ជនគណនា 26:40 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯកូនរបស់បេឡា នោះគឺ អើឌ១ នឹងណាម៉ាន១ ឯអើឌ ជាអ្នកបង្កើតគ្រួអើឌ នឹងណាម៉ាន ជាអ្នកបង្កើតគ្រួណាម៉ាន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯកូនចៅរបស់បេឡា មានអើឌ និងណាម៉ាន។ អំបូរអើឌ ជាពូជពង្សរបស់អើឌ អំបូរណាម៉ាន ជាពូជពង្សរបស់ណាម៉ាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនចៅរបស់លោកបេឡាមានលោកអើឌ និងណាម៉ាន។ អំបូរអើឌជាពូជពង្សរបស់លោកអើឌ អំបូរណាម៉ានជាពូជពង្សរបស់លោកណាម៉ាន។ អាល់គីតាប កូនចៅរបស់លោកបេឡា មានលោកអើឌ និងណាម៉ាន។ អំបូរអើឌជាពូជពង្សរបស់លោកអើឌ អំបូរណាម៉ាន ជាពូជពង្សរបស់លោកណាម៉ាន។ |
នោះជាពួកកូនចៅរបស់បេនយ៉ាមីន តាមគ្រួគេ ពួកអ្នកដែលបានរាប់ក្នុងពួកគេ នោះមានចំនួន៤ម៉ឺន៥ពាន់៦០០នាក់។