ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 25:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គឺ​ធ្វើ​រូប​ចេរូប៊ីន​១​នៅ​ចុង​ម្ខាង ហើយ​ចេរូប៊ីន​១​នៅ​ចុង​ម្ខាង​ទៀត ត្រូវ​ធ្វើ​ចេរូប៊ីន​ទាំង​២​ឲ្យ​នៅ​ចុង​ទាំង​សង​ខាង ភ្ជាប់​ជា​មួយ​នឹង​ទី​សន្តោស​ប្រោស

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គឺ​ធ្វើ​រូប​ចេរូ‌ប៊ីម​មួយ​នៅ​ចុង​ម្ខាង ហើយ​ចេរូ‌ប៊ីម​មួយ​នៅ​ចុង​ម្ខាង​ទៀត ត្រូវ​ធ្វើ​ចេរូ‌ប៊ីម​ទាំង​ពីរ​ឲ្យ​នៅ​ចុង​ទាំង​សង​ខាង ភ្ជាប់​ជា‌មួយ​នឹង​ទី​សន្តោស​ប្រោស។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ត្រូវ​ដាក់​ភ្ជាប់​រូប​ចេរូប៊ីន*​ទាំង​ពីរ​នោះ​ទៅ​នឹង​គម្រប​ហិប គឺ​ចេរូប៊ីន​នីមួយៗ​ត្រូវ​ភ្ជាប់​ទៅ​នឹង​ចុង​ម្ខាង។

សូមមើលជំពូក

អាល់គីតាប

ត្រូវ​ដាក់​ភ្ជាប់​រូប​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប​ទាំង​ពីរ​នោះ​ទៅ​នឹង​គំរប​ហិប គឺ​រូប​ម៉ាឡា‌អ៊ីកាត់​នីមួយៗ ត្រូវ​ភ្ជាប់​ទៅ​នឹង​ចុង​ម្ខាង។

សូមមើលជំពូក



និក្ខមនំ 25:19
3 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​គង់​លើ​ចេរូប៊ីន​ហោះ​មក​ឃើញ​ទ្រង់​គង់​លើ​ស្លាប​នៃ​ខ្យល់


ត្រូវ​យក​មាស​ឆ្លាក់​ធ្វើ​ជា​រូប​ចេរូប៊ីន​២ នៅ​ចុង​សង​ខាង​នៃ​ទី​សន្តោស​ប្រោស​នោះ


ត្រូវ​ឲ្យ​ចេរូប៊ីន​ទាំង​២​នោះ ត្រដាង​ស្លាប​ពី​លើ​គ្រប​ទី​សន្តោស​ប្រោស ហើយ​ត្រូវ​ដាក់​ប្រទល់​មុខ​គ្នា ទាំង​ឈ្ងោក​មើល​ទី​សន្តោស​ប្រោស