ទ្រង់បានយាងចុះមកលើភ្នំស៊ីណាយ ហើយមានបន្ទូលនឹងគេពីលើមេឃមក ព្រមទាំងប្រទានឲ្យមានច្បាប់យុត្តិធម៌ដ៏ត្រឹមត្រូវ នឹងក្រិត្យវិន័យដ៏ពិត ហើយបញ្ញត្ត នឹងក្រិត្យក្រមដ៏ល្អដល់គេ
និក្ខមនំ 16:23 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែលោកឆ្លើយថា នោះគឺជាសេចក្ដីដែលព្រះយេហូវ៉ាទ្រង់បង្គាប់មកទេ ដ្បិតថ្ងៃស្អែកជាថ្ងៃសំរាក គឺជាថ្ងៃឈប់សំរាកបរិសុទ្ធថ្វាយព្រះយេហូវ៉ា អាហារណាដែលត្រូវដុត នោះឲ្យដុតចុះ ហើយអាហារណាដែលត្រូវស្ងោរ ក៏ឲ្យស្ងោរទៅ ឯអាហារដែលសល់ នោះត្រូវទុកដល់ព្រឹកឡើងសំរាប់អ្នករាល់គ្នា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកប្រាប់គេថា៖ «នេះជាសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់ ដ្បិតថ្ងៃស្អែកជាថ្ងៃសប្ប័ទ ជាថ្ងៃឈប់សម្រាកបរិសុទ្ធថ្វាយព្រះយេហូវ៉ា អ្វីដែលត្រូវដុត នោះដុតទៅ ហើយអ្វីដែលត្រូវស្ងោរ នោះស្ងោរទៅ ឯអាហារដែលនៅសល់ ត្រូវទុកមួយឡែកសម្រាប់ព្រឹកស្អែក»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកប្រាប់ពួកគេវិញថា៖ «ព្រះអម្ចាស់បានបញ្ជាមកដូច្នេះមែន។ ស្អែកជាថ្ងៃសប្ប័ទ* ជាថ្ងៃដ៏វិសុទ្ធ*ដែលត្រូវញែកថ្វាយព្រះអម្ចាស់ ចូរចម្អិនអ្វីដែលអ្នករាល់គ្នាត្រូវចម្អិន ចូរស្ងោរអ្វីដែលអ្នករាល់គ្នាត្រូវស្ងោរ ហើយទុកអាហារដែលលើសរហូតព្រឹកស្អែក»។ អាល់គីតាប គាត់ប្រាប់ពួកគេវិញថា៖ «អុលឡោះតាអាឡាបានបញ្ជាមកដូច្នេះមែន។ ស្អែកជាថ្ងៃឈប់សម្រាក ជាថ្ងៃបរិសុទ្ធដែលត្រូវញែកជូនអុលឡោះតាអាឡា ចូរចំអិនអ្វីដែលអ្នករាល់គ្នាត្រូវចំអិន ចូរស្ងោរអ្វីដែលអ្នករាល់គ្នាត្រូវស្ងោរ ហើយទុកអាហារដែលលើសរហូតព្រឹកស្អែក»។ |
ទ្រង់បានយាងចុះមកលើភ្នំស៊ីណាយ ហើយមានបន្ទូលនឹងគេពីលើមេឃមក ព្រមទាំងប្រទានឲ្យមានច្បាប់យុត្តិធម៌ដ៏ត្រឹមត្រូវ នឹងក្រិត្យវិន័យដ៏ពិត ហើយបញ្ញត្ត នឹងក្រិត្យក្រមដ៏ល្អដល់គេ
ទ្រង់បានធ្វើឲ្យគេស្គាល់ថ្ងៃឈប់សំរាកដ៏បរិសុទ្ធរបស់ទ្រង់ ព្រមទាំងតាំងឲ្យគេមានក្រិត្យក្រម បញ្ញត្ត នឹងវិន័យ ដោយសារលោកម៉ូសេ ជាអ្នកបំរើទ្រង់
ក្នុង៦ថ្ងៃត្រូវធ្វើការរបស់ឯង ហើយដល់ថ្ងៃទី៧ត្រូវឈប់សំរាកវិញ ដើម្បីឲ្យគោ នឹងលារបស់ឯង បានសំរាកផង ហើយដើម្បីឲ្យកូនរបស់បាវស្រីឯង នឹងអ្នកប្រទេសក្រៅបានឈប់ដកដង្ហើមសិន
ក្នុងរវាង៦ថ្ងៃ នោះត្រូវធ្វើការបាន តែថ្ងៃទី៧ នោះជាថ្ងៃឈប់សំរាកវិញ គឺជាថ្ងៃបរិសុទ្ធដល់ព្រះយេហូវ៉ា ឯអស់អ្នកណាដែលធ្វើការអ្វីនៅថ្ងៃឈប់សំរាក នោះនឹងត្រូវសំឡាប់ចោលជាមិនខាន
ក៏កុំឲ្យលីសែងបន្ទុកអ្វីចេញពីផ្ទះឯងរាល់គ្នា ឬធ្វើការអ្វីនៅថ្ងៃឈប់សំរាកដែរ ត្រូវឲ្យញែកថ្ងៃឈប់សំរាកទុកជាថ្ងៃបរិសុទ្ធវិញ ដូចជាអញបានបង្គាប់ដល់ពួកព្ធយុកោឯងរាល់គ្នាហើយ
ត្រូវឲ្យធ្វើការក្នុងរវាង៦ថ្ងៃ តែដល់ថ្ងៃទី៧ នោះជាថ្ងៃឈប់ឲ្យបានសំរាកសំរាប់ប្រជុំជំនុំបរិសុទ្ធវិញ មិនត្រូវឲ្យឯងរាល់គ្នាធ្វើការអ្វីនៅថ្ងៃនោះឡើយ ដ្បិតជាថ្ងៃឈប់សំរាករបស់ព្រះយេហូវ៉ានៅក្នុងគ្រប់ទាំងទីលំនៅរបស់ឯងរាល់គ្នា។
ពួកបណ្តាជនក៏ចេញទៅរើសយកមក កិននឹងត្បាល់កិន ឬបុកក្នុងត្បាល់បុក រួចចំអិនក្នុងឆ្នាំងធ្វើជានំ ក៏មានរសជាតិដូចជារសជាតិនៃប្រេងថ្មី
រួចគេវិលទៅវិញ រៀបគ្រឿងក្រអូប នឹងប្រេងអប់ តែគេឈប់នៅថ្ងៃឈប់សំរាក តាមបញ្ញត្តសិន។
ចូរកាន់ថ្ងៃឈប់សំរាក ដើម្បីនឹងថែរក្សាឲ្យបានបរិសុទ្ធ ដូចជាព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានបង្គាប់មកហើយ
ហើយនៅថ្ងៃនៃព្រះអម្ចាស់ ខ្ញុំបានត្រឡប់ជានៅដោយវិញ្ញាណ នោះក៏ឮសំឡេងបន្លឺឡើង ដូចជាសូរត្រែ នៅខាងក្រោយខ្ញុំថា