ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




នាង​អេសធើរ 6:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​ហើយ ម៉ា‌ដេកាយ​ក៏​វិល​ត្រឡប់​មក​ឯ​ទ្វារ​ព្រះ‌រាជ‌វាំង​វិញ តែ​ឯ​ហាម៉ាន​លោក​ប្រញាប់‌ប្រញាល់​ទៅ​ឯ​ផ្ទះ ដោយ​សៅ‌សោក ហើយ​គ្រលំ​ក្បាល

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បន្ទាប់​មក ម៉ា‌ដេកាយ​វិល​ត្រឡប់​ទៅ​ទ្វារ​ព្រះ‌រាជ‌វាំង​វិញ តែ​ហាម៉ាន​ប្រញាប់‌ប្រញាល់​វិល​ត្រឡប់​ទៅ​ផ្ទះ​របស់​ខ្លួន​វិញ ទាំង​សោក‌សៅ ហើយ​ឃ្លុំ​ក្បាល។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បន្ទាប់​មក លោក​ម៉ាដេ‌កាយ​វិល​ត្រឡប់​ទៅ​ប្រចាំ​ការ​នៅ​មាត់​ទ្វារ​រាជ‌វាំង រីឯ​លោក​ហាម៉ាន​ក៏​ប្រញាប់​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ទាំង​មួហ្មង និង​បាក់​មុខ​យ៉ាង​ខ្លាំង។

សូមមើលជំពូក

អាល់គីតាប

បន្ទាប់​មក លោក​ម៉ាដេ‌កាយ​វិល​ត្រឡប់​ទៅ​ប្រចាំ​ការ​នៅ​មាត់​ទ្វារ​រាជ‌វាំង រីឯ​លោក​ហាម៉ាន​ក៏​ប្រញាប់​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ទាំង​មួហ្មង និង​បាក់​មុខ​យ៉ាង​ខ្លាំង។

សូមមើលជំពូក



នាង​អេសធើរ 6:12
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ដាវីឌ ទ្រង់​យាង​ឡើង​ទៅ​តាម​ផ្លូវ​ភ្នំ​ដើម​អូលីវ ទាំង​ទ្រង់​ព្រះ‌កន្សែង​បណ្តើរ ទ្រង់​ទទូរ​ព្រះ‌សិរ ហើយ​យាង​ទៅ​ដោយ​ព្រះ‌បាទ​ទទេ ឯ​ពួក​អ្នក​ដែល​នៅ​ជា​មួយ​នឹង​ទ្រង់ ក៏​ឡើង​ទៅ​ទាំង​ទទូរ​ក្បាល ហើយ​យំ​បណ្តើរ​ដែរ


កាល​អ័ហ៊ី‌ថូ‌ផែល​ឃើញ​ថា គេ​មិន​បាន​តាម​គំនិត​ខ្លួន​ដូច្នោះ នោះ​លោក​ក៏​ចង​កែប​លា ជិះ​ត្រឡប់​ទៅ​ដល់​ផ្ទះ នៅ​ទី​ក្រុង​របស់​លោក​វិញ ចាត់‌ចែង​ការ​ក្នុង​ផ្ទះ​ស្រេច​ហើយ រួច​ចង​ក​ស្លាប់​ទៅ គេ​បញ្ចុះ​សព​លោក​នៅ​ក្នុង​ផ្នូរ​របស់​ឪពុក​លោក។


ដូច្នេះ ស្តេច​អ៊ីស្រាអែល​ក៏​យាង​ត្រឡប់​ទៅ​ឯ​ដំណាក់​នៅ​ក្រុង​សាម៉ារី​វិញ ដោយ​អន់‌អាក់​ថ្នាំង‌ថ្នាក់​ព្រះ‌ទ័យ។


អ័ហាប់​ក៏​ត្រឡប់​ទៅ​ឯ​ដំណាក់​ទ្រង់​វិញ មាន​ព្រះ‌ទ័យ​អន់‌អាក់ ថ្នាំង‌ថ្នាក់ ដោយ​ព្រោះ​ពាក្យ​ដែល​ណាបោត ជា​អ្នក​ស្រុក​យេស‌រាល បាន​ទូល​ដល់​ទ្រង់​ថា ទូលបង្គំ​មិន​ថ្វាយ​មរដក​របស់​ពួក​ឰយុកោ​ទូលបង្គំ ដល់​ព្រះ‌ករុណា​ទេ ហើយ​ទ្រង់​ក៏​ប្រះ​ផ្ទំ​លើ​ព្រះ‌ទែន‌បន្ទំ បែរ​ព្រះ‌ភក្ត្រ​ចេញ មិន​ព្រម​សោយ​ព្រះ‌ស្ងោយ​ឡើយ។


ទ្រង់​មាន​បន្ទូល​តប​ថា គឺ​ពី​ព្រោះ​អញ​បាន​និយាយ​នឹង​ណាបោត ជា​អ្នក​ស្រុក​យេស‌រាល​ថា ចូរ​លក់​ចំការ​ទំពាំង‌បាយ‌ជូរ​ឯង​មក​ឲ្យ​យើង ឬ​បើ​ឯង​ចូល​ចិត្ត នោះ​យើង​នឹង​ឲ្យ​ចំការ​១​ផ្សេង​ទៀត​ប្តូរ​នឹង​ចំការ​នេះ តែ​វា​ឆ្លើយ​មក​ថា ទូលបង្គំ​មិន​ថ្វាយ​ចំការ​ទូលបង្គំ​ដល់​ទ្រង់​ទេ


អ័សារា ជា​សំដេច​សង្ឃ នឹង​ពួក​សង្ឃ​ឯ​ទៀត លោក​បាន​ពិនិត្យ​មើល ឃើញ​ទ្រង់​កើត​ឃ្លង់​នៅ​ត្រង់​ព្រះ‌នលាដ​ដូច្នោះ​ហើយ ក៏​ច្រាន​ទ្រង់​ចេញ​ពី​ទី​នោះ​ទៅ​ជា​ប្រញាប់ ឯ​ទ្រង់​ក៏​ប្រញាប់‌ប្រញាល់​នឹង​ចេញ​ទៅ​ដែរ ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​ដាក់​ទោស​ដល់​ទ្រង់


លុះ​ដល់​ពួក​នាង​ក្រមុំ​បាន​ប្រជុំ​គ្នា​លើក​ទី​២ នោះ​ម៉ា‌ដេកាយ​គាត់​អង្គុយ​នៅ​ត្រង់​មាត់​ទ្វារ​ព្រះ‌រាជ‌វាំង


ហាម៉ាន​ក៏​យក​ព្រះ‌ពស្ត្រា‌រាជ្យ នឹង​សេះ​នោះ​មក រួច​បំពាក់​ឲ្យ​ម៉ា‌ដេកាយ ហើយ​បញ្ជិះ​គាត់​បណ្តើរ​នាំ​ទៅ​តាម​ផ្លូវ​ទី​ក្រុង ដោយ​ស្រែក​ប្រកាស​នៅ​មុខ​គាត់​ថា អ្នក​ដែល​ស្តេច​ទ្រង់​សព្វ​ព្រះ‌ទ័យ​ចង់​លើក​មុខ នោះ​បាន​ដូច្នេះ​ហើយ


បាន​ជា​ផ្តួល​ខ្លួន​ក្រាប​ចុះ​នៅ​លើ​ព្រះ‌ទែន ដែល​អេសធើរ​ផ្អែក ខណ​នោះ​ឯង ស្តេច​ទ្រង់​យាង​ត្រឡប់​ពី​សួន‌ច្បារ​ចូល​មក​ក្នុង​ទី​លៀង​វិញ ឃើញ​ដូច្នោះ ក៏​មាន​បន្ទូល​ថា យើះ វា​គិត​ទាំង​បង្ខូច​អគ្គ‌មហេសី​អញ នៅ​មុខ​អញ​ក្នុង​ដំណាក់​ផង​ឬ កាល​ស្តេច​កំពុង​មាន​បន្ទូល​នៅ​ឡើយ នោះ​គេ​ក៏​គ្រប​មុខ​ហាម៉ាន


នោះ​ការ​ជ័យ‌ជំនះ​របស់​មនុស្ស​អាក្រក់​នៅ​មិន​យូរ​ប៉ុន្មាន ហើយ​សេចក្ដី​រីក‌រាយ​របស់​មនុស្ស​ទមិល​ល្មើស​ក៏​នៅ​តែ​១​ភ្លែត​ទេ


ផែនដី​នេះ​បាន​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​មនុស្ស​អាក្រក់​ហើយ ទ្រង់​ក៏​បាំង​មុខ​ពួក​ចៅ‌ក្រម​នៃ​ផែនដី បើ​មិន​មែន​ជា​ទ្រង់​ទេ នោះ​តើ​ជា​អ្នក​ណា​វិញ។


ស្រេច​ហើយ សាំយូ‌អែល​ក៏​ដេក​ដល់​ព្រឹក រួច​បើក​ទ្វារ​ដំណាក់​នៃ​ព្រះ‌យេហូវ៉ា តែ​ខ្លាច​មិន​ហ៊ាន​ជំរាប​ពី​ការ​ជាក់​ស្តែង​នោះ ដល់​អេលី​ទេ