ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 30:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​ឯ​សេចក្ដី​ណា​ដែល​ស្ត្រី​មេម៉ាយ ឬ​ស្ត្រី​ប្ដី​លែង​បាន​បន់​ភ្ជាប់​ខ្លួន នោះ​នឹង​ត្រូវ​នៅ​ជាប់​ជា​ដរាប

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

(រី​ឯ​សេចក្ដី​ណា​ដែល​ស្ត្រី​មេម៉ាយ ឬ​ស្ត្រី​ប្តី​លែង​បាន​បន់​ភ្ជាប់​ខ្លួន នោះ​នឹង​ត្រូវ​នៅ​ជាប់​ជា​ដរាប)។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

រីឯ​ស្ត្រី​មេ​ម៉ាយ​ប្ដី​ស្លាប់ ឬ​ស្ត្រី​មេ​ម៉ាយ​ប្ដី​លែង​វិញ បើ​នាង​បន់​អំពី​រឿង​អ្វី​មួយ នាង​នឹង​ជំពាក់​បំណន់​នោះ។

សូមមើលជំពូក

អាល់គីតាប

រីឯ​ស្ត្រី​មេ​ម៉ាយ​ប្ដី​ស្លាប់ ឬ​ស្ត្រី​មេ​ម៉ាយ​ប្ដី​លែង​វិញ បើ​នាង​បន់​អំពី​រឿង​អ្វី​មួយ នាង​នឹង​ជំពាក់​បំណន់​នោះ។

សូមមើលជំពូក



ជន‌គណនា 30:9
6 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​មិន​ត្រូវ​យក​ស្ត្រី​ណា​ដែល​ជា​ស្រី​សំផឹង ឬ​ដែល​បាន​ខូច​សេចក្ដី​បរិសុទ្ធ​ហើយ ធ្វើ​ជា​ប្រពន្ធ​ឡើយ ក៏​មិន​ត្រូវ​យក​ស្ត្រី​ដែល​ប្ដី​លែង​ដែរ ដ្បិត​គេ​បរិសុទ្ធ​ដល់​ព្រះ​នៃ​គេ


បើ​នាង​នោះ​បាន​បន់​បំណន់ ឬ​ភ្ជាប់​ខ្លួន​ដោយ‌សារ​សម្បថ​ណា​មួយ ក្នុង​កាល​ដែល​នៅ​ក្នុង​បន្ទុក​ប្ដី​នៅ​ឡើយ


តែ​បើ​ប្ដី​បាន​ឃាត់​នាង​ក្នុង​ថ្ងៃ​ដែល​បាន​ដឹង នោះ​គាត់​បាន​ផ្តាច់​បំណន់​នាង​ហើយ ព្រម​ទាំង​សេចក្ដី​ដែល​ចេញ​ពី​មាត់​នាង​ដោយ​ឥត​បើ​គិត​នោះ​ផង ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​អត់​ទោស​ឲ្យ​នាង។


នៅ​ជា​មេម៉ាយ​ប្រហែល​ជា​៨៤​ឆ្នាំ ក៏​នៅ​តែ​ក្នុង​ព្រះ‌វិហារ មិន​ដែល​ចេញ​ឡើយ គាត់​គោរព​ទាំង​យប់​ទាំង​ថ្ងៃ ដោយ​ការ​តម ហើយ​អធិស្ឋាន


ពី​ព្រោះ​ស្ត្រី​ណា​ដែល​មាន​ប្ដី​នៅ​រស់ នោះ​ជាប់​នឹង​ប្ដី​ដោយ‌សារ​ក្រិត្យ‌វិន័យ ប៉ុន្តែ បើ​កាល​ណា​ប្ដី​ស្លាប់​ទៅ នោះ​បាន​រួច​ពី​ច្បាប់​របស់​ប្ដី​ហើយ


កាល​ណា​នាង​បាន​ចេញ​ពី​ផ្ទះ​អ្នក​នោះ​ផុត​ហើយ នោះ​នាង​នឹង​ទៅ​ធ្វើ​ជា​ប្រពន្ធ​របស់​ម្នាក់​ទៀត​បាន