នោះប្រពន្ធរបស់បងត្រូវចូលទៅជិតអ្នកនោះ នៅមុខពួកចាស់ទុំ ដោះស្បែកជើងពីអ្នកនោះចេញ រួចស្តោះទឹកមាត់ដាក់មុខគេ ហើយនិយាយថា ត្រូវតែប្រព្រឹត្តយ៉ាងដូច្នេះ នឹងមនុស្សណាដែលមិនព្រមបន្តពូជឲ្យបងខ្លួន
នាងរស់ 4:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះអ្នកដែលមានច្បាប់លោះនោះ ក៏និយាយទៅបូអូសថា ចូរទិញដីនោះសំរាប់ខ្លួនអ្នកចុះ រួចក៏ដោះស្បែកជើងរបស់ខ្លួនចេញ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ អ្នកដែលមានច្បាប់នឹងលោះនោះ ក៏ពោលទៅកាន់លោកបូអូសថា៖ «ចូរទិញដីនោះសម្រាប់ខ្លួនអ្នកចុះ» រួចក៏ដោះស្បែកជើងរបស់ខ្លួនចេញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះហើយបានជានៅពេលបុរសនោះពោលទៅកាន់លោកបូអូសថា៖ «សូមលោកប្អូនទិញយកចុះ!» គាត់ក៏បានដោះស្បែកជើងជូនលោកបូអូសដែរ។ អាល់គីតាប ហេតុនេះហើយបានជានៅពេលបុរសនោះ ពោលទៅកាន់លោកបូអូសថា៖ «សូមលោកប្អូនទិញយកចុះ!» គាត់ក៏បានដោះស្បែកជើងជូនលោកបូអូសដែរ។ |
នោះប្រពន្ធរបស់បងត្រូវចូលទៅជិតអ្នកនោះ នៅមុខពួកចាស់ទុំ ដោះស្បែកជើងពីអ្នកនោះចេញ រួចស្តោះទឹកមាត់ដាក់មុខគេ ហើយនិយាយថា ត្រូវតែប្រព្រឹត្តយ៉ាងដូច្នេះ នឹងមនុស្សណាដែលមិនព្រមបន្តពូជឲ្យបងខ្លួន
រីឯនៅស្រុកអ៊ីស្រាអែល កាលពីដើមចំណែកខាងឯការលោះ ឬប្តូរ ដើម្បីនឹងសំរេចគ្រប់ទាំងការ នោះត្រូវឲ្យម្នាក់ដោះស្បែកជើង ឲ្យដល់ម្នាក់ទៀត ការយ៉ាងនោះទុកជាទីបន្ទាល់ ឲ្យបានសំរេចការក្នុងស្រុកអ៊ីស្រាអែល
នោះបូអូសក៏ប្រកាសដល់ពួកចាស់ទុំ នឹងមនុស្សទាំងនោះថា នៅថ្ងៃនេះ សូមអ្នករាល់គ្នាចាំជាសាក្សីថា ខ្ញុំបានទិញទាំងអស់ដែលជារបស់អេលីម៉ាលេច នឹងរបស់គីលីយ៉ុន ហើយម៉ាឡូនពីន៉ាអូមីហើយ