ដូច្នេះ ត្រូវឲ្យឯងប្រាប់គេថា បើកាលណាឯងរាល់គ្នារើសយកចំណែកល្អបំផុត ពីដង្វាយទាំងនោះ ទៅថ្វាយជាដង្វាយលើកចុះឡើង នោះនឹងបានរាប់ទុកដូចជាផលចំរើនដែលបញ្ជាន់នៅទីលាន ហើយដូចជាផលចំរើនដែលគាបក្នុងឃ្នាបដល់ពួកលេវី
ជនគណនា 18:31 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯងរាល់គ្នា ព្រមទាំងគ្រួសាររបស់ឯងផង នឹងបរិភោគរបស់ទាំងនោះ នៅកន្លែងណាក៏បាន ដ្បិតជាកំរៃនៃការងារដែលឯងធ្វើក្នុងត្រសាលជំនុំ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នករាល់គ្នា រួមជាមួយគ្រួសាររបស់អ្នករាល់គ្នា អាចបរិភោគភោគផលទាំងនោះនៅកន្លែងណាក៏បាន ដ្បិតភោគផលទាំងនេះ ជាកម្រៃសម្រាប់ការងារដែលអ្នករាល់គ្នាបានបម្រើក្នុងត្រសាលជំនុំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នករាល់គ្នាបរិភោគភោគផលទាំងនេះ រួមជាមួយគ្រួសាររបស់អ្នករាល់គ្នា នៅកន្លែងណាក៏បាន ដ្បិតភោគផលទាំងនេះជាកម្រៃសម្រាប់ការងារដែលអ្នករាល់គ្នាបំពេញ នៅក្នុងពន្លាជួបព្រះអម្ចាស់។ អាល់គីតាប អ្នករាល់គ្នាបរិភោគ ភោគផលទាំងនេះ រួមជាមួយគ្រួសាររបស់អ្នករាល់គ្នា នៅកន្លែងណាក៏បាន ដ្បិតភោគផលទាំងនេះជាកំរៃសម្រាប់ការងារដែលអ្នករាល់គ្នាបំពេញ នៅក្នុងជំរំជួបអុលឡោះតាអាឡា។ |
ដូច្នេះ ត្រូវឲ្យឯងប្រាប់គេថា បើកាលណាឯងរាល់គ្នារើសយកចំណែកល្អបំផុត ពីដង្វាយទាំងនោះ ទៅថ្វាយជាដង្វាយលើកចុះឡើង នោះនឹងបានរាប់ទុកដូចជាផលចំរើនដែលបញ្ជាន់នៅទីលាន ហើយដូចជាផលចំរើនដែលគាបក្នុងឃ្នាបដល់ពួកលេវី
ដូច្នេះ កាលណាឯងរាល់គ្នាបានថ្វាយចំណែកល្អបំផុត ជាដង្វាយលើកចុះឡើងហើយ នោះមិនមានទោសដោយព្រោះរបស់ទាំងនោះទេ តែមិនត្រូវបង្អាប់ដល់ដង្វាយបរិសុទ្ធរបស់ពួកកូនចៅអ៊ីស្រាអែលឡើយ យ៉ាងនោះឯងរាល់គ្នាមិនត្រូវស្លាប់ទេ។
ក៏កុំឲ្យយកយាមសំរាប់តាមផ្លូវ ឬអាវ២ ស្បែកជើង ឬដំបងផង ដ្បិតអ្នកដែលធ្វើការ នោះគួរនឹងបានអាហារចិញ្ចឹមខ្លួន
ហើយត្រូវស្នាក់នៅផ្ទះនោះឯង ទាំងទទួលបរិភោគរបស់អ្វីៗដែលគេឲ្យចុះ ពីព្រោះអ្នកដែលធ្វើការ នោះគួរនឹងបានឈ្នួលវិញ កុំឲ្យផ្លាស់ពីផ្ទះ១ទៅផ្ទះ១ឡើយ
តើអ្នករាល់គ្នាបានចាញ់ពួកជំនុំឯទៀតទាំងប៉ុន្មានយ៉ាងណាខ្លះ លើកចេញតែការដែលខ្ញុំមិនឲ្យអ្នកណាព្រួយនឹងខ្ញុំ សូមអត់ទោសសេចក្ដីកំហុសនេះឲ្យខ្ញុំផង។
អ្នកណាដែលមានគ្រូបង្រៀនខាងព្រះបន្ទូល នោះត្រូវចែកគ្រប់ទាំងរបស់ល្អដល់គ្រូនោះផង