ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 27:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​នៅ​មាត់​ទ្វារ​ទីលាន ត្រូវ​មាន​រនាំង​ប្រវែង​២០​ហត្ថ ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ធ្វើ​ពី​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ ហើយ​ប៉ាក់​ផង ព្រម​ទាំង​សសរ​៤ នឹង​ជើង​៤​ដែរ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​មាត់​ទ្វារ​ទី‌លាន ត្រូវ​មាន​រនាំង​ប្រវែង​ម្ភៃ​ហត្ថ ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ធ្វើ​ពី​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ ហើយ​ប៉ាក់​ផង ព្រម​ទាំង​សសរ​បួន និង​ជើង​ទ្រ​បួន​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​ច្រក​ចូល​ទី‌លាន ត្រូវ​បាំង​វាំងនន​ដែល​មាន​ប្រវែង​ម្ភៃ​ហត្ថ ត្បាញ​ពី​អំបោះ​ធ្មៃ​លាយ​នឹង​អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពណ៌​ក្រហម​ទុំ មាន​ប៉ាក់​ក្បាច់​លំអ ព្រម​ទាំង​មាន​បង្គោល​បួន និង​ជើង​ទ្រ​បួន​ផង។

សូមមើលជំពូក

អាល់គីតាប

នៅ​ច្រក​ចូល​ទី​លាន ត្រូវ​បាំង​វាំង​នន​ដែល​មាន​ប្រវែង​ម្ភៃ​ហត្ថ ត្បាញ​ពី​អំបោះ​ធ្មៃ​លាយ​នឹង​អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពណ៌​ក្រហម​ទុំ មាន​ប៉ាក់​ក្បាច់​លំអ ព្រម​ទាំង​មាន​បង្គោល​បួន និង​ជើង​ទ្រ​បួន​ផង។

សូមមើលជំពូក



និក្ខមនំ 27:16
10 ការដាក់ឲ្យឆ្លើយតបគ្នា  

៙ គេ​នឹង​នាំ​នាង​មក​ថ្វាយ​ព្រះ‌ករុណា ប្រដាប់​ដោយ​ព្រះ‌ភូសា​ប៉ាក់ ឯ​ពួក​ព្រហ្មចារី ជា​ភឿន​ដែល​ដង្ហែ​នាង​មក នោះ​នឹង​មក​ឯ​ទ្រង់​ដែរ


រួច​ត្រូវ​ធ្វើ​វាំង‌នន ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ដោយ​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ ព្រម​ទាំង​ប៉ាក់​រូប​ចេរូប៊ីន ដោយ​ការ​រចនា​នៃ​ជាង​មាន​ស្នាដៃ


នៅ​មុខ​ត្រសាល ត្រូវ​ធ្វើ​រនាំង ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ដោយ​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ ហើយ​ត្រូវ​ប៉ាក់​ផង


ឯ​ម្ខាង​ទៀត នោះ​ត្រូវ​មាន​រនាំង​ប្រវែង​១៥​ហត្ថ នឹង​សសរ​៣ ហើយ​នឹង​ជើង​៣​ដូច​គ្នា


អស់​ទាំង​សសរ​នៅ​ជុំវិញ​ទីលាន នោះ​ត្រូវ​មាន​គន្លឹះ នឹង​ទំពក់​ធ្វើ​ពី​ប្រាក់ ហើយ​នឹង​ជើង​ធ្វើ​ពី​លង្ហិន


ត្រូវ​ឲ្យ​ធ្វើ​អាវ​ខ្លី​ពី​សំពត់​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត នឹង​មួក​ពី​សំពត់​ខ្លូត‌ទេស​ដែរ ហើយ​ខ្សែ​ក្រវាត់​ប៉ាក់​ផង។


គាត់​ក៏​ត្បាញ​ធ្វើ​រនាំង ពី​អំបោះ​មាន​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ហើយ​ពី​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ ព្រម​ទាំង​ប៉ាក់​ផង សំរាប់​មាត់​ទ្វារ​ត្រសាល


ហើយ​ខ្សែ​ក្រវាត់​ពី​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ ប៉ាក់​ជា​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ហើយ​ពណ៌​ក្រហម ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ។


ព្រម​ទាំង​រនាំង​ទីលាន នឹង​រនាំង​នៅ​មាត់​ទ្វារ​ទីលាន ដែល​បាំង​ជុំវិញ​នៃ​រោង​ឧបោសថ នឹង​អាសនា ហើយ​នឹង​ខ្សែ​ទាំង​ប៉ុន្មាន​សំរាប់​ប្រើ​ការ​នោះ​ដែរ។


តើ​គេ​រក​មិន​បាន​របឹប តើ​មិន​បាន​ចែក​គ្នា​ទេ​ឬ​អី គឺ​ជា​ស្ត្រី​ក្រមុំ​ម្នាក់ ឬ​២​នាក់​គ្រប់​គ្នា ឯ​ស៊ីសេរ៉ា តើ​មិន​បាន​របឹប​ជា​អាវ​ជ្រលក់​ល័ខ គឺ​ជា​អាវ​ប៉ាក់​មាន​ពណ៌​ពី​របឹប​ទាំង​ប៉ុន្មាន ជា​អាវ​ប៉ាក់​ទាំង​សង​ខាង ហើយ​ជ្រលក់​ល័ខ​ផង ដែល​សំណំ​នឹង​អ្នក​ចាប់​យក​របឹប​នោះ​ទេ​ឬ​អី។