ទូលបង្គំនឹងលាដៃ ជាសំគាល់ថា ឥតមានទោសទេ យ៉ាងនោះ ឱព្រះយេហូវ៉ាអើយ ទូលបង្គំនឹងដើរក្រឡឹងអាសនាទ្រង់
និក្ខមនំ 30:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះអើរ៉ុន នឹងពួកកូនលោក នឹងលាងដៃលាងជើងនៅត្រង់នោះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អើរ៉ុន និងកូនរបស់គាត់ត្រូវលាងដៃលាងជើងនឹងទឹកនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អើរ៉ុន និងកូនប្រុសរបស់គាត់ ត្រូវយកទឹកពីក្នុងអាងនោះ សម្រាប់ធ្វើពិធីលាងដៃ និងលាងជើង។ អាល់គីតាប ហារូន និងកូនប្រុសរបស់គាត់ត្រូវយកទឹកពីក្នុងអាងនោះ សម្រាប់ធ្វើពិធីលាងដៃ និងលាងជើង។ |
ទូលបង្គំនឹងលាដៃ ជាសំគាល់ថា ឥតមានទោសទេ យ៉ាងនោះ ឱព្រះយេហូវ៉ាអើយ ទូលបង្គំនឹងដើរក្រឡឹងអាសនាទ្រង់
កាលណាគេចូលទៅក្នុងត្រសាលជំនុំ ត្រូវឲ្យគេលាងនឹងទឹកនោះ ដើម្បីកុំឲ្យត្រូវស្លាប់ ហើយកាលណាចូលទៅជិតអាសនា ដើម្បីធ្វើការងារ ឬនឹងថ្វាយដង្វាយដុតដល់ព្រះយេហូវ៉ា
ចូរចេញទៅ ចូរចេញទៅ ចូរឲ្យឯងរាល់គ្នាចេញពីទីនេះទៅចុះ កុំឲ្យពាល់របស់អ្វីដែលមិនស្អាតឡើយ ចូរចេញពីកណ្តាលទីក្រុងនេះទៅ ឱពួកអ្នកដែលលើកយកគ្រឿងនៃព្រះយេហូវ៉ាអើយ ចូរញែកខ្លួនចេញជាស្អាតចុះ
នោះទ្រង់បានជួយសង្គ្រោះយើង មិនមែនដោយការដែលយើងបានប្រព្រឹត្តដោយសុចរិតនោះទេ គឺដោយសេចក្ដីមេត្តាករុណារបស់ទ្រង់វិញ ដោយសារការសំអាតនៃសេចក្ដីកើតជាថ្មី ហើយការប្រោសជាថ្មីឡើងវិញនៃព្រះវិញ្ញាណបរិសុទ្ធ
នោះត្រូវឲ្យយើងចូលទៅជិតទាំងមានចិត្តស្មោះត្រង់ នឹងចិត្តដឹងពិតប្រាកដ ហើយសេចក្ដីជំនឿ ព្រមទាំងមានចិត្តប្រោះញែកជាស្អាតរួចពីបញ្ញាចិត្តដែលសៅហ្មងផង ហើយបានលាងរូបកាយនឹងទឹកដ៏ស្អាតដែរ
ដ្បិតមានតែសេចក្ដីបញ្ញត្តខាងសាច់ឈាមទេ ដែលសំដែងពីម្ហូបម្ហា នឹងគ្រឿងផឹក ហើយការលាងសំអាតផ្សេងៗ ដែលបង្គាប់មក ដរាបដល់វេលាដែលរៀបចំឲ្យត្រឹមត្រូវឡើងវិញ។