ពួកបងប្អូនគាត់ក៏អង្គុយនៅមុខគាត់ដោយលំដាប់ គឺបងច្បងតាមបងច្បង ហើយប្អូនពៅតាមប្អូនពៅ អ្នកទាំងនោះគេក៏ឆ្ងល់ទាំងអស់គ្នា
និក្ខមនំ 28:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវឲ្យមានឈ្មោះ៦នៅថ្ម១ដុំ ហើយឈ្មោះ៦នៅថ្ម១ដុំទៀត តាមកំណើតគេគ្រប់គ្នា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវឲ្យមានឈ្មោះប្រាំមួយនៅលើថ្មមួយដុំ និងឈ្មោះប្រាំមួយនៅថ្មមួយដុំទៀត តាមលំដាប់កំណើតរបស់គេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ត្រូវចារឈ្មោះប្រាំមួយនៅលើត្បូងទីមួយ និងឈ្មោះប្រាំមួយទៀតនៅលើត្បូងទីពីរ តាមលំដាប់អាយុរបស់ពួកគេ។ អាល់គីតាប ត្រូវចារឈ្មោះប្រាំមួយនៅលើត្បូងទីមួយ និងឈ្មោះប្រាំមួយទៀតនៅលើត្បូងទីពីរ តាមលំដាប់អាយុរបស់ពួកគេ។ |
ពួកបងប្អូនគាត់ក៏អង្គុយនៅមុខគាត់ដោយលំដាប់ គឺបងច្បងតាមបងច្បង ហើយប្អូនពៅតាមប្អូនពៅ អ្នកទាំងនោះគេក៏ឆ្ងល់ទាំងអស់គ្នា
ត្រូវឆ្លាក់អស់ទាំងឈ្មោះនៃពួកកូនអ៊ីស្រាអែលនៅថ្មទាំង២ដុំនោះ បែបដូចជាជាងចំឡាក់គេឆ្លាក់ធ្វើត្រា ហើយដាំចុះក្នុងគ្រោងមាស