មើល អញបានហៅបេតសាលាល ជាកូនយូរី ដែលជាកូនហ៊ើរ ក្នុងពូជអំបូរយូដា
«មើល៍! យើងបានហៅបេតសាលាល ជាកូនរបស់យូរី និងជាចៅរបស់ហ៊ើរ ក្នុងកុលសម្ព័ន្ធយូដា
«យើងបានជ្រើសរើសបេតសាលាល ជាកូនរបស់យូរី និងជាចៅរបស់ហ៊ើរ ក្នុងកុលសម្ព័ន្ធយូដា។
«យើងបានជ្រើសរើសបេតសាលាល ជាកូនរបស់យូរី និងជាចៅរបស់ហ៊ើរ ក្នុងកុលសម្ព័ន្ធយូដា។
អ្នកនោះជាកូនរបស់ស្រីមេម៉ាយម្នាក់ក្នុងពូជអំបូរណែបថាលី តែឪពុកជាជាងលង្ហិន នៅស្រុកទីរ៉ុស អ្នកនោះជាអ្នកមានប្រាជ្ញាវាងវៃ ហើយមានថ្វីដៃចេះធ្វើគ្រប់ទាំងរបស់លង្ហិន គាត់ក៏មកឯស្តេចសាឡូម៉ូន ដើម្បីនឹងធ្វើការទាំងអស់នេះថ្វាយទ្រង់
រីឯអាសនាលង្ហិន ដែលបេតសាលាល កូនយូរី ដែលជាកូនហ៊ើរបានធ្វើ នោះក៏នៅមុខរោងឧបោសថផងព្រះយេហូវ៉ា ត្រង់គីបៀន ហើយសាឡូម៉ូន នឹងពួកជំនុំទាំងអស់គ្នាបានសង្វាតរកអាសនានោះ
យ៉ូស្វេក៏ធ្វើដូចជាម៉ូសេបានបង្គាប់ លោកទៅច្បាំងនឹងសាសន៍អាម៉ាលេក ឯម៉ូសេ អើរ៉ុន នឹងហ៊ើរ ក៏ឡើងទៅលើកំពូលភ្នំ
ម៉ូសេលោកទូលដល់ព្រះយេហូវ៉ាថា មើល ទ្រង់បង្គាប់មកទូលបង្គំឲ្យនាំបណ្តាជននេះឡើងទៅ តែទ្រង់មិនបានឲ្យទូលបង្គំដឹង ជាទ្រង់នឹងចាត់អ្នកណាឲ្យទៅជាមួយសោះ ទ្រង់បានមានបន្ទូលថា អញស្គាល់ឯងយ៉ាងជិតស្និទ្ធ ហើយឯងក៏ប្រកបដោយគុណរបស់អញផង
រួចព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថា អញនឹងធ្វើតាមសេចក្ដី ដែលឯងបានសូមនេះដែរ ដ្បិតឯងប្រកបដោយគុណនៃអញ ហើយអញក៏ស្គាល់ឯងយ៉ាងជិតស្និទ្ធផង
រួចមក ម៉ូសេមានប្រសាសន៍នឹងពួកកូនចៅអ៊ីស្រាអែលថា មើល ព្រះយេហូវ៉ាទ្រង់បានហៅបេតសាលាល កូនយូរី ដែលជាកូនហ៊ើរ ក្នុងពូជអំបូរយូដាមក
ដូច្នេះ បេតសាលាល នឹងអូហូលីអាប់ ហើយអស់អ្នកចំណានការ ដែលព្រះយេហូវ៉ាទ្រង់បានប្រទានឲ្យមានគំនិតវាងវៃ ហើយនឹងយោបល់ឲ្យចេះធ្វើការគ្រប់មុខ គេនឹងធ្វើអស់ទាំងប្រដាប់ ដែលសំរាប់ការងារក្នុងទីបរិសុទ្ធ តាមដែលព្រះយេហូវ៉ាទ្រង់បានបង្គាប់មក
ឯបេតសាលាល គាត់ធ្វើហឹបពីឈើនាងនួន មានបណ្តោយ២ហត្ថកន្លះ ទទឹង១ហត្ថកន្លះ ហើយកំពស់១ហត្ថកន្លះ
ឯបេតសាលាល កូនយូរី ដែលជាកូនហ៊ើរក្នុងពូជអំបូរយូដា គាត់បានធ្វើអស់ទាំងការដែលព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ
មានទាំងអូហូលីអាប់ ជាកូនអ័ហ៊ីសាម៉ាក់ក្នុងពូជអំបូរដាន់មកជួយធ្វើការដែរ អ្នកនោះជាអ្នកប្រសប់ខាងការចំឡាក់ ហើយខាងបង្កើតការថ្មី នឹងខាងធ្វើសំពត់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម នឹងសំពត់ខ្លូតទេសយ៉ាងម៉ដ្ត
យ៉ូហានឆ្លើយថា គ្មានមនុស្សណាអាចនឹងទទួលអ្វីបានទេ លើកតែបានប្រទានពីស្ថានសួគ៌មកឲ្យប៉ុណ្ណោះ