ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 18:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​ណា​គេ​មាន​រឿង​អ្វី នោះ​គេ​តែង​មក​ឯង​ខ្ញុំ ហើយ​ខ្ញុំ​វិនិច្ឆ័យ​ឲ្យ​គេ ព្រម​ទាំង​ប្រាប់​ឲ្យ​គេ​ដឹង​អស់​ទាំង​សេចក្ដី​បញ្ញត្ត នឹង​ច្បាប់​របស់​ព្រះ​ផង

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​ណា​គេ​មាន​រឿង​អ្វី គេ​តែង​តែ​មក​រក​ខ្ញុំ ហើយ​ខ្ញុំ​ក៏ដោះ​ស្រាយ​រឿង​ឲ្យ​ពួក‌គេ ព្រម​ទាំង​ប្រាប់​ឲ្យ​គេ​ដឹង​អស់​ទាំង​បញ្ញត្តិ និង​ច្បាប់​របស់​ព្រះ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​ពេល​មាន​វិវាទ​នឹង​គ្នា ពួក​គេ​មក​រក​ខ្ញុំ។ ខ្ញុំ​ដោះ​ស្រាយ​រឿង​ពួក​គេ ហើយ​ណែ‌នាំ​ពួក​គេ​ឲ្យ​ស្គាល់​ច្បាប់ និង​ក្រឹត្យ‌វិន័យ*​របស់​ព្រះ‌ជាម្ចាស់»។

សូមមើលជំពូក

អាល់គីតាប

នៅ​ពេល​មាន​វិវាទ​នឹង​គ្នា ពួក​គេ​មក​រក​ខ្ញុំ។ ខ្ញុំ​ដោះ​ស្រាយ​រឿង​ពួក​គេ ហើយ​ណែ​នាំ​ពួក​គេ​ឲ្យ​ស្គាល់​ហ៊ូកុំ និង​ក្រិត្យ​វិន័យ​របស់​អុលឡោះ»។

សូមមើលជំពូក



និក្ខមនំ 18:16
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ទើប​អាប់‌សា‌ឡំម​មាន​បន្ទូល​ថា មើល ដំណើរ​រឿង​របស់​អ្នក​ជា​ល្អ​ត្រឹម‌ត្រូវ​ហើយ តែ​ស្តេច​មិន​បាន​តាំង​អ្នក​ណា ឲ្យ​ស្តាប់​រឿង​អ្នក​ទេ


បើ​កាល​ណា​មាន​ដំណើរ​ក្តី រើ​មក​ដល់​អ្នក​រាល់​គ្នា អំពី​ពួក​បង​ប្អូន ដែល​នៅ​អស់​ទាំង​ទី​ក្រុង​គេ ជា​រឿង​ក្តី​ពី​ការ​កាប់​សំឡាប់​គ្នា ឬ​ការ​រំលង​ច្បាប់ ក្រិត្យ‌ក្រម នឹង​បញ្ញត្ត ឬ​សេចក្ដី​វិនិច្ឆ័យ​ណា​មួយ នោះ​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ប្រាម‌ប្រាប់​គេ ដើម្បី​កុំ​ឲ្យ​គេ​មាន​ទោស នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​ដោយ‌សារ​ទោស​នោះ នឹង​មាន​សេចក្ដី​ក្រោធ​មក​លើ​អ្នក​រាល់​គ្នា នឹង​ពួក​បង​ប្អូន​ផង​នោះ​ឡើយ ចូរ​សំរេច​ការ​នេះ​ទៅ នោះ​អ្នក​រាល់​គ្នា​នឹង​គ្មាន​ទោស​ទេ


បើ​ខ្ញុំ​ដែល​មើល‌ងាយ​រឿង​របស់​បាវ​ប្រុស​បាវ​ស្រី​ខ្ញុំ ក្នុង​កាល​ដែល​វា​បាន​តវ៉ា​នឹង​ខ្ញុំ


ឪពុក​ក្មេក​ម៉ូសេ​ក៏​និយាយ​ថា ដែល​ឯង​ធ្វើ​ដូច្នោះ នោះ​មិន​ស្រួល​ទេ


ដល់​ថ្ងៃ​ក្រោយ​ទៀត លោក​ចេញ​ទៅ​ឃើញ​សាសន៍​ហេព្រើរ​២​នាក់​កំពុង​តែ​ឈ្លោះ​គ្នា ក៏​និយាយ​នឹង​អ្នក​ដែល​ធ្វើ​ខុស​ថា ហេតុ​អ្វី​បាន​ជា​អ្នក​វាយ​គូ‌កន​ដូច្នេះ


ត្រូវ​ឲ្យ​ចៀស​ចេញ​ឲ្យ​ឆ្ងាយ​ពី​រឿង​ក្លែង‌ក្លាយ ឯ​មនុស្ស​ដែល​គ្មាន​ទោស នឹង​មនុស្ស​សុចរិត នោះ​កុំ​ឲ្យ​សំឡាប់​គេ​ឡើយ ដ្បិត​ឯ​មនុស្ស​អាក្រក់ នោះ​អញ​មិន​ដែល​រាប់​ជា​សុចរិត​ទេ


លោក​បង្គាប់​ដល់​ពួក​ចាស់‌ទុំ​ថា ចូរ​អ្នក​រាល់​គ្នា​រង់‌ចាំ​យើង​នៅ​ទី​នេះ​ចុះ ទំរាំ​យើង​ត្រឡប់​មក​វិញ មើល មាន​អើរ៉ុន នឹង​ហ៊ើរ នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ហើយ បើ​អ្នក​ណា​កើត​មាន​វិវាទ​ទាស់‌ទែង​គ្នា នោះ​ត្រូវ​ចូល​មក​សួរ​លោក​ចុះ។


ត្រូវ​ឲ្យ​ឯង​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា អស់​អ្នក​ណា​ដែល​នឹង​ជេរ​ប្រទេច​ដល់​ព្រះ​នៃ​ខ្លួន នោះ​ត្រូវ​ទ្រាំ‌ទ្រ​នឹង​អំពើ​បាប​របស់​ខ្លួន​ទៅ


នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ម៉ូសេ​ថា ត្រូវ​សំឡាប់​អ្នក​នោះ​ចោល​ទៅ​ជា​កុំ​ខាន ត្រូវ​ឲ្យ​ពួក​ជំនុំ​ទាំង​អស់​គ្នា​ចោល​នឹង​ថ្ម នៅ​ឯ​ក្រៅ​ទី​ដំឡើង​ត្រសាល​ទៅ


ហើយ​បង្រៀន ឲ្យ​គេ​កាន់​តាម​គ្រប់​ទាំង​សេចក្ដី ដែល​ខ្ញុំ​បាន​បង្គាប់​មក​អ្នក​រាល់​គ្នា​ផង ហើយ​មើល ខ្ញុំ​ក៏​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ជា​រាល់​ថ្ងៃ​ដែរ ដរាប​ដល់​បំផុត​កល្ប។ អាម៉ែន។:៚


ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​អ្នក​ណា​មាន​រឿង​ទាស់​នឹង​អ្នក​ឯ​ទៀត តើ​ហ៊ាន​ប្តឹង​ដល់​ពួក​មនុស្ស​ទុច្ចរិត មិន​ប្តឹង​ដល់​ពួក​បរិសុទ្ធ​វិញ​ទេ​ឬ​អី


មើល អញ​បាន​បង្រៀន​ច្បាប់ ហើយ​នឹង​បញ្ញត្ត​ដល់​ឯង​រាល់​គ្នា តាម​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​អញ​បាន​បង្គាប់​មក ដើម្បី​ឲ្យ​ឯង​បាន​ប្រព្រឹត្ត​តាម នៅ​ក្នុង​ស្រុក​ដែល​ឯង​ត្រូវ​ចូល​ទៅ​ទទួល​យក


ម៉ូសេ​ក៏​ហៅ​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា​មក​ប្រាប់​ថា ឱ​ពួក​អ៊ីស្រាអែល​អើយ ចូរ​ស្តាប់​អស់​ទាំង​ច្បាប់ នឹង​បញ្ញត្ត​ដែល​អញ​ប្រាប់​នៅ​ត្រចៀក​ឯង​រាល់​គ្នា​ក្នុង​ថ្ងៃ​នេះ​ចុះ ដើម្បី​ឲ្យ​បាន​រៀន ហើយ​ប្រយ័ត នឹង​ប្រព្រឹត្ត​តាម​ទាំង​អស់


នេះ​ជា​សេចក្ដី​បង្គាប់ ជា​ច្បាប់ ហើយ​ជា​បញ្ញត្ត​ទាំង​ប៉ុន្មាន ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​ទ្រង់​បាន​បង្គាប់​មក​ឲ្យ​បង្រៀន​ដល់​ឯង ដើម្បី​ឲ្យ​ឯង​បាន​ប្រព្រឹត្ត​តាម នៅ​ក្នុង​ស្រុក​ដែល​នឹង​ឆ្លង​ចូល​ទៅ​ទទួល​យក


មួយ​ទៀត ចំណែក​ឯ​ខ្លួន​ខ្ញុំ​វិញ សូម​កុំ​ឲ្យ​ខ្ញុំ​ធ្វើ​បាប​ចំពោះ​ព្រះ‌យេហូវ៉ា ដោយ​លែង​អធិស្ឋាន​ឲ្យ​អ្នក​រាល់​គ្នា នោះ​ឡើយ គឺ​ខ្ញុំ​នឹង​បង្ហាត់​បង្រៀន​ដល់​អ្នក​រាល់​គ្នា ឲ្យ​បាន​ចេះ​ប្រព្រឹត្ត​តាម​ផ្លូវ​ល្អ ហើយ​ទៀង​ត្រង់​វិញ