នៅវេលាយប់នោះ ព្រះទ្រង់ក៏មកឯបាឡាមមានបន្ទូលថា បើគេបានមកហៅឯង នោះឲ្យឯងក្រោកឡើង ទៅជាមួយនឹងគេចុះ ប៉ុន្តែត្រូវឲ្យឯងធ្វើសំរេចតាមបង្គាប់អញតែប៉ុណ្ណោះ។
ជនគណនា 23:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់ក៏យាងមកជួបនឹងបាឡាម ហើយដាក់ព្រះបន្ទូលទៅក្នុងមាត់គាត់ រួចប្រាប់ថា ចូរវិលត្រឡប់ទៅឯបាឡាកវិញចុះ ហើយត្រូវនិយាយដូច្នេះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាយាងមកជួបបាឡាម ហើយដាក់ព្រះបន្ទូលទៅក្នុងមាត់របស់គាត់ រួចប្រាប់ថា៖ «ចូរវិលទៅជួបបាឡាក ហើយអ្នកត្រូវនិយាយពាក្យនេះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់យាងមកជួបលោកបាឡាម ព្រះអង្គប្រាប់លោកអំពីសេចក្ដីដែលលោកត្រូវថ្លែង ហើយឲ្យលោកវិលទៅជួបព្រះបាទបាឡាក់វិញ ដើម្បីថ្លែងព្រះបន្ទូលនេះ។ អាល់គីតាប អុលឡោះតាអាឡាមកជួបបាឡាម ទ្រង់ប្រាប់គាត់អំពីសេចក្តីដែលគាត់ត្រូវថ្លែង ហើយឲ្យគាត់វិលទៅជួបស្តេចបាឡាក់វិញ ដើម្បីថ្លែងបន្ទូលនេះ។ |
នៅវេលាយប់នោះ ព្រះទ្រង់ក៏មកឯបាឡាមមានបន្ទូលថា បើគេបានមកហៅឯង នោះឲ្យឯងក្រោកឡើង ទៅជាមួយនឹងគេចុះ ប៉ុន្តែត្រូវឲ្យឯងធ្វើសំរេចតាមបង្គាប់អញតែប៉ុណ្ណោះ។
តែទេវតានៃព្រះយេហូវ៉ាមានបន្ទូលតបថា ចូរទៅជាមួយនឹងគេចុះ ប៉ុន្តែ ត្រូវឲ្យឯងនិយាយតែពាក្យដែលអញប្រាប់ដល់ឯងប៉ុណ្ណោះ ដូច្នេះ បាឡាមក៏ទៅជាមួយនឹងពួកមេរបស់បាឡាកទៅ។
បាឡាមទូលទៅបាឡាកថា សូមទ្រង់ឈរនៅជិតដង្វាយទ្រង់នេះចុះ ចាំទូលបង្គំទៅជួបនឹងព្រះសិន
គាត់ក៏មកឯបាឡាក ឃើញទ្រង់កំពុងតែឈរនៅជិតដង្វាយរបស់ទ្រង់នៅឡើយ មានទាំងពួកមេនៃសាសន៍ម៉ូអាប់នៅជាមួយ រួចបាឡាកសួរថា តើព្រះយេហូវ៉ាមានបន្ទូលថាដូចម្តេច
នោះព្រះយេហូវ៉ាទ្រង់ដាក់ព្រះបន្ទូលនៅក្នុងមាត់បាឡាម ហើយប្រាប់ថា ចូរត្រឡប់ទៅឯបាឡាកវិញទៅ ហើយត្រូវនិយាយដូច្នេះ
កាលបាឡាមបានឃើញថា ព្រះយេហូវ៉ាសព្វព្រះហឫទ័យនឹងឲ្យពរដល់សាសន៍អ៊ីស្រាអែលដូច្នោះ នោះគាត់មិនបានទៅដូចជាជាន់មុន ដើម្បីនឹងរកមន្តវិជ្ជាការទៀតឡើយ គឺគាត់បែរមុខទៅឯទីរហោស្ថានវិញ
អញនឹងបណ្តាលឲ្យមានហោរា១កើតឡើងពីពួកបងប្អូនគេ សំរាប់គេ ឲ្យដូចឯង ហើយអញនឹងដាក់ពាក្យអញទៅក្នុងមាត់ហោរានោះ អ្នកនោះនឹងប្រាប់ដល់គេតាមគ្រប់ទាំងសេចក្ដី ដែលអញនឹងបង្គាប់មក