ជនគណនា 26:23 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកកូនចៅអ៊ីសាខារតាមគ្រួគេ គឺថូឡា១ ជាអ្នកដែលបង្កើតគ្រួថូឡា ពូវ៉ា១ ជាអ្នកដែលបង្កើតគ្រួពូវ៉ា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនចៅរបស់អ៊ីសាខារតាមពូជអំបូររបស់ពួកគេមាន អំបូរថូឡា ជាពូជពង្សរបស់ថូឡា អំបូរពូវ៉ា ជាពូជពង្សរបស់ពូវ៉ា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនចៅរបស់លោកអ៊ីសាខារ តាមអំបូររបស់ពួកគេមាន អំបូរថូឡាជាពូជពង្សរបស់លោកថូឡា អំបូរពូវ៉ាជាពូជពង្សរបស់លោកពូវ៉ា អាល់គីតាប កូនចៅរបស់លោកអ៊ីសាខារតាមអំបូររបស់ពួកគេមាន: អំបូរថូឡា ជាពូជពង្សរបស់លោកថូឡា អំបូរពូវ៉ា ជាពូជពង្សរបស់លោកពូវ៉ា |
ឯពូជដំណនៃពួកកូនចៅអ៊ីសាខារ តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះគេរៀងខ្លួនចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ជាមនុស្សដែលអាចនឹងចេញទៅច្បាំងបានគ្រប់ៗគ្នា
ពួកដែលត្រូវដំឡើងត្រសាលនៅក្បែរលោក នោះត្រូវជាពូជអំបូរអ៊ីសាខារ ហើយអ្នក ដែលជាកំពូលលើពួកកូនចៅអ៊ីសាខារ គឺនេថានេលជាកូនស៊ូហារ