ចូរឲ្យគោរពប្រតិបត្តិដល់ឪពុកម្តាយ ដើម្បីឲ្យបានអាយុវែងនៅក្នុងស្រុក ដែលព្រះយេហូវ៉ា ជាព្រះនៃឯងទ្រង់ប្រទានឲ្យ។
និក្ខមនំ 21:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអ្នកណាដែលប្រទេចផ្តាសាដល់ឪពុកឬម្តាយខ្លួន នោះត្រូវសំឡាប់ចោលចេញជាមិនខានដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកណាដែលប្រទេចផ្ដាសាដល់ឪពុក ឬម្តាយខ្លួន អ្នកនោះនឹងត្រូវស្លាប់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកណាជេរប្រទេចផ្ដាសាមាតាបិតា អ្នកនោះត្រូវទទួលទោសដល់ស្លាប់។ អាល់គីតាប អ្នកណាជេរប្រទេចផ្តាសាឪពុកម្តាយ អ្នកនោះត្រូវទទួលទោសដល់ស្លាប់។ |
ចូរឲ្យគោរពប្រតិបត្តិដល់ឪពុកម្តាយ ដើម្បីឲ្យបានអាយុវែងនៅក្នុងស្រុក ដែលព្រះយេហូវ៉ា ជាព្រះនៃឯងទ្រង់ប្រទានឲ្យ។
បើអ្នកណាឈ្លោះគ្នា ហើយអ្នក១បានយកថ្មទៅគប់អ្នក១ ឬដាល់តប់គេ តែមិនបានស្លាប់ទេ គ្រាន់តែឈឺដល់ដេកនៅគ្រែប៉ុណ្ណោះ
អ្នកណាដែលប្រទេចផ្តាសាឪពុកម្តាយ ចង្កៀងរបស់អ្នកនោះនឹងត្រូវពន្លត់នៅក្នុងទីងងឹតសូន្យសុង។
ឯភ្នែកដែលចំអកឲ្យឪពុក ហើយប្រមាថមើលងាយមិនស្តាប់បង្គាប់ម្តាយ នោះក្អែកនៅច្រកភ្នំនឹងចឹកភ្នែកនោះចេញ ហើយត្មាតនឹងជញ្ជែងស៊ីទៅ។
បើអ្នកណាមានកូនដែលចចេសរឹងរូស មិនព្រមចុះចូលស្តាប់តាមបង្គាប់ឪពុកម្តាយសោះ ហើយទោះបើឪពុកម្តាយវាយស្តីប្រដៅ គង់តែវាមិនចេះរាងចាលដែរ
នោះត្រូវឲ្យបណ្តាមនុស្សនៅទីក្រុងនោះទាំងប៉ុន្មាន ចោលសំឡាប់វានឹងថ្មទៅ យ៉ាងនោះឯងរាល់គ្នានឹងបំបាត់ការអាក្រក់ ពីពួកឯងចេញ រួចសាសន៍អ៊ីស្រាអែលទាំងអស់គ្នានឹងបានឮ ហើយនឹងមានសេចក្ដីកោតខ្លាចផង។
ត្រូវបណ្តាសាហើយ អ្នកណាដែលមើលងាយដល់ឪពុកម្តាយខ្លួន នោះបណ្តាជនទាំងឡាយត្រូវឆ្លើយឡើងថា អាម៉ែន។