ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 23:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កុំ​ឲ្យ​សង្កត់‌សង្កិន​អ្នក​ប្រទេស​ក្រៅ​ឡើយ ដ្បិត​ឯង​រាល់​គ្នា​ស្គាល់​សណ្ឋាន​ចិត្ត​របស់​អ្នក​ប្រទេស​ក្រៅ​ហើយ ដោយ​ធ្លាប់​នៅ​ស្រុក​អេស៊ីព្ទ ជា​អ្នក​ប្រទេស​ក្រៅ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កុំ​សង្កត់‌សង្កិន​អ្នក​ប្រទេស​ក្រៅ​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​ស្គាល់​ចិត្ត​របស់​អ្នក​ប្រទេស​ក្រៅ​ហើយ ដ្បិត​អ្នក​រាល់​គ្នា​ក៏​ធ្លាប់​ជា​អ្នក​ប្រទេស​ក្រៅ នៅ​ស្រុក​អេស៊ីព្ទ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កុំ​សង្កត់‌សង្កិន​ជន​បរទេស​ឡើយ អ្នក​រាល់​គ្នា​ធ្លាប់​ស្គាល់​ការ​រស់​នៅ​ជា​ជន​បរទេស​ហើយ ដ្បិត​អ្នក​រាល់​គ្នា​ក៏​ធ្លាប់​ជា​ជន​បរទេស ក្នុង​ស្រុក​អេស៊ីប​ដែរ។

សូមមើលជំពូក

អាល់គីតាប

កុំ​សង្កត់​សង្កិន​ជន​បរទេស​ឡើយ អ្នក​រាល់​គ្នា​ធ្លាប់​ស្គាល់​ការ​រស់​នៅ​ជា​ជន​បរទេស​ហើយ ដ្បិត​អ្នក​រាល់​គ្នា​ក៏​ធ្លាប់​ជា​ជន​បរទេស ក្នុង​ស្រុក​អេស៊ីប​ដែរ។

សូមមើលជំពូក



និក្ខមនំ 23:9
13 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​សំឡាប់​ស្រី​មេម៉ាយ នឹង​ពួក​អ្នក​ស្នាក់​នៅ ព្រម​ទាំង​ប្រហារ​ជីវិត​នៃ​ពួក​កំព្រា​ផង


ប៉ុន្តែ​បើ​បាវ​នោះ​រស់​នៅ​បាន​២ ឬ​៣​ថ្ងៃ នោះ​មិន​ត្រូវ​ធ្វើ​ទោស​ដល់​ចៅហ្វាយ​ទេ ដ្បិត​បាវ​នោះ​ជា​របស់​ទ្រព្យ​ផង​គេ​ហើយ។


អ្នក​ណា​ដែល​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ​ណា​ក្រៅ​ពី​ព្រះ‌យេហូវ៉ា​តែ​១ នោះ​នឹង​ត្រូវ​បំផ្លាញ​ចេញ​អស់​រលីង។


កុំ​ឲ្យ​ធ្វើ​បាប​ដល់​អ្នក​ប្រទេស​ក្រៅ ក៏​កុំ​ឲ្យ​សង្កត់‌សង្កិន​គេ​ឡើយ ដ្បិត​ឯង​រាល់​គ្នា​ក៏​បាន​នៅ​ស្រុក​អេស៊ីព្ទ​ជា​អ្នក​ប្រទេស​ក្រៅ​ដែរ។


ពួក​ជន​នៅ​ស្រុក​ធ្លាប់​សង្កត់‌សង្កិន ហើយ​ប្លន់ អើ គេ​បៀត‌បៀន​មនុស្ស​ក្រីក្រ នឹង​ពួក​កំសត់​ទុគ៌ត ហើយ​បាន​សង្កត់‌សង្កិន​មនុស្ស​ដែល​ស្នាក់​នៅ​ដោយ​ឥត​ហេតុ


នៅ​ក្នុង​ឯង​គេ​បាន​មើល‌ងាយ​ទាំង​ឪពុក​ម្តាយ​ផង នៅ​កណ្តាល​ឯង គេ​បាន​សង្កត់‌សង្កិន​ពួក​អ្នក​ដែល​ស្នាក់​នៅ ហើយ​នៅ​ក្នុង​ឯង​គេ​បាន​រឹប‌ជាន់​ពួក​កំព្រា នឹង​ស្រី​មេម៉ាយ


បើ​មាន​មនុស្ស​ប្រទេស​ក្រៅ​ណា​មក​ស្នាក់​នៅ​ក្នុង​ស្រុក​ជា​មួយ​នឹង​ឯង នោះ​កុំ​ឲ្យ​ធ្វើ​បាប​គេ​ឡើយ


ដូច្នេះ តើ​មិន​គួរ​ឲ្យ​ឯង​អាណិត​មេត្តា​ដល់​គូ‌កន​ឯង ដូច​ជា​អញ​បាន​អាណិត​មេត្តា​ដល់​ឯង​ដែរ​ទេ​ឬ​អី


ដូច្នេះ​ចូរ​ឲ្យ​ឯង​រាល់​គ្នា​ស្រឡាញ់​អ្នក​ប្រទេស​ក្រៅ​ចុះ ដ្បិត​ឯង​រាល់​គ្នា​ក៏​ជា​ពួក​អ្នក​ប្រទេស​ក្រៅ ពី​កាល​នៅ​ស្រុក​អេស៊ីព្ទ​ដែរ


មិន​ត្រូវ​ឲ្យ​ស្អប់​ខ្ពើម​ដល់​សាសន៍​អេដំម​ណា​មួយ​ឡើយ ដ្បិត​គេ​ជា​បង​ប្អូន​នឹង​ឯង ក៏​មិន​ត្រូវ​ស្អប់​ខ្ពើម​ដល់​សាសន៍​អេស៊ីព្ទ​ដែរ ដ្បិត​ពី​ដើម ឯង​ជា​ពួក​ប្រទេស​ក្រៅ​ដែល​ស្នាក់​នៅ​ស្រុក​គេ


ត្រូវ​បណ្តាសា​ហើយ អ្នក​ណា​ដែល​បង្វែរ​សេចក្ដី​យុត្តិ‌ធម៌​ពី​អ្នក​ដទៃ នឹង​កូន​កំព្រា ហើយ​នឹង​ស្រី​មេម៉ាយ នោះ​បណ្តាជន​ទាំង‌ឡាយ​ត្រូវ​ឆ្លើយ​ឡើង​ថា អាម៉ែន។