នោះត្រូវឲ្យពួកសង្ឃទទួលប្រាក់នោះ គឺត្រូវឲ្យគ្រប់គ្នាទទួលយកពីពួកអ្នកដែលខ្លួនស្គាល់ ដើម្បីជួសជុលត្រង់កន្លែងបាក់បែកក្នុងព្រះវិហារ ទោះបើឃើញមានបាក់បែកនៅត្រង់ណាក៏ដោយ
ជនគណនា 18:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រប់ទាំងអស់ដែលកើតពីពោះម្តាយមកមុនគេ ក្នុងគ្រប់ទាំងដង្វាយដែលត្រូវថ្វាយដល់ព្រះយេហូវ៉ា ទោះមនុស្ស ឬសត្វក្តី នោះត្រូវបានជារបស់ផងឯង ឯកូនច្បងរបស់មនុស្ស នោះត្រូវឲ្យឯងលោះចេញវិញមិនខាន ព្រមទាំងសត្វមិនស្អាតដែលកើតមកមុនបង្អស់ផង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្រប់ទាំងអស់ដែលកើតពីពោះមកមុនគេ ដែលត្រូវថ្វាយដល់ព្រះយេហូវ៉ា ទោះមនុស្ស ឬសត្វក្តី នោះនឹងបានជារបស់អ្នក តែអ្នកត្រូវលោះកូនច្បងរបស់មនុស្ស និងលោះកូនដំបូងរបស់សត្វដែលមិនស្អាត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនដំបូងទាំងអស់ដែលប្រជាជនយកមកថ្វាយយើង គឺទាំងកូនមនុស្ស ទាំងកូនសត្វ ត្រូវបានជាចំណែករបស់អ្នក។ ប៉ុន្តែ ចូរឲ្យគេលោះកូនច្បងរបស់មនុស្ស និងកូនដំបូងរបស់សត្វដែលមិនបរិសុទ្ធ។ អាល់គីតាប កូនដំបូងទាំងអស់ដែលប្រជាជនយកមកជូនយើង គឺទាំងកូនមនុស្ស ទាំងកូនសត្វ ត្រូវបានជាចំណែករបស់អ្នក។ ប៉ុន្តែ ចូរឲ្យគេលោះកូនច្បងរបស់មនុស្ស និងកូនដំបូងរបស់សត្វដែលមិនបរិសុទ្ធ។ |
នោះត្រូវឲ្យពួកសង្ឃទទួលប្រាក់នោះ គឺត្រូវឲ្យគ្រប់គ្នាទទួលយកពីពួកអ្នកដែលខ្លួនស្គាល់ ដើម្បីជួសជុលត្រង់កន្លែងបាក់បែកក្នុងព្រះវិហារ ទោះបើឃើញមានបាក់បែកនៅត្រង់ណាក៏ដោយ
ហើយឲ្យយកផលនៃម្សៅលាយដំបូង ដង្វាយលើកចុះឡើង ផ្លែឈើគ្រប់មុខ ទឹកទំពាំងបាយជូរ នឹងប្រេង មកឲ្យពួកសង្ឃ នៅក្នុងបន្ទប់ព្រះវិហាររបស់ព្រះនៃយើង ព្រមទាំងដង្វាយ១ភាគក្នុង១០ពីផលដីយើង មកឲ្យពួកលេវីផង ដ្បិតនៅក្នុងទីក្រុងទាំងប៉ុន្មាន នោះគឺជាពួកលេវី ដែលទទួលយកដង្វាយ១ភាគក្នុង១០ ពីផលនៃស្រែចំការយើង
ដ្បិតកាលផារ៉ោនបានតាំងព្រះទ័យរឹងទទឹងមិនព្រមឲ្យយើងរាល់គ្នាទៅ នោះព្រះយេហូវ៉ាក៏សំឡាប់អស់ទាំងកូនច្បងនៅស្រុកអេស៊ីព្ទចោល ចាប់តាំងពីកូនច្បងរបស់មនុស្ស រហូតដល់កូនច្បងនៃពួកសត្វ ដោយហេតុនោះបានជាអញថ្វាយអស់ទាំងកូនឈ្មោល ដែលកើតមុនបង្អស់ ទៅជាយញ្ញបូជាដល់ព្រះយេហូវ៉ា តែអស់ទាំងកូនច្បងបង្កើតរបស់អញ នោះអញលោះវិញ
នៅក្នុងពួកកូនចៅអ៊ីស្រាអែល ត្រូវញែកអស់ទាំងកូនច្បងចេញទុកសំរាប់អញ គឺជាកូនណាដែលកើតពីពោះម្តាយមកមុនបង្អស់ ទោះមនុស្សឬសត្វក្តី នោះជារបស់ផងអញ។
កុំឲ្យបង្អង់នឹងថ្វាយផលផ្លែ នឹងទឹកទំពាំងបាយជូរដំបូងរបស់ឯង១ចំណែកមកអញឡើយ ឯកូនប្រុសៗរបស់ឯងដែលកើតជាដំបូង នោះក៏ត្រូវថ្វាយដល់អញដែរ
ឯកូនច្បងរបស់សត្វលា នោះត្រូវឲ្យលោះដោយកូនចៀម១ តែបើមិនចង់លោះទេ នោះត្រូវបំបាក់កទៅ ឯអស់ទាំងកូនប្រុសច្បងនៃឯង នោះត្រូវតែលោះជាកុំខាន ហើយមិនត្រូវមកដោយដៃទទេនៅមុខអញឡើយ។
ហើយរូបណាមួយដែលត្រូវលោះចេញ នោះត្រូវឲ្យលោះចាប់តាំងពីអាយុ១ខែ តាមដំឡៃដែលឯងសំរេចឲ្យ គឺជាប្រាក់៥រៀល តាមប្រាក់រៀលដែលគេប្រើក្នុងទីបរិសុទ្ធ (គឺ១រៀលត្រូវជា១០កាក់)
ដ្បិតអស់ទាំងកូនច្បងជារបស់ផងអញហើយ ពីព្រោះនៅថ្ងៃដែលអញបានវាយអស់ទាំងកូនច្បង នៅស្រុកអេស៊ីព្ទ នោះអញបានញែកអស់ទាំងកូនច្បងក្នុងសាសន៍អ៊ីស្រាអែលចេញ ទុកសំរាប់អញ ទាំងមនុស្ស ហើយនឹងសត្វផង ទាំងអស់គ្នាត្រូវបានជារបស់ផងអញពិត អញនេះជាព្រះយេហូវ៉ា។
ឯត្រង់មនុស្សទាំង២៧៣នាក់ ក្នុងពួកកូនប្រុសច្បង នៃពួកកូនចៅអ៊ីស្រាអែល ដែលលើសពីចំនួនពួកលេវី
ក្នុងហ្វូងគោ ហ្វូងចៀមរបស់ឯង នោះត្រូវញែកអស់ទាំងកូនឈ្មោលដែលកើតជាដំបូងចេញ ទុកជាបរិសុទ្ធ ថ្វាយព្រះយេហូវ៉ាជាព្រះនៃឯង មិនត្រូវយកកូនដែលកើតជាដំបូងពីមេគោឯង ទៅប្រើធ្វើការអ្វី ឬកាត់រោមរបស់កូនដែលកើតជាដំបូង ពីមេចៀមឯងនោះឡើយ