើងត្រសាលហើយ
និក្ខមនំ 32:18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែម៉ូសេឆ្លើយថា តាមដែលអញឮ នោះមិនមែនជាសូរសំរែកនៃពួកដែលឈ្នះ ឬពួកចាញ់ទេ គឺជាសូរសំឡេងនៃមនុស្សដែលច្រៀងវិញទេតើ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ លោកម៉ូសេឆ្លើយថា៖ «នេះមិនមែនជាសូរសម្រែករបស់ពួកដែលឈ្នះ ឬសូរសម្រែករបស់ពួកអ្នកដែលចាញ់ទេ តែខ្ញុំឮសូរសំឡេងច្រៀងទេតើ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកម៉ូសេឆ្លើយថា៖ «ទេ នេះមិនមែនជាសម្រែកជ័យជម្នះ ឬសម្រែកបរាជ័យឡើយ តែខ្ញុំឮសូរសំឡេងចម្រៀង»។ អាល់គីតាប ម៉ូសាឆ្លើយថា៖ «ទេ នេះមិនមែនជាសំរែកជ័យជំនះ ឬសំរែកបរាជ័យឡើយ តែខ្ញុំឮសូរសំឡេងចំរៀង»។ |
កាលយ៉ូស្វេបានឮសូរសំឡេងរបស់បណ្តាជនទាំងឡាយ ដែលគេនាំគ្នាស្រែកដូច្នោះ នោះក៏ជំរាបម៉ូសេថា មានឮសូរចំបាំងនៅទីដំឡើងត្រសាលហើយ
លុះកាលលោកបានទៅដល់ជិតទីដំឡើងត្រសាល បានឃើញរូបកូនគោនោះ ហើយឃើញគេកំពុងតែលោតរាំលេង នោះម៉ូសេកើតមានសេចក្ដីកំហឹងខឹងក្តៅជាខ្លាំង ក៏បោះបន្ទះថ្មទាំង២ចេញពីដៃបំបែកនៅជើងភ្នំទៅ
គឺទ្រង់បានលើកអង្គទ្រង់ឡើង ទាស់នឹងព្រះអម្ចាស់នៃស្ថានសួគ៌វិញ ហើយគេបាននាំយកពែងរបស់ព្រះវិហារនៃព្រះមកចំពោះទ្រង់ ឯទ្រង់ នឹងអស់ពួកសេនាបតីរបស់ទ្រង់ ព្រមទាំងភរិយា នឹងពួកស្រីអ្នកម្នាងទាំងអស់គ្នា បានផឹកស្រាទំពាំងបាយជូរពីពែងទាំងនោះ ក៏បានសរសើរដល់អស់ទាំងព្រះ ដែលធ្វើពីប្រាក់ មាស លង្ហិន ដែក ឈើ នឹងថ្ម ដែលមើលមិនឃើញ ស្តាប់មិនឮ ក៏មិនដឹងអ្វីសោះ តែចំណែកព្រះដែលក្តាប់ដង្ហើមជីវិតព្រះករុណានៅក្នុងព្រះហស្ត ហើយអស់ទាំងផ្លូវរបស់ព្រះករុណាជារបស់ផងព្រះនោះដែរ នោះព្រះករុណាមិនបានលើកដំកើងព្រះអង្គនោះសោះ
គេបានផឹកស្រាបណ្តើរ ហើយសរសើរដល់អស់ទាំងព្រះបណ្តើរ ជាព្រះធ្វើពីមាស ប្រាក់ លង្ហិន ដែក ឈើ នឹងថ្ម។