គេធ្វើបុណ្យបារាំ ដូចជាបានកត់ទុកហើយ ក៏ថ្វាយដង្វាយដុតរាល់តែថ្ងៃ ឲ្យត្រូវចំនួនតាមរបៀប តាមដែលត្រូវការរាល់ៗថ្ងៃ
និក្ខមនំ 23:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវឲ្យធ្វើបុណ្យចំរូត គឺជាផលដំបូងអំពីការឯងធ្វើ ដោយសាបព្រោះនៅដីរបស់ឯង ហើយនឹងបុណ្យប្រមូលផលដល់ចុងឆ្នាំ ក្នុងកាលដែលឯងបានប្រមូលផលកើតអំពីការរបស់ឯងធ្វើនៅចំការមក ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវធ្វើបុណ្យចម្រូត គឺនៅពេលអ្នកចាប់ផ្ដើមច្រូតកាត់ផលដំបូងពីការនឿយហត់របស់អ្នក ពីការដែលអ្នកសាបព្រោះនៅស្រែចម្ការ។ ចុងឆ្នាំ ត្រូវធ្វើបុណ្យប្រមូលផល គឺនៅពេលអ្នកប្រមូលផលពីការនឿយហត់របស់អ្នកពីស្រែចម្ការរួចរាល់អស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក អ្នកត្រូវធ្វើពិធីបុណ្យចម្រូត នៅពេលអ្នកចាប់ផ្ដើមច្រូតកាត់ផលដំបូងពីស្រែចម្ការ ដែលអ្នកបានសាបព្រោះ។ ចុងឆ្នាំ ត្រូវធ្វើពិធីបុណ្យប្រមូលភោគផល នៅពេលអ្នកបានប្រមូលផលដំណាំរបស់អ្នករួចរាល់អស់ហើយ។ អាល់គីតាប បន្ទាប់មក អ្នកត្រូវធ្វើពិធីបុណ្យចម្រូត នៅពេលអ្នកចាប់ផ្តើមច្រូតកាត់ផលដំបូង ពីស្រែចម្ការដែលអ្នកបានសាបព្រោះ។ ចុងឆ្នាំ ត្រូវធ្វើពិធីបុណ្យប្រមូលភោគផលនៅពេលដែលអ្នកបានប្រមូលផលដំណាំរបស់អ្នករួចរាល់អស់ហើយ។ |
គេធ្វើបុណ្យបារាំ ដូចជាបានកត់ទុកហើយ ក៏ថ្វាយដង្វាយដុតរាល់តែថ្ងៃ ឲ្យត្រូវចំនួនតាមរបៀប តាមដែលត្រូវការរាល់ៗថ្ងៃ
កុំឲ្យបង្អង់នឹងថ្វាយផលផ្លែ នឹងទឹកទំពាំងបាយជូរដំបូងរបស់ឯង១ចំណែកមកអញឡើយ ឯកូនប្រុសៗរបស់ឯងដែលកើតជាដំបូង នោះក៏ត្រូវថ្វាយដល់អញដែរ
ត្រូវធ្វើបុណ្យអាទិត្យទី៧ គឺជាបុណ្យផលដំបូងពីចំរូតស្រូវសាលី នឹងបុណ្យប្រមូលផល ដល់ចុងឆ្នាំដែរ
ចូរថ្វាយកិត្តិនាមដល់ព្រះយេហូវ៉ា ដោយទ្រព្យសម្បត្តិ ហើយនឹងផលដំបូង ពីសេចក្ដីចំរើនរបស់ឯងទាំងអំបាលម៉ានចុះ
នៅថ្ងៃទី១ក្នុងខែអស្សុជ នោះត្រូវឲ្យឯងរាល់គ្នាប្រជុំជំនុំបរិសុទ្ធ មិនត្រូវឲ្យធ្វើការរកស៊ីអ្វីឲ្យសោះ នេះជាថ្ងៃសំរាប់ផ្លុំត្រែឲ្យឯងរាល់គ្នា
នៅថ្ងៃក្រោយបង្អស់ ជាថ្ងៃបុណ្យយ៉ាងសំខាន់ នោះព្រះយេស៊ូវទ្រង់ឈរបន្លឺឧទានប្រកាសឡើងថា បើអ្នកណាស្រេក ចូរឲ្យអ្នកនោះមកឯខ្ញុំ ហើយផឹកចុះ
កាលបុណ្យថ្ងៃទី៥០បានមកដល់ នោះគេមានចិត្តព្រមព្រៀងប្រជុំទាំងអស់គ្នា នៅកន្លែងតែ១
នោះត្រូវឲ្យយកផលដំបូងគ្រប់មុខកើតពីដី ដែលឯងនឹងប្រមូលមកពីស្រែចំការ ជាផលដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់ប្រទានឲ្យ រួចដាក់ចុះក្នុងបញ្ជី នាំយកទៅឯកន្លែងដែលព្រះយេហូវ៉ាជាព្រះនៃឯង នឹងរើសសំរាប់តាំងព្រះនាមទ្រង់