កាលណាម៉ូអាប់ឡើងទៅឯទីខ្ពស់ ហើយនឿយហត់ដោយការថ្វាយបង្គំ ព្រមទាំងចូលទៅអធិស្ឋានក្នុងទីបរិសុទ្ធផង នោះក៏មិនបានអ្វីឡើយ។
ជនគណនា 22:39 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចបាឡាមក៏ទៅជាមួយនឹងបាឡាក ដល់ទៅគារយ៉ាត់-ហាសូត ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ បាឡាមក៏ទៅជាមួយបាឡាក ហើយបានទៅដល់ក្រុងគារយ៉ាត់-ហាសូត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកបាឡាមក៏ទៅជាមួយព្រះបាទបាឡាក់ រហូតដល់ក្រុងគារយ៉ាត់-ហាសូត។ អាល់គីតាប បាឡាមក៏ទៅជាមួយស្តេចបាឡាក់ រហូតដល់ក្រុងគារយ៉ាត់–ហាសូត។ |
កាលណាម៉ូអាប់ឡើងទៅឯទីខ្ពស់ ហើយនឿយហត់ដោយការថ្វាយបង្គំ ព្រមទាំងចូលទៅអធិស្ឋានក្នុងទីបរិសុទ្ធផង នោះក៏មិនបានអ្វីឡើយ។
បាឡាមក៏ទូលតបថា មើល ទូលបង្គំបានមកដល់ទ្រង់ហើយ តែឥឡូវនេះ តើទូលបង្គំមានអំណាចនឹងនិយាយអ្វីបាន ឯពាក្យណាដែលព្រះទ្រង់សំរេចនៅមាត់ទូលបង្គំ គឺពាក្យនោះដែលទូលបង្គំនឹងនិយាយវិញ
នោះបាឡាកទ្រង់ថ្វាយគោ នឹងចៀមជាយញ្ញបូជា រួចផ្ញើទៅឲ្យបាឡាម នឹងពួកមេដែលនៅជាមួយនឹងគាត់។