ដ្បិតបើដើមឈើត្រូវកាប់រំលំទៅ នោះមានសង្ឃឹមថា នឹងពន្លកឡើងទៀត ហើយថា នឹងមិនខានមានមែកខ្ចីទៀតឡើយ
ដានីយ៉ែល 11:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែនឹងមានលំពង់១ពន្លកចេញពីវង្សនាង សោយរាជ្យឡើងជំនួសបិតា ស្តេចនោះនឹងទៅច្បាំងនឹងពលទ័ពនៃស្តេចខាងជើង ហើយនឹងចូលទៅក្នុងបន្ទាយរបស់គេ ក៏តយុទ្ធនឹងគេព្រមទាំងឈ្នះផង ព្រះគម្ពីរខ្មែរសាកល យ៉ាងណាមិញ នឹងមានម្នាក់ពីវង្សត្រកូលរបស់នាងក្រោកឡើងជំនួសតំណែងរបស់ស្ដេចនោះ។ ទ្រង់នឹងចេញទៅទាស់នឹងកងទ័ពនោះ ហើយចូលទៅក្នុងបន្ទាយរបស់ស្ដេចនៃទិសខាងជើង ក៏ចាត់វិធានការលើពួកគេ ហើយមានជ័យជម្នះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅគ្រានោះ នឹងមានលំពង់មួយពន្លកចេញពីវង្សត្រកូលរបស់នាង ហើយស្នងរាជ្យជំនួសបិតា។ ស្តេចនោះនឹងលើកទ័ពទៅច្បាំងនឹងពលទ័ព ហើយវាយលុកបន្ទាយរបស់ស្ដេចខាងត្បូង ក៏តយុទ្ធនឹងគេ ហើយមានជ័យជម្នះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ នឹងមានស្ដេចមួយអង្គដែលកើតចេញពីវង្សត្រកូលរបស់នាង ហើយស្នងរាជ្យជំនួសបិតា។ ស្ដេចនេះនឹងលើកទ័ពទៅវាយលុកបន្ទាយរបស់ស្ដេចខាងជើង ហើយមានជ័យជម្នះ។ អាល់គីតាប ពេលនោះ នឹងមានស្ដេចមួយនាក់ដែលកើតចេញពីវង្សត្រកូលរបស់នាង ហើយស្នងរាជ្យជំនួសបិតា។ ស្ដេចនេះនឹងលើកទ័ពទៅវាយលុកបន្ទាយរបស់ស្ដេចខាងជើង ហើយមានជ័យជំនះ។ |
ដ្បិតបើដើមឈើត្រូវកាប់រំលំទៅ នោះមានសង្ឃឹមថា នឹងពន្លកឡើងទៀត ហើយថា នឹងមិនខានមានមែកខ្ចីទៀតឡើយ
តែឱព្រះអង្គអើយ ទ្រង់នឹងឲ្យគេចុះទៅឯរណ្តៅនៃសេចក្ដីហិនវិនាស ពួកមនុស្សកំចាយឈាម ហើយមនុស្សឧបាយកល នឹងរស់នៅមិនដល់ត្រឹមពាក់កណ្តាលអាយុផង តែទូលបង្គំនឹងទុកចិត្តដល់ទ្រង់វិញ។
មានលំពង់១នឹងដុះចេញពីគល់របស់អ៊ីសាយ ហើយមែក១ ដែលចេញពីឫសគាត់ នឹងកើតមានផលផ្លែ
ហេតុនោះបានជាព្រះយេហូវ៉ាទ្រង់នឹងកាត់ទាំងក្បាល នឹងកន្ទុយ ទាំងមែក ហើយនឹងធាងរបស់សាសន៍អ៊ីស្រាអែលចេញ ក្នុងថ្ងៃតែ១
ទ្រង់បានដាំគេ អើ គេចាក់ឫសចុះ ហើយក៏ធំឡើង អើ គេកើតផលផង គេយកទ្រង់មកផ្ទាល់នៅមាត់ តែឲ្យទ្រង់នៅឆ្ងាយពីចិត្តគេវិញ
ដ្បិតស្តេចយើងបានមើលងាយពាក្យសម្បថ ដោយផ្តាច់សេចក្ដីសញ្ញានោះចេញ ហើយមើល ទ្រង់ក៏ចាប់ដៃស្បថផង តែបានធ្វើការយ៉ាងដូច្នេះវិញ ដូច្នេះ តើនឹងរួចខ្លួនឬ
លុះដល់គ្រាចុងបំផុត នោះស្តេចខាងត្បូងនឹងតយុទ្ធនឹងវា តែស្តេចខាងជើងនឹងមកទាស់នឹងទ្រង់ដូចជាខ្យល់កួច មានទាំងរទេះចំបាំង ពលសេះ នឹងនាវាជាច្រើន វានឹងលុកចូលក្នុងប្រទេសដទៃទាំងប៉ុន្មាន ទាំងសាយចេញដូចជាទឹកជន់ រួចបង្ហួសទៅ
ដល់ក្រោយបួនដប់ឆ្នាំទៅ នោះគេនឹងចងសម្ពន្ធមិត្រនឹងគ្នាវិញ ដោយព្រះរាជបុត្រីនៃស្តេចខាងត្បូងបានទៅឯស្តេចខាងជើង ដើម្បីតាំងសញ្ញានឹងគ្នា តែនាងនឹងមិនមានអំណាចនៅជាយូរទេ ហើយបិតានាងក៏មិនជាប់នៅ ឬកន្សៃវង្សរបស់ទ្រង់ផង គឺនាងនឹងត្រូវលើកចោល ព្រមទាំងពួកអ្នកដែលបាននាំនាង នឹងកូនដែលនាងបង្កើត ហើយអ្នកដែលបានគាំពារនាងក្នុងគ្រានោះដែរ។
ដ្បិតមើល ថ្ងៃនោះកំពុងតែមកដល់ ថ្ងៃនោះឆេះធ្លោ ដូចជាគុកភ្លើង នោះអស់ពួកអ្នកឆ្មើងឆ្មៃ ហើយនឹងអស់ពួកអ្នកដែលប្រព្រឹត្តអំពើអាក្រក់ គេនឹងដូចជាជញ្ជ្រាំង ហើយថ្ងៃដែលត្រូវមកដល់នោះ នឹងឆេះបន្សុសគេទាំងអស់ទៅ ឥតទុកឲ្យគេមានឫស ឬមែកនៅសល់ឡើយ នេះហើយ ជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា នៃពួកពលបរិវារ
ប៉ុន្តែព្រះទ្រង់មានបន្ទូលទៅអ្នកនោះថា ឱមនុស្សល្ងីល្ងើអើយ នៅវេលាយប់នេះឯង អញនឹងដកយកព្រលឹងឯងទៅវិញ ដូច្នេះ តើទ្រព្យសម្បត្តិទាំងប៉ុន្មានដែលឯងបានប្រមូលទុកនេះ នឹងទៅជារបស់អ្នកណាវិញ