ជនគណនា 2:21 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកកងរបស់លោក នោះមានចំនួន៣ម៉ឺន២ពាន់២០០នាក់ តាមដែលគេកំណត់រាប់ហើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯអង្គភាពរបស់លោកដែលបានរាប់ហើយមានចំនួន ៣២ ២០០ នាក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កងពលរបស់ម៉ាណាសេមានចំនួន ៣២ ២០០ នាក់។ អាល់គីតាប កងពលរបស់ម៉ាណាសេមានចំនួន ៣២ ២០០ នាក់។ |
ឯពួកដែលនៅក្បែរលោក នោះត្រូវជាពូជអំបូរម៉ាន៉ាសេ ហើយអ្នកដែលជាកំពូលលើពួកកូនចៅម៉ាន៉ាសេ គឺកាម៉ាលាល ជាកូនផ្តាស៊ើរ
ពួក១ទៀតជាពូជអំបូរបេនយ៉ាមីន ហើយអ្នកដែលជាកំពូល លើពួកកូនចៅបេនយ៉ាមីន គឺអ័ប៊ីដាន ជាកូនគីដាហូនី
នោះជាពួកគ្រួរបស់ម៉ាន៉ាសេ ពួកអ្នកដែលបានរាប់ក្នុងពួកគេ មានចំនួន៥ម៉ឺន២ពាន់៧០០នាក់។