ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 2:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ខាង​ត្បូង នោះ​ត្រូវ​មាន​ទង់‌ជ័យ​របស់​ទី​ដំឡើង​ត្រសាល​នៃ​ពួក​រូបេន តាម​ពួក​កង​របស់​គេ ហើយ​អ្នក​ដែល​ជា​កំពូល​លើ​ពួក​កូន​ចៅ​រូបេន គឺ​អេលី‌ស៊ើរ ជា​កូន​សេដេ‌អ៊ើរ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​ខាង​ត្បូង ជា​ជំរំ​របស់​កង​ពល​នៃ​កុល‌សម្ព័ន្ធ​រូបេន តាម​អង្គភាព​របស់​គេ ហើយ​មេ​ដឹក​នាំ​លើ​កូន​ចៅ​រូបេន គឺ​អេលី‌ស៊ើរ ជា​កូន​របស់​សេដេ‌អ៊ើរ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​ខាង​ត្បូង ជា​កង‌ពល​ធំ ស្ថិត​នៅ​ក្រោម​ទង់​សញ្ញា​រូបេន។ មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​រូបេន គឺ​អេលី‌ស៊ើរ ជា​កូន​របស់​សេដេ‌អើរ។

សូមមើលជំពូក

អាល់គីតាប

នៅ​ខាង​ត្បូង ជា​កង​ពល​ធំ ស្ថិត​នៅ​ក្រោម​ទង់​សញ្ញា​រូបេន។ មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​រូបេន គឺ​អេលី‌ស៊ើរ ជា​កូន​របស់​សេដេ‌អ៊ើរ។

សូមមើលជំពូក



ជន‌គណនា 2:10
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​កូន​របស់​រូបេន ជា​កូន​ច្បង​អ៊ីស្រាអែល (រូបេន​នេះ​ជា​កូន​ច្បង​មែន តែ​ដោយ​ព្រោះ​គាត់​ធ្វើ​បង្អាប់ ដល់​ដំណេក​ឪពុក បាន​ជា​អំណាច​របស់​បង​ច្បង​បាន​ឲ្យ​ទៅ​កូន​យ៉ូសែប ដែល​ជា​កូន​អ៊ីស្រាអែល​វិញ ហើយ​ពង្សាវតារ​មិន​ត្រូវ​រាប់​តាម​ច្បាប់​បង​ច្បង​ពិត​នោះ​ទេ


ឯ​មនុស្ស​ដែល​ត្រូវ​ឈរ​ជា​មួយ​នឹង​ឯង នោះ​មាន​ឈ្មោះ​ដូច្នេះ គឺ អេលី‌ស៊ើរ ជា​កូន​សេដេ‌អ៊ើរ ពី​ពូជ​អំបូរ​រូបេន​១


បន្ទាប់​មក មាន​ទង់‌ជ័យ​របស់​ទី​ដំឡើង​ត្រសាល​នៃ​ពួក​កូន​ចៅ​រូបេន នាំ​គ្នា​ចេញ​ទៅ​តាម​ពួក​កង​គេ មាន​អេលី‌ស៊ើរ ជា​កូន​សេដេ‌អ៊ើរ​ត្រួត​លើ​ពួក​កង​គេ


ហើយ​កាល​ណា​ផ្លុំ​ដោយ​សំឡេង​រន្ថាន់​ម្តង​ទៀត នោះ​ពួក​ដែល​ដំឡើង​ត្រសាល​នៅ​ខាង​ត្បូង ត្រូវ​ចេញ​ដំណើរ​ទៅ ត្រូវ​ផ្លុំ​ឲ្យ​មាន​សំឡេង​រន្ថាន់ ដើម្បី​ឲ្យ​គេ​ធ្វើ​ដំណើរ​ទៅ​ដូច្នេះ


ឯ​ពួក​កង​របស់​លោក នោះ​មាន​ចំនួន​៤​ម៉ឺន​៦​ពាន់​៥០០​នាក់ តាម​ដែល​គេ​កំណត់​រាប់​ហើយ


នៅ​ថ្ងៃ​ទី​៤ នោះ​ត្រូវ​ជា​អេលី‌ស៊ើរ ជា​កូន​សេដេ‌អ៊ើរ​ជា​កំពូល​លើ​ពួក​កូន​ចៅ​រូបេន


ហើយ​គោ​ឈ្មោល​២ ចៀម​ឈ្មោល​៥ ពពែ​ឈ្មោល​៥ នឹង​កូន​ចៀម​ឈ្មោល​៥ អាយុ​១​ខួប សំរាប់​ជា​ដង្វាយ​មេត្រី នេះ​ហើយ​ជា​ដង្វាយ​របស់​អេលី‌ស៊ើរ ជា​កូន​សេដេ‌អ៊ើរ។