នៅមែក១ ត្រូវមាននប់៣រាងដូចជាគ្រាប់ចំបក់ មានទាំងកន្សោមគ្រាប់ ហើយនឹងផ្កាផង ឯមែកទាំង៦ដែលបែកចេញពីគល់ជើងចង្កៀងមក នោះក៏ត្រូវមាននប់៣ រាងដូចជាគ្រាប់ចំបក់ ព្រមទាំងកន្សោមគ្រាប់ ហើយនឹងផ្កា ដូចគ្នាទាំងអស់ដែរ
និក្ខមនំ 25:35 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅក្រោមមែក២ ត្រូវមានកន្សោមគ្រាប់១ នៅក្រោមមែក២ទៀត ត្រូវមានកន្សោមគ្រាប់១ ហើយនៅមានក្រោមមែក២ទៀត ត្រូវមានកន្សោម១គ្រាប់ដែរ មែកទាំង៦ដែលបែកចេញពីជើងចង្កៀងមក នោះត្រូវមានដូចគ្នាគ្រប់ទាំងអស់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅក្រោមមែកពីរ ត្រូវមានកន្សោមគ្រាប់មួយ នៅក្រោមមែកពីរទៀត ត្រូវមានកន្សោមគ្រាប់មួយ ហើយនៅក្រោមមែកពីរទៀត ត្រូវមានកន្សោមគ្រាប់មួយដែរ មែកទាំងប្រាំមួយដែលបែកចេញពីជើងចង្កៀងមក នោះត្រូវមានដូចគ្នាគ្រប់ទាំងអស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានស្រទាប់ផ្កាក្រពុំបីនៅខាងក្រោមមែកទាំងបីគូ ដែលបែកចេញពីតួកណ្ដាល។ អាល់គីតាប មានស្រទាប់ផ្កាក្រពុំបីនៅខាងក្រោមមែកទាំងបីគូ ដែលបែកចេញពីតួកណ្តាល។ |
នៅមែក១ ត្រូវមាននប់៣រាងដូចជាគ្រាប់ចំបក់ មានទាំងកន្សោមគ្រាប់ ហើយនឹងផ្កាផង ឯមែកទាំង៦ដែលបែកចេញពីគល់ជើងចង្កៀងមក នោះក៏ត្រូវមាននប់៣ រាងដូចជាគ្រាប់ចំបក់ ព្រមទាំងកន្សោមគ្រាប់ ហើយនឹងផ្កា ដូចគ្នាទាំងអស់ដែរ
នៅក្រោមមែក២ មានកន្សោមគ្រាប់១ នៅក្រោមមែក២ទៀត មានកន្សោមគ្រាប់១ ហើយនៅក្រោមមែក២ទៀតមានកន្សោមគ្រាប់១ទៀត មែកទាំង៦ដែលចេញពីគល់ជើងចង្កៀងមក មានដូចគ្នាទាំងអស់
ក៏គ្មានអ្នកណាអុជចង្កៀង យកទៅដាក់ក្រោមថាំងដែរ គេតែងដាក់លើជើងចង្កៀងវិញ នោះទើបភ្លឺដល់អ្នកដែលនៅក្នុងផ្ទះទាំងអស់គ្នា