ចូរសង់ទីក្រុងសំរាប់កូនចៅឯង ហើយនឹងក្រោលសំរាប់ហ្វូងសត្វផង ឲ្យធ្វើតាមសេចក្ដីទាំងប៉ុន្មានដែលចេញពីមាត់ឯងនោះចុះ
ជនគណនា 32:25 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះពួកកូនចៅកាឌ់ នឹងកូនចៅរូបេនក៏ឆ្លើយឡើងថា យើងខ្ញុំប្របាទនឹងធ្វើដូចជាលោកម្ចាស់បង្គាប់មក ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ កូនចៅកាដ និងកូនចៅរូបេនជម្រាបលោកម៉ូសេថា៖ «អ្នកបម្រើរបស់លោកនឹងធ្វើតាមលោកម្ចាស់បង្គាប់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនចៅកាដ និងកូនចៅរូបេន ជម្រាបលោកម៉ូសេថា៖ «យើងខ្ញុំប្របាទនឹងធ្វើតាមពាក្យដែលលោកម្ចាស់បង្គាប់។ អាល់គីតាប កូនចៅកាដ និងកូនចៅរូបេនជម្រាបម៉ូសាថា៖ «យើងខ្ញុំនឹងធ្វើតាមពាក្យដែលលោកម្ចាស់បង្គាប់។ |
ចូរសង់ទីក្រុងសំរាប់កូនចៅឯង ហើយនឹងក្រោលសំរាប់ហ្វូងសត្វផង ឲ្យធ្វើតាមសេចក្ដីទាំងប៉ុន្មានដែលចេញពីមាត់ឯងនោះចុះ
ប្រពន្ធកូន ហើយនឹងហ្វូងគោ ហ្វូងចៀមរបស់យើងខ្ញុំទាំងប៉ុន្មាន នឹងនៅក្នុងអស់ទាំងទីក្រុងនៃស្រុកកាឡាតនេះ
គេក៏ឆ្លើយតបទៅយ៉ូស្វេវិញថា យើងរាល់គ្នានឹងធ្វើតាមគ្រប់ទាំងសេចក្ដី ដែលលោកបង្គាប់មកយើង ហើយនឹងទៅឯកន្លែងណា ដែលលោកចាត់ឲ្យយើងទៅផង