ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 22:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ​សូម​ឲ្យ​អ្នក​រាល់​គ្នា​ដេក​នៅ​ទី​នេះ​១​យប់​សិន​ចុះ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ដឹង​ថា​ព្រះ‌យេហូវ៉ា​នឹង​មាន​បន្ទូល​មក​ខ្ញុំ​ដូច​ម្តេច​ទៀត

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ សូម​អស់​លោក​ស្នាក់​នៅ​ទី​នេះ​មួយ​យប់​សិន​ចុះ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ដឹង​ថា​ព្រះ‌យេហូវ៉ា​នឹង​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ម្ដេច​ទៀត»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ឥឡូវ​នេះ សូម​អស់​លោក​ស្នាក់​នៅ​ជា​មួយ​ខ្ញុំ​មួយ​យប់​សិន ខ្ញុំ​មុខ​ជា​ដឹង​អំពី​សេចក្ដី​ដែល​ព្រះ‌អម្ចាស់​នឹង​ថ្លែង​ប្រាប់​ខ្ញុំ»។

សូមមើលជំពូក

អាល់គីតាប

ឥឡូវ​នេះ សូម​អស់​លោក​ស្នាក់​នៅ​ជា​មួយ​ខ្ញុំ​មួយ​យប់​សិន ខ្ញុំ​មុខ​ជា​ដឹង​អំពី​សេចក្តី​ដែលអុលឡោះ‌តាអាឡា​នឹង​ថ្លែង​ប្រាប់​ខ្ញុំ»។

សូមមើលជំពូក



ជន‌គណនា 22:19
7 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​បាឡាម​ប្រកែក​ទៅ​ពួក​មហា‌តលិក​របស់​បាឡាក​ថា បើ‌សិន​ជា​ព្រះ‌រាជា​នឹង​ប្រទាន​មាស ហើយ​នឹង​ប្រាក់​ពេញ​ដំណាក់​ទ្រង់​មក​ខ្ញុំ នោះ​គង់​តែ​ខ្ញុំ​ពុំ​អាច​នឹង​រំលង​បញ្ញត្ត​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ខ្ញុំ នឹង​ធ្វើ​ការ​តិច ឬ​ច្រើន​ទៅ​បាន​ឡើយ


នៅ​វេលា​យប់​នោះ ព្រះ​ទ្រង់​ក៏​មក​ឯ​បាឡាម​មាន​បន្ទូល​ថា បើ​គេ​បាន​មក​ហៅ​ឯង នោះ​ឲ្យ​ឯង​ក្រោក​ឡើង ទៅ​ជា​មួយ​នឹង​គេ​ចុះ ប៉ុន្តែ​ត្រូវ​ឲ្យ​ឯង​ធ្វើ​សំរេច​តាម​បង្គាប់​អញ​តែ​ប៉ុណ្ណោះ។


គេ​បាន​បោះ​បង់​ចោល​ផ្លូវ​ទៀង​ត្រង់ ហើយ​វង្វេង​ទៅ​តាម​ផ្លូវ​របស់​ហោរា​បាឡាម ជា​កូន​បេអ៊រ ដែល​ស្រឡាញ់​កំរៃ​នៃ​ការ​ទុច្ចរិត


ហើយ​ដោយ​គេ​មាន​ចិត្ត​លោភ នោះ​គេ​នឹង​ប្រើ​អ្នក​រាល់​គ្នា​ឲ្យ​បាន​ចំណេញ ដោយ​ពោល​ពាក្យ​បញ្ឆោត‌បំពោត តែ​តាំង​ពី​យូរ​មក​ហើយ សេចក្ដី​ជំនុំ‌ជំរះ​គេ​មិន​នៅ​ស្ងៀម​ស្ងាត់​ទេ ហើយ​សេចក្ដី​ហិន‌វិនាស​របស់​គេ​ក៏​មិន​ងុយ‌ងោក​ដែរ។


វេទនា​ដល់​មនុស្ស​ទាំង​នោះ ពី​ព្រោះ​គេ​បាន​ទៅ​តាម​ផ្លូវ​របស់​កាអ៊ីន ក៏​ស្ទុះ​ទៅ​ក្នុង​សេចក្ដី​ខុស‌ឆ្គង​របស់​បាឡាម ឲ្យ​តែ​បាន​កំរៃ ហើយ​គេ​ត្រូវ​វិនាស​ក្នុង​ការ​បះ‌បោរ​របស់​កូរេ​ទៅ