ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 23:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ព្រះ​ទ្រង់​ក៏​មក​ជួប​នឹង​បាឡាម រួច​គាត់​ទូល​ទ្រង់​ថា ទូលបង្គំ​បាន​រៀបចំ​អាសនា​ទាំង​៧ ហើយ​បាន​ថ្វាយ​គោ នឹង​ចៀម​មួយៗ នៅ​លើ​អាសនា​ទាំង​នោះ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហើយ​ព្រះ‌ទ្រង់​ក៏​យាង​មក​ជួប​បាឡាម។ បាឡាម​ទូល​ព្រះ‌អង្គ​ថា៖ «ទូល‌បង្គំ​បាន​រៀបចំ​អាស‌នា​ទាំង​ប្រាំពីរ ហើយ​បាន​ថ្វាយ​គោ​ឈ្មោល​មួយ និង​ចៀម​ឈ្មោល​មួយ នៅ​លើ​អាស‌នា​នីមួយៗ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌ជាម្ចាស់​យាង​មក​ជួប​លោក​បាឡាម លោក​ក៏​ទូល​ព្រះអង្គ​ថា៖ «ទូលបង្គំ​បាន​ដំឡើង​អាសនៈ​ប្រាំ‌ពីរ ហើយ​នៅ​លើ​អាសនៈ​នីមួយៗ ទូលបង្គំ​បាន​ថ្វាយ​គោ​បា​មួយ និង​ចៀម​ឈ្មោល​មួយ»។

សូមមើលជំពូក

អាល់គីតាប

អុលឡោះ​មក​ជួប​បាឡាម គាត់​ក៏​ជម្រាប​ទ្រង់​ថា៖ «ខ្ញុំ​បាន​ដំឡើង​អាសនៈ​ប្រាំ‌ពីរ ហើយ​នៅ​លើ​អាសនៈ​នីមួយៗ ខ្ញុំ​បាន​ជូន​គោ​បា​មួយ និង​ចៀម​ឈ្មោល​មួយ»។

សូមមើលជំពូក



ជន‌គណនា 23:4
12 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​វេលា​យប់​នោះ ព្រះ​ទ្រង់​ក៏​មក​ឯ​បាឡាម​មាន​បន្ទូល​ថា បើ​គេ​បាន​មក​ហៅ​ឯង នោះ​ឲ្យ​ឯង​ក្រោក​ឡើង ទៅ​ជា​មួយ​នឹង​គេ​ចុះ ប៉ុន្តែ​ត្រូវ​ឲ្យ​ឯង​ធ្វើ​សំរេច​តាម​បង្គាប់​អញ​តែ​ប៉ុណ្ណោះ។


នោះ​ព្រះ‌ទ្រង់​យាង​មក​ឯ​បាឡាម​សួរ​ថា តើ​មនុស្ស​ណា​នេះ ដែល​នៅ​ជា​មួយ​នឹង​ឯង


នោះ​បាឡាម​ទូល​ទៅ​បាឡាក​ថា សូម​ទ្រង់​ធ្វើ​អាសនា​៧​នៅ​ទី​នេះ​ឲ្យ​ទូលបង្គំ ហើយ​រៀប​គោ​ឈ្មោល​៧ នឹង​ចៀម​ឈ្មោល​៧​ផង


ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​យាង​មក​ជួប​នឹង​បាឡាម ហើយ​ដាក់​ព្រះ‌បន្ទូល​ទៅ​ក្នុង​មាត់​គាត់ រួច​ប្រាប់​ថា ចូរ​វិល​ត្រឡប់​ទៅ​ឯ​បាឡាក​វិញ​ចុះ ហើយ​ត្រូវ​និយាយ​ដូច្នេះ


រួច​បាឡាម​គាត់​ទូល​ទៅ​បាឡាក​ថា សូម​ទ្រង់​ឈរ​នៅ​ជិត​ដង្វាយ​ទ្រង់​នេះ​ចុះ ទូលបង្គំ​នឹង​ទៅ ប្រហែល​ជា​ព្រះ‌យេហូវ៉ា​នឹង​យាង​មក​ជួប​នឹង​ទូលបង្គំ បើ​សេចក្ដី​ណា​ដែល​ទ្រង់​បង្ហាញ​មក​ទូលបង្គំ នោះ​ទូលបង្គំ​នឹង​នាំ​មក​ទូល​ដល់​ទ្រង់ រួច​គាត់​ក៏​ឡើង​ទៅ​ឯ​ទី​ខ្ពស់


នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ដាក់​ព្រះ‌បន្ទូល​នៅ​ក្នុង​មាត់​បាឡាម ហើយ​ប្រាប់​ថា ចូរ​ត្រឡប់​ទៅ​ឯ​បាឡាក​វិញ​ទៅ ហើយ​ត្រូវ​និយាយ​ដូច្នេះ


ពួក​អ្នក​ដែល​មក​ក្រោយ​នេះ គេ​ធ្វើ​ការ​តែ​១​ម៉ោង​សោះ ហើយ​លោក​បាន​ឲ្យ​គេ​ស្មើ​នឹង​យើង​ខ្ញុំ ដែល​ទ្រាំ​ធ្វើ​ការ​ធ្ងន់​ទាំង​ហាល​ថ្ងៃ តាំង​ពី​ព្រលឹម​មក​ដែរ


ទូលបង្គំ​តម​ក្នុង​១​អាទិត្យ​២​ដង ហើយ​ក៏​ថ្វាយ​១​ភាគ​ក្នុង​១០ ពី​របស់​ទាំង​អម្បាល‌ម៉ាន​ដែល​ទូលបង្គំ​បាន​ចំណេញ​ផង


គេ​នឹង​កាត់​អ្នក​រាល់​គ្នា​ចេញ​ពី​ពួក​ជំនុំ​របស់​គេ ក៏​នឹង​មាន​ពេល​វេលា​មក នោះ​អស់​អ្នក​ណា ដែល​សំឡាប់​អ្នក​រាល់​គ្នា នឹង​គិត​ស្មាន​ថា ខ្លួន​បំរើ​ដល់​ព្រះ​ដែរ


ដូច្នេះ តើ​សេចក្ដី​អួត​អាង​នៅ​ឯ​ណា គឺ​ត្រូវ​លើក​ចោល​ហើយ តើ​ច្បាប់​ណា​ដែល​លើក​ចោល​នោះ តើ​ជា​ច្បាប់​ខាង​ឯ​ការ​ប្រព្រឹត្ត​ឬ មិន​មែន​ទេ គឺ​ជា​ច្បាប់​ខាង​ឯ​សេចក្ដី​ជំនឿ​វិញ​ទេ​តើ


ក៏​មិន​មែន​ដោយ​ការ​ប្រព្រឹត្ត​ដែរ ក្រែង​អ្នក​ណា​អួត​ខ្លួន