និក្ខមនំ 22:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឬបើត្រូវសត្វណាហែកវា នោះត្រូវយកមកធ្វើជាភស្តុតាង ហើយមិនត្រូវសងសំណងពីសត្វណាដែលត្រូវហែកហួរនោះទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើត្រូវសត្វព្រៃហែកស៊ី នោះត្រូវយកចំណែកដែលនៅសល់មកធ្វើជាភស្តុតាង ហើយមិនតម្រូវឲ្យសងដល់សត្វដែលត្រូវហែកហួរនោះទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើសត្វនោះងាប់ដោយសារសត្វព្រៃហែកស៊ី អ្នកទទួលបញ្ញើត្រូវយកចំណែក ដែលនៅសល់មកធ្វើជាភស្ដុតាង ហើយគាត់មិនត្រូវសងជំងឺចិត្តទេ។ អាល់គីតាប ប្រសិនបើសត្វនោះងាប់ដោយសារសត្វព្រៃហែកស៊ី អ្នកទទួលបញ្ញើត្រូវយកចំណែក ដែលនៅសល់មកធ្វើជាភស្តុតាង ហើយគាត់មិនត្រូវសងជំងឺចិត្តទេ។ |
បើអ្នកណាខ្ចីសត្វរបស់គេ ហើយវាបាក់ជើង ឬស្លាប់ក្នុងកាលដែលម្ចាស់មិនបាននៅជាមួយ នោះត្រូវតែសងសំណងជាមិនខាន
ខ្ញុំក៏ប្រកែកថា ឱព្រះអម្ចាស់យេហូវ៉ាអើយ មើល ព្រលឹងទូលបង្គំមិនដែលត្រូវស្មោកគ្រោកឡើយ ចាប់តាំងពីក្មេង ដរាបដល់សព្វថ្ងៃនេះ ទូលបង្គំមិនដែលទទួលទានអ្វីដែលស្លាប់ឯង ឬដែលត្រូវសត្វណាហែកហួរឡើយ ក៏មិនដែលមានសាច់គួរខ្ពើមចូលក្នុងមាត់ទូលបង្គំដែរ
ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា អ្នកគង្វាលដោះជើង២ នឹងត្រចៀក១កំណាត់ ចេញពីមាត់សិង្ហយ៉ាងណា នោះពួកកូនចៅអ៊ីស្រាអែលដែលអង្គុយនៅទីកៀនដំណេក ហើយលើខ្នើយកំណល់ធ្វើពីសូត្រ នៅក្នុងក្រុងសាម៉ារី នឹងបានដោះឲ្យរួចយ៉ាងនោះដែរ។
យ៉ាងនោះដៃឯងនឹងបានលើកឡើងលើពួកដែលតតាំងនឹងឯង ហើយពួកខ្មាំងសត្រូវរបស់ឯងនឹងត្រូវកាត់ចេញទៅ។
ឯសិង្ហឈ្មោល វាតែងតែហែករំពាល្មមចំអែតកូន ក៏ខាំកសត្វយកមកឲ្យញី ព្រមទាំងបំពេញគុហារបស់វាដោយរំពា ហើយរូងវាដោយសាច់សត្វ