ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 18:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឪពុក​ក្មេក​ម៉ូសេ​ក៏​និយាយ​ថា ដែល​ឯង​ធ្វើ​ដូច្នោះ នោះ​មិន​ស្រួល​ទេ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឪពុក​ក្មេក​មាន​ប្រសាសន៍​មក​លោក​ម៉ូសេ​ថា៖ «អ្វី​ដែល​កូន​កំពុង​ធ្វើ​នេះ មិន​ល្អ​ទេ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ឪពុក​ក្មេក​មាន​ប្រសាសន៍​មក​លោក​ម៉ូសេ​ទៀត​ថា៖ «របៀប​ដែល​កូន​ធ្វើ​នេះ មិន​ល្អ​ទេ!

សូមមើលជំពូក

អាល់គីតាប

ឪពុក​ក្មេក​និយាយ​មក​ម៉ូសា​ទៀត​ថា៖ «របៀប​ដែល​កូន​ធ្វើ​នេះ មិន​ល្អ​ទេ!

សូមមើលជំពូក



និក្ខមនំ 18:17
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ចូរ​ប្រគល់​ប្រពន្ធ​គេ​ទៅ​វិញ​ឥឡូវ​ទៅ នោះ​គាត់​នឹង​អធិ‌ស្ឋាន​ឲ្យ​ឯង ហើយ​ឯង​នឹង​បាន​រស់​នៅ​ត​ទៅ ដ្បិត​គាត់​ជា​ហោរា បើ​ឯង​មិន​ប្រគល់​ទៅ​វិញ​ទេ នោះ​ត្រូវ​ដឹង​ថា ឯង​នឹង​ស្លាប់​ជា​ប្រាកដ ទាំង​ឯង នឹង​ពួក​ឯង​ទាំង​អស់​ផង។


កាល​ណា​គេ​មាន​រឿង​អ្វី នោះ​គេ​តែង​មក​ឯង​ខ្ញុំ ហើយ​ខ្ញុំ​វិនិច្ឆ័យ​ឲ្យ​គេ ព្រម​ទាំង​ប្រាប់​ឲ្យ​គេ​ដឹង​អស់​ទាំង​សេចក្ដី​បញ្ញត្ត នឹង​ច្បាប់​របស់​ព្រះ​ផង


ដ្បិត​យ៉ាង​នោះ​ឯង​នឹង​ថយ​កំឡាំង​ទៅ ព្រម​ទាំង​កំឡាំង​នៃ​បណ្តាជន​ដែល​នៅ​ជា​មួយ​នឹង​ឯង​ផង ពី​ព្រោះ​ការ​នេះ​ហួស​កំឡាំង​ឯង​ហើយ នឹង​ធ្វើ​តែ​ម្នាក់​ឯង​មិន​បាន​ទេ


ប្រេង​លាបនឹង​ទឹក​អប់ នោះ​នាំ​ឲ្យ​ចិត្ត​រីក‌រាយ​ឡើង ឯ​សេចក្ដី​ផ្អែម‌ល្ហែម​នៃ​សេចក្ដី​ដាស់‌តឿន ដ៏​អស់​ពី​ចិត្ត​របស់​ភឿន‌មិត្រ ក៏​ដូច្នោះ​ដែរ។


ពួក​សាវក​១២​នាក់​ក៏​ហៅ​សិស្ស​ទាំង​អស់​មក​និយាយ​ថា មិន​គួរ​គប្បី​ឲ្យ​យើង​ខ្ញុំ​ទុក​ព្រះ‌បន្ទូល​ចោល ដើម្បី​នឹង​ទៅ​បំរើ​តុ​ទេ