ទូលបង្គំនឹងមិនយកអ្វីសោះ សូម្បីតែចេស១សរសៃ ឬខ្សែស្បែកជើង១ ឬអ្វីៗរបស់ទ្រង់ឡើយ ខ្លាចក្រែងទ្រង់មានបន្ទូលថា អញបានធ្វើឲ្យអាប់រ៉ាមទៅជាអ្នកមាន
នាងអេសធើរ 9:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ជាកូនទាំង១០របស់ហាម៉ាន កូនហាំម្តាថា ដែលជាខ្មាំងសត្រូវនឹងពួកសាសន៍យូដា នោះគេក៏សំឡាប់ទៅដែរ តែគេមិនបានប៉ះពាល់ដល់របឹបទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ជាកូនទាំងដប់របស់ហាម៉ាន កូនហាំម្តាថា ដែលជាខ្មាំងសត្រូវនឹងពួកសាសន៍យូដា តែគេមិនបានរឹបអូសយកទ្រព្យសម្បត្តិទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជាកូនប្រុសទាំងដប់នាក់របស់លោកហាម៉ាន ដែលត្រូវជាកូនរបស់លោកហាំម្ដាថា ជាបច្ចាមិត្តរបស់ជនជាតិយូដា។ ប៉ុន្តែ ជនជាតិយូដាពុំបានរឹបអូសយកទ្រព្យសម្បត្តិរបស់ពួកគេទេ។ អាល់គីតាប ជាកូនប្រុសទាំងដប់នាក់របស់លោកហាម៉ាន ដែលត្រូវជាកូនរបស់លោកហាំម្ដាថា ជាបច្ចាមិត្តរបស់ជនជាតិយូដា។ ប៉ុន្តែ ជនជាតិយូដាពុំបានរឹបអូសយកទ្រព្យសម្បត្តិរបស់ពួកគេទេ។ |
ទូលបង្គំនឹងមិនយកអ្វីសោះ សូម្បីតែចេស១សរសៃ ឬខ្សែស្បែកជើង១ ឬអ្វីៗរបស់ទ្រង់ឡើយ ខ្លាចក្រែងទ្រង់មានបន្ទូលថា អញបានធ្វើឲ្យអាប់រ៉ាមទៅជាអ្នកមាន
ឯពួកកូនយ៉ាកុបទាំងប៉ុន្មានក៏មកដល់ខ្មោចស្លាប់ទាំងនោះ ហើយប្លន់ទីក្រុង ដោយព្រោះតែបានបង្ខូចប្អូនស្រីគេ
ក្រោយនោះមក ស្តេចអ័ហាស៊ូរុសទ្រង់លើកដំកើងហាម៉ាន កូនហាំម្តាថា ជាសាសន៍អ័កាក់ ទាំងលើកលោកឡើង តាំងឲ្យមានងារជាធំលើសអស់ទាំងអ្នក ជាប្រធានដែលនៅចំពោះទ្រង់
ហើយគេផ្ញើសំបុត្រទាំងនោះ ទៅគ្រប់ទាំងខេត្តរបស់ស្តេច ដោយសារពួកអ្នករត់សំបុត្រ បង្គាប់ឲ្យបំផ្លាញសំឡាប់ ហើយធ្វើឲ្យពួកសាសន៍យូដាទាំងអស់វិនាសបង់ ទោះទាំងចាស់ទាំងក្មេង នឹងកូនង៉ែត ហើយស្ត្រីៗផង ក្នុងរវាង១ថ្ងៃកំណត់នោះ ដែលត្រូវជាថ្ងៃ១៣ ខែ១២ គឺជាខែផល្គុន ព្រមទាំងរឹបជាន់យកទ្រព្យសម្បត្តិគេផង
ហើយថ្លែងពីសេចក្ដីរុងរឿងនៃទ្រព្យសម្បត្តិខ្លួន ពីកូនចៅដែលមានច្រើនដល់ម៉្លេះ នឹងពីស្តេចបានដំកើងងារខ្លួន ហើយតាំងឡើងខ្ពស់ជាងអស់ពួកអ្នកជាប្រធាន នឹងពួកជំនិតទ្រង់ទាំងប៉ុន្មាន
ដ្បិតមានគេលក់ខ្ញុំម្ចាស់ នឹងពួកសាសន៍របស់ខ្ញុំម្ចាស់ហើយ ឲ្យយើងខ្ញុំត្រូវបំផ្លាញសំឡាប់ ហើយវិនាសអស់ទៅ បើសិនជាគេបានលក់យើងខ្ញុំឲ្យគ្រាន់តែធ្វើជាបាវប្រុសស្រីប៉ុណ្ណោះ នោះខ្ញុំម្ចាស់ឥតបើថាទេ ទោះបើខ្មាំងសត្រូវនឹងសងការខូចខាត ដែលនឹងកើតឡើងដល់ស្តេចមិនបានក៏ដោយ
នោះអេសធើរទូលតបថា នុ៎ះន៍ អ្នកដែលធ្វើទុក្ខ ហើយស្អប់ដល់យើងខ្ញុំ គឺហាម៉ាន ជាមនុស្សអាក្រក់នេះឯង ដូច្នេះ ហាម៉ានក៏ភ័យស្លុត នៅចំពោះស្តេច នឹងអគ្គមហេសី
ឯក្នុងសំបុត្រទាំងនោះ ស្តេចទ្រង់អនុញ្ញាតឲ្យពួកសាសន៍យូដា ដែលនៅគ្រប់ទីក្រុងបានមូលគ្នា ដើម្បីការពារជីវិតខ្លួន ហើយឲ្យបំផ្លាញ សំឡាប់ នឹងធ្វើឲ្យវិនាសដល់គ្រប់ទាំងអំណាចរបស់បណ្តាជន នៅខេត្តណាដែលនឹងលើកគ្នាមកធ្វើបាបខ្លួន ទោះទាំងកូនក្មេង នឹងពួកស្រីៗផង ហើយឲ្យរឹបជាន់យកទ្រព្យសម្បត្តិរបស់គេទុកជារបឹបដែរ
នៅថ្ងៃនោះឯង គេមកទូលដល់ស្តេច ពីចំនួនមនុស្សដែលគេបានសំឡាប់នៅក្នុងស៊ូសាន ជាក្រុងហ្លួង
ទ្រង់នឹងបំផ្លាញជំនួរវង្សគេ ឲ្យវិនាសបាត់ពីផែនដីចេញ ហើយពូជពង្សគេ ពីកណ្តាលពួកមនុស្សជាតិទៅដែរ
ដោយថា ព្រះយេហូវ៉ា ដែលគង់លើបល្ល័ង្ក ទ្រង់បានលើកព្រះហស្តស្បថថា ទ្រង់នឹងច្បាំងនឹងសាសន៍អាម៉ាលេក គ្រប់ទាំងដំណតរៀងទៅ។
ក៏កុំឲ្យក្រាបសំពះនៅចំពោះរបស់ទាំងនោះ ឬគោរពប្រតិបត្តិតាមនោះឡើយ ដ្បិតអញដែលជាយេហូវ៉ា ជាព្រះនៃឯង អញមានសេចក្ដីប្រចណ្ឌ ក៏ទំលាក់ការទុច្ចរិតរបស់ឪពុកទៅលើកូនចៅរហូតដល់៣ហើយ៤ដំណផង ចំពោះអស់អ្នកណាដែលស្អប់អញ
រួចស្តេចទ្រង់ចេញបង្គាប់ ហើយគេក៏នាំពួកអ្នកដែលប្តឹងចោទដានីយ៉ែល មកបោះគេទៅក្នុងរូងសិង្ហវិញ គឺទាំងខ្លួនគេ នឹងប្រពន្ធកូនគេផង ហើយសិង្ហទាំងឡាយក៏មានអំណាចលើគេ បានទាំងបំបាក់ឆ្អឹងគេឲ្យខ្ទេចខ្ទី ទៅមុនដែលគេធ្លាក់ទៅដល់បាតរូងផង។
កុំឲ្យធ្វើការអាក្រក់ស្នងនឹងការអាក្រក់ឡើយ ត្រូវតែខំសំដែងកិរិយាល្អ នៅចំពោះមុខមនុស្សទាំងអស់វិញ
មួយទៀត បងប្អូនអើយ ឯសេចក្ដីណាដែលពិត សេចក្ដីណាដែលគួររាប់អាន សេចក្ដីណាដែលសុចរិត សេចក្ដីណាដែលបរិសុទ្ធ សេចក្ដីណាដែលគួរស្រឡាញ់ សេចក្ដីណាដែលមានឈ្មោះល្អ បើមានសគុណណា ឬជាសេចក្ដីសរសើរណា នោះចូរពិចារណាពីសេចក្ដីទាំងនោះចុះ