ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 22:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

បើ​អ្នក​ណា​ធ្វើ​បំផ្លាញ​ចំការ ឬ​ដំណាំ​ទំពាំង‌បាយ‌ជូរ​របស់​គេ ដោយ​លែង​សត្វ​ខ្លួន​ឲ្យ​លុក‌លុយ​ស៊ី​ក្នុង​ដី​គេ នោះ​ត្រូវ​យក​ផល​ដំណាំ​យ៉ាង​ល្អ​បំផុត​ពី​ស្រែ​ចំការ​របស់​ខ្លួន​ទៅ​សង​គេ​វិញ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប្រសិន‌បើ​អ្នក​ណា​បណ្ដោយ​ឲ្យ​សត្វ​ស៊ី​បំផ្លាញ​ស្រែ ឬ​ចម្ការ​ទំពាំង‌បាយ‌ជូរ​របស់​គេ ដោយ​លែង​សត្វ​ខ្លួន ឲ្យ​លុក‌លុយ​ស៊ី​ក្នុង​ដី​គេ អ្នក​នោះ​ត្រូវ​យក​ផល​ដំណាំ​យ៉ាង​ល្អ​បំផុត​ពី​ស្រែ​ចម្ការ​របស់​ខ្លួន​ទៅ​សង​គេ​វិញ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប្រសិន​បើ​អ្នក​ណា​បណ្ដោយ​ឲ្យ​ហ្វូង​សត្វ​របស់​ខ្លួន ទៅ​ស៊ី​បំផ្លាញ​ស្រែ ឬ​ចម្ការ​ទំពាំង‌បាយជូរ​របស់​អ្នក​ដទៃ អ្នក​នោះ​ត្រូវ​យក​ភោគ‌ផល​ដ៏​ល្អ​បំផុត​ពី​ស្រែ និង​ពី​ចម្ការ​ទំពាំង‌បាយជូរ​របស់​ខ្លួន​ទៅ​សង​គេ​វិញ។

សូមមើលជំពូក

អាល់គីតាប

ប្រសិន​បើ​អ្នក​ណា​បណ្តោយ​ឲ្យ​ហ្វូង​សត្វ​របស់​ខ្លួន ទៅ​ស៊ី​បំផ្លាញ​ស្រែ ឬ​ចម្ការ​ទំពំាង​បាយ​ជូរ​របស់​អ្នក​ដទៃ អ្នក​នោះ​ត្រូវ​យក​ភោគ​ផល​ដ៏​ល្អ​បំផុត​ពី​ស្រែ និង​ពី​ចម្ការ​ទំពាំង​បាយ​ជូរ​របស់​ខ្លួន​ទៅ​សង​គេ​វិញ។

សូមមើលជំពូក



និក្ខមនំ 22:5
7 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្វីៗ​ដែល​គេ​ខ្វល់‌ខ្វាយ​រក​បាន នោះ​នឹង​ត្រូវ​ប្រគល់​ទៅ​វិញ ឥត​ទំពា​លេប​បាន​ទេ គេ​នឹង​ប្រគល់​ទៅ​វិញ​តាម​ចំនួន ឥត​ដែល​បាន​សប្បាយ​ចិត្ត​ដោយ‌សារ​របស់​ទាំង​នោះ​ឡើយ


នោះ​ម្ចាស់​អណ្តូង​ត្រូវ​សង​ប្រាក់​ដល់​ម្ចាស់​វា​តាម​ដំឡៃ​សត្វ រួច​សត្វ​ស្លាប់​នោះ​នឹង​បាន​មក​ម្ចាស់​អណ្តូង​វិញ។


ប៉ុន្តែ​បើ​មាន​គេ​លួច​សត្វ​នោះ​ទៅ​វិញ នោះ​នឹង​ត្រូវ​សង​សំណង​ទៅ​ម្ចាស់​ជា​ពិត


តែ​បើ​ថ្ងៃ​រះ​ហើយ នោះ​ត្រូវ​មាន​ទោស​វិញ ដ្បិត​នឹង​ត្រូវ​ចាប់​ឲ្យ​សង បើ​ចោរ​គ្មាន​អ្វី​សោះ ត្រូវ​លក់​ខ្លួន​វា​ឲ្យ​ធួន​នឹង​របស់​ដែល​បាន​លួច​យក​នោះ


បើ​របស់​ដែល​លួច​នោះ ទោះ​គោ លា ឬ​ចៀម​ក្តី ឃើញ​រស់​នៅ​ដៃ​វា​នៅ​ឡើយ នោះ​ត្រូវ​ឲ្យ​សង​១​ជា​២។


បើ​កាល​ណា​មាន​ភ្លើង​ឆេះ​គុម្ព​បន្លា ហើយ​ខ្ទាត​ទៅ​ឆេះ​ដល់​ស្នឹម​ស្រូវ ឬ​ស្រូវ​មិន​ទាន់​ច្រូត ឬ​វាល​ស្មៅ​ក្តី នោះ​អ្នក​ណា​ដែល​ដុត​ភ្លើង ត្រូវ​តែ​សង​គេ​ជា​មិន​ខាន។


១​ទៀត អ្នក​មិន​បាន​នាំ​យើង​ចូល​ទៅ​ក្នុង​ស្រុក ដែល​មាន​ទឹក​ដោះ នឹង​ទឹក​ឃ្មុំ​ហូរ‌ហៀរ​ទេ ក៏​មិន​បាន​ឲ្យ​ស្រែ​ចំការ​មក​យើង​ទុក​ជា​មរដក​ផង តើ​អ្នក​ចង់​ចាក់​ពន្លត់​ភ្នែក​អ្នក​ទាំង​នេះ​ដែរ​ឬ​អី យើង​មិន​ព្រម​ទៅ​សោះ​ឡើយ។