នោះម្ចាស់អណ្តូងត្រូវសងប្រាក់ដល់ម្ចាស់វាតាមដំឡៃសត្វ រួចសត្វស្លាប់នោះនឹងបានមកម្ចាស់អណ្តូងវិញ។
និក្ខមនំ 21:35 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើគោរបស់អ្នកណាជល់គោគេឲ្យស្លាប់ នោះគេត្រូវលក់គោដែលនៅរស់ចែកប្រាក់គ្នា ហើយសាច់គោស្លាប់ក៏ត្រូវចែកគ្នាដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើគោរបស់អ្នកណាម្នាក់ ជល់គោរបស់ម្នាក់ទៀតរហូតដល់ស្លាប់ នោះគេត្រូវលក់គោដែលនៅរស់ចែកប្រាក់គ្នា ហើយសាច់គោងាប់ក៏ត្រូវចែកគ្នាដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើគោរបស់នរណាម្នាក់ជល់គោរបស់ម្នាក់ទៀត រហូតដល់ងាប់ នោះត្រូវលក់គោដែលនៅរស់ចែកប្រាក់គ្នា ហើយយកសាច់គោងាប់ចែកគ្នាដែរ។ អាល់គីតាប ប្រសិនបើគោរបស់នរណាម្នាក់ ជល់គោរបស់ម្នាក់ទៀត រហូតដល់ងាប់ នោះត្រូវលក់គោដែលនៅរស់ចែកប្រាក់គ្នា ហើយយកសាច់គោងាប់ចែកគ្នាដែរ។ |
នោះម្ចាស់អណ្តូងត្រូវសងប្រាក់ដល់ម្ចាស់វាតាមដំឡៃសត្វ រួចសត្វស្លាប់នោះនឹងបានមកម្ចាស់អណ្តូងវិញ។
តែបើម្ចាស់ដឹងថា គោនោះធ្លាប់ជល់ពីដើមមក ហើយមិនបានបង្ខាំងទុក នោះត្រូវសងជាគោឲ្យធួននឹងគោជាមិនខាន រួចគោស្លាប់នឹងបានមកខ្លួនវិញ។