ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 30:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គ្រប់​ទាំង​បំណន់ ហើយ​គ្រប់​ទាំង​សម្បថ​ដែល​នឹង​ស្បថ ដើម្បី​នឹង​បញ្ឈឺ​ចិត្ត​ខ្លួន នោះ​ប្ដី​នឹង​តាំង​ឲ្យ​នៅ​ជាប់ ឬ​ផ្តាច់​ចេញ​ក៏​បាន

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គ្រប់​ទាំង​បំណន់ ឬ​សម្បថ​ណា​ដែល​នាង​បង្អត់​ខ្លួន នោះ​ប្តី​របស់​នាង​អាច​ទុក​ឲ្យ​នៅ​ជាប់ ឬ​អាច​ផ្តាច់​ចេញ​ក៏​បាន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប្ដី​របស់​នាង​អាច​រក្សា​ទុក ឬ​ចាត់​ទុក​ជា​អសារ‌បង់​នូវ​បំណន់​ទាំង​ប៉ុន្មាន​ដែល​នាង​បាន​បន់ និង​សម្បថ​ទាំង​ប៉ុន្មាន​ដែល​នាង​បាន​ស្បថ​ថា តម​ធ្វើ​ការ​អ្វី​មួយ។

សូមមើលជំពូក

អាល់គីតាប

ប្ដី​របស់​នាង​អាច​រក្សា​ទុក ឬ​ចាត់​ទុក​ជា​អាសារ​បង់ នូវ​បំណន់​ទាំង​ប៉ុន្មាន​ដែល​នាង​បាន​បន់ និង​សម្បថ​ទាំង​ប៉ុន្មាន​ដែល​នាង​បាន​ស្បថ​ថា តម​ធ្វើ​ការ​អ្វី​មួយ។

សូមមើលជំពូក



ជន‌គណនា 30:13
13 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​មកខ្ញុំ​បាន​ប្រកាស​ប្រាប់ ឲ្យ​មាន​ការ​តម​នៅ​មាត់​ទន្លេ​អាហាវ៉ា​នោះ ដើម្បី​ឲ្យ​យើង​បាន​បន្ទាប​ខ្លួន​នៅ​ចំពោះ​ព្រះ​នៃ​យើង​រាល់​គ្នា ប្រយោជន៍​នឹង​សូម​ទ្រង់​ឲ្យ​ដំរង់​ផ្លូវ​យើង នឹង​កូន​ចៅ ហើយ​របស់​ទ្រព្យ​យើង​ទាំង​អស់​ផង


តែ​ឯ​ទូលបង្គំ កាល​គេ​បាន​ឈឺ នោះ​ទូលបង្គំ​បាន​ស្លៀក‌ពាក់​សំពត់​ធ្មៃ ទូលបង្គំ​បាន​សំដែង​សេចក្ដី​ទុក្ខ ដោយ​តម​អត់​អាហារ ហើយ​សេចក្ដី​អធិស្ឋាន​របស់​ទូលបង្គំ បាន​ត្រឡប់​ចូល​មក​ក្នុង​ទ្រូង​ខ្លួន​វិញ


តើ​ជា​ការ​តម​អត់​បែប​យ៉ាង​នោះ គឺ​ជា​ថ្ងៃ​ដែល​មនុស្ស​បញ្ឈឺ​ចិត្ត​ខ្លួន​ដូច្នេះ ដែល​ជា​ទី​ពេញ​ចិត្ត​ដល់​អញ​ឬ ដែល​គ្រាន់​តែ​ឱន​ក្បាល​ដូច​ជា​ដើម​បបុស ហើយ​ក្រាល​សំពត់​ធ្មៃ នឹង​រោយ​ផេះ​នៅ​ក្រោម​ខ្លួន តើ​ល្មម​ប៉ុណ្ណោះ​ឬ នេះ​ឬ​ដែល​ឯង​ហៅ​ថា ការ​តម​អត់ ជា​ថ្ងៃ​ដែល​គួរ​ឲ្យ​ព្រះ‌យេហូវ៉ា​សព្វ​ព្រះ‌ហឫទ័យ​នោះ


នេះ​ជា​ច្បាប់​សំរាប់​ឯង​រាល់​គ្នា​នៅ​អស់​‌កល្ប​ជានិច្ច គឺ​នៅ​ថ្ងៃ​១០​ខែ​អស្សុជ នោះ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​បញ្ឈឺ​ចិត្ត​ខ្លួន​មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឲ្យ​សោះ ទោះ​ទាំង​អ្នក​ស្រុក ឬ​អ្នក​ប្រទេស​ក្រៅ​ដែល​នៅ​កណ្តាល​ឯង​រាល់​គ្នា​ផង


នៅ​ថ្ងៃ​១០​ក្នុង​ខែ​អស្សុជ​នេះ​ឯង នោះ​ជា​ថ្ងៃ​ឲ្យ​បាន​ធួន​នឹង​បាប គឺ​ជា​ថ្ងៃ​ប្រជុំ​ជំនុំ​បរិសុទ្ធ​ដល់​ឯង​រាល់​គ្នា ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​បញ្ឈឺ​ចិត្ត​ខ្លួន ហើយ​ត្រូវ​ថ្វាយ​ដង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា


ថ្ងៃ​នោះ​ត្រូវ​ទុក​ជា​ថ្ងៃ​ឈប់ សំរាប់​ឲ្យ​ឯង​រាល់​គ្នា​បាន​សំរាក ហើយ​ឯង​រាល់​គ្នា​ត្រូវ​បញ្ឈឺ​ចិត្ត​ខ្លួន គឺ​នៅ​ពេល​ល្ងាច​ថ្ងៃ​៩​ខែ​នោះ​ឯង ចាប់​តាំង​ពី​ល្ងាច​ដរាប​ដល់​ខួប​វិញ នោះ​ឯង​រាល់​គ្នា​ត្រូវ​រក្សា​ថ្ងៃ​ឈប់​សំរាក​របស់​ឯង។


លុះ​ដល់​ថ្ងៃ​១០​ក្នុង​ខែ​អស្សុជ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ប្រជុំ​ជំនុំ​បរិសុទ្ធ ហើយ​ត្រូវ​បញ្ឈឺ​ចិត្ត​ខ្លួន មិន​ត្រូវ​ឲ្យ​ធ្វើ​ការ​អ្វី​ឲ្យ​សោះ


តែ​បើ​ប្ដី​នាង​បាន​ផ្តាច់​បំណន់​នោះ​ចេញ ក្នុង​ថ្ងៃ​ដែល​គាត់​បាន​ដឹង នោះ​សេចក្ដី​អ្វី​ដែល​បាន​ចេញ​ពី​មាត់​នាង ពី​ដំណើរ​បំណន់​នោះ ឬ​សេចក្ដី​ណា​ដែល​នាង​បាន​បន់​ភ្ជាប់​ខ្លួន នោះ​មិន​នៅ​ជាប់​ទៀត​ទេ ដ្បិត​ប្ដី​បាន​ផ្តាច់​ហើយ ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​នឹង​អត់​ទោស​ឲ្យ​នាង​ដែរ។


បើ‌សិន​ជា​ប្ដី​មិន​មាន​ថា​អ្វី​ឲ្យ​នាង​ត​ទៅ​ទេ នោះ​គឺ​គាត់​បាន​តាំង​បំណន់​នាង​ឲ្យ​នៅ​ជាប់​ហើយ ព្រម​ទាំង​សេចក្ដី​ណា​ដែល​នាង​បាន​បន់​ភ្ជាប់​ខ្លួន​ទាំង​អស់​ផង គឺ​គាត់​បាន​យល់​ព្រម​នឹង​សេចក្ដី​ទាំង​នោះ​ដែរ ពី​ព្រោះ​មិន​បាន​ថា​អ្វី​ឲ្យ​នាង ក្នុង​ថ្ងៃ​ដែល​គាត់​បាន​ដឹង​នោះ​ឡើយ


តែ​ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា ព្រះ‌គ្រីស្ទ​ជា​សិរសា​នៃ​បុរស​ទាំង​អស់ ឯ​បុរស​វិញ នោះ​ជា​ក្បាល​នៃ​ស្ត្រី ហើយ​សិរសា​នៃ​ព្រះ‌គ្រីស្ទ គឺ​ជា​ព្រះ


ព្រះ​ក៏​មិន​បាន​បង្កើត​បុរស​មក​សំរាប់​ស្ត្រី​ដែរ គឺ​ស្ត្រី​សំរាប់​បុរស​វិញ


ដូច្នេះ កុំ​ឲ្យ​បង្អត់​គ្នា​ឡើយ លើក​តែ​ស្រុះ​ចិត្ត​គ្នា​ក្នុង​១​ពេល ដើម្បី​ឲ្យ​បាន​ជា​ទំនេរ​នឹង​អធិស្ឋាន រួច​ត្រូវ​វិល​មក​នៅ​ជា​មួយ​គ្នា​វិញ ក្រែង​អារក្ស​សាតាំង​ល្បួង​លួង​អ្នក​រាល់​គ្នា ដោយ​មិន​ចេះ​អត់​ទ្រាំ