ឯកូនរបស់អេស៊ើរ គឺយីមន៉ា យីសវ៉ា យីសវី បេរា នឹងសេរ៉ាជាប្អូនស្រី ឯកូនរបស់បេរា គឺហេប៊ើរ នឹងម៉ាលគាល
ជនគណនា 26:44 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកកូនចៅអេស៊ើរតាមគ្រួគេ គឺយីមន៉ា១ ជាអ្នកដែលបង្កើតគ្រួយីមន៉ា យីសវី១ ជាអ្នកដែលបង្កើតគ្រួយីសវី បេរា១ ជាអ្នកដែលបង្កើតគ្រួបេរា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនចៅរបស់អេស៊ើរតាមគ្រួសាររបស់ពួកគេមាន អំបូរយីមណា ជាពូជពង្សរបស់យីមណា អំបូរយីសវី ជាពូជពង្សរបស់យីសវី អំបូរបេរា ជាពូជពង្សរបស់បេរា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនចៅរបស់លោកអេស៊ើរ តាមអំបូររបស់ពួកគេមាន អំបូរយីមណាជាពូជពង្សរបស់លោកយីមណា អំបូរយីសវីជាពូជពង្សរបស់លោកយីសវី អំបូរបេរាជាពូជពង្សរបស់លោកបេរា។ អាល់គីតាប កូនចៅរបស់លោកអេស៊ើរ តាមអំបូររបស់ពួកគេមាន: អំបូរយីមណា ជាពូជពង្សរបស់លោកយីមណា អំបូរយីសវីជាពូជពង្សរបស់លោកយីសវី អំបូរបេរាជាពូជពង្សរបស់លោកបេរា។ |
ឯកូនរបស់អេស៊ើរ គឺយីមន៉ា យីសវ៉ា យីសវី បេរា នឹងសេរ៉ាជាប្អូនស្រី ឯកូនរបស់បេរា គឺហេប៊ើរ នឹងម៉ាលគាល
ឯពូជដំណនៃពួកកូនចៅអេស៊ើរ តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះគេរៀងខ្លួន ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ជាមនុស្សដែលអាចនឹងចេញទៅច្បាំងបានគ្រប់ៗគ្នា
ឯកូនរបស់បេរា នោះគឺហេប៊ើរ១ ជាអ្នកដែលបង្កើតគ្រួហេប៊ើរ ម៉ាលគាល១ ជាអ្នកដែលបង្កើតគ្រួម៉ាលគាល