ជនគណនា 26:33 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯស្លូផិហាត ជាកូនហេភើរ គាត់គ្មានកូនប្រុសទេ មានសុទ្ធតែកូនស្រី នេះជាឈ្មោះកូនស្រីរបស់ស្លូផិហាត គឺម័សឡា១ ណូហា១ ហុកឡា១ មីលកា១ នឹងធើសា១ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯស្លូផិហាត ជាកូនហេភើរ គ្មានកូនប្រុសទេ គឺមានសុទ្ធតែកូនស្រី ហើយកូនស្រីរបស់ស្លូផិហាតមាន ម័សឡា ណូហា ហុកឡា មីលកា និងធើសា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកស្លូផិហាតដែលត្រូវជាកូនរបស់លោកហេភើរ គ្មានកូនប្រុសទេ គឺមានតែកូនស្រី។ កូនស្រីរបស់លោកស្លូផិហាតមាន ម័សឡា ណូហា ហុកឡា មីលកា និងធើសា។ អាល់គីតាប លោកស្លូផិហាតដែលត្រូវជាកូនរបស់លោកហេភើរ គ្មានកូនប្រុសទេ គឺមានតែកូនស្រី។ កូនស្រីរបស់លោកស្លូផិហាតមាន: ម័សឡា ណូហា ហុកឡា មីលកា និងធើសា។ |
ឯពួកកូនស្រីស្លូផិហាត ដែលជាកូនហេភើរៗជាកូនកាឡាតៗជាកូនម៉ាគារៗ ជាកូនម៉ាន៉ាសេ ក្នុងពួកគ្រួម៉ាន៉ាសេ ដែលគេជាកូនចៅយ៉ូសែប ឯកូនស្រីរបស់គាត់ទាំងនោះមានឈ្មោះដូច្នេះ គឺម័សឡា១ ណូហា១ ហុកឡា១ មីលកា១ នឹងធើសា១
ឪពុកយើងខ្ញុំបានស្លាប់ទៅ នៅទីរហោស្ថាន គាត់មិនមែនជាពួកកូរេដែលលើកគ្នាទាស់នឹងព្រះយេហូវ៉ានោះទេ គឺគាត់បានស្លាប់ដោយព្រោះតែបាបរបស់ខ្លួនវិញ ហើយគាត់គ្មានកូនប្រុសសោះ
ឯស្លូផិហាតជាកូនហេភើរ ដែលហេភើរជាកូនកាឡាតៗជាកូនម៉ាគារ ម៉ាគារជាកូនម៉ាន៉ាសេ គាត់គ្មានកូនប្រុសទេ មានសុទ្ធតែកូនស្រីទាំងអស់ ឈ្មោះរបស់កូនស្រីទាំងប៉ុន្មាននោះ គឺម័សឡា១ ណូហា១ ហុកឡា១ មីលកា១ នឹងធើសា១