ដែលមានសំពត់ស បៃតង នឹងខៀវ ចងដោយខ្សែខ្លូតទេសពណ៌ស្វាយ ភ្ជាប់នឹងសសរថ្មកែវដោយក្រវិលប្រាក់ ក៏មានកៅអីធ្វើពីមាស នឹងពីប្រាក់ ដាក់លើកំរាលថ្មកែវពណ៌ក្រហម ស លឿង ហើយខ្មៅដែរ
និក្ខមនំ 26:32 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយត្រូវពាក់វាំងនននោះលើសសរនាងនួន៤ ដែលស្រោបដោយមាស បញ្ឈរលើជើងប្រាក់៤ មានទាំងទំពក់មាសផង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវពាក់វាំងនននោះលើសសរនាងនួនបួន ដែលស្រោបដោយមាស បញ្ឈរលើជើងប្រាក់បួន មានទាំងតម្ពក់មាសផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ត្រូវថ្ពក់វាំងនននេះទៅនឹងបង្គោលបួន ដែលធ្វើពីឈើនាងនួនស្រោបមាស ដែលបញ្ឈរនៅលើជើងទ្របួនធ្វើអំពីប្រាក់ រីឯតម្ពក់ក៏ត្រូវធ្វើពីមាសដែរ។ អាល់គីតាប ត្រូវថ្ពក់វាំងនននេះទៅនឹងបង្គោលបួន ដែលធ្វើពីឈើនាងនួនស្រោបមាស ដែលបញ្ឈរនៅលើជើងទ្របួនធ្វើអំពីប្រាក់ រីឯទំពក់ក៏ត្រូវធ្វើពីមាសដែរ។ |
ដែលមានសំពត់ស បៃតង នឹងខៀវ ចងដោយខ្សែខ្លូតទេសពណ៌ស្វាយ ភ្ជាប់នឹងសសរថ្មកែវដោយក្រវិលប្រាក់ ក៏មានកៅអីធ្វើពីមាស នឹងពីប្រាក់ ដាក់លើកំរាលថ្មកែវពណ៌ក្រហម ស លឿង ហើយខ្មៅដែរ
រួចត្រូវធ្វើវាំងនន ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ដោយអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ព្រមទាំងប៉ាក់រូបចេរូប៊ីន ដោយការរចនានៃជាងមានស្នាដៃ
ត្រូវពាក់វាំងនននឹងទំពក់ទាំងនោះ រួចត្រូវយកហឹបនៃសេចក្ដីបន្ទាល់ចូលទៅ ដាក់នៅខាងក្នុងវាំងនន ហើយវាំងនននោះនឹងខាំងទីបរិសុទ្ធ ពីទីបរិសុទ្ធបំផុតឲ្យឯងរាល់គ្នា
ត្រូវធ្វើសសរនាងនួន៥ស្រោបដោយមាស សំរាប់រនាំងនោះ ត្រូវមានទំពក់មាស ហើយត្រូវសិតជើងលង្ហិន៥សំរាប់សសរទាំងនោះដែរ។
ហើយគាត់ធ្វើសសរ៥ នឹងទំពក់សំរាប់រនាំងនោះ ឯក្បាច់ក្បាលសសរ នឹងគន្លឹះទាំងប៉ុន្មាន នោះសុទ្ធតែស្រោបដោយមាសទាំងអស់ ចំណែកជើងទាំង៥ នោះធ្វើពីលង្ហិនវិញ។