ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 18:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​ប្រេង​ល្អ​បំផុត​ទាំង​អស់ នឹង​ស្រា​ទំពាំង‌បាយ‌ជូរ​ល្អ​បំផុត​ទាំង​អស់ ព្រម​ទាំង​ស្រូវ​ផង គឺ​ជា​ផល​ដំបូង​ដែល​គេ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា នោះ​អញ​ឲ្យ​មក​ឯង​ទាំង​អស់​ហើយ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អស់​ទាំង​ប្រេង​ដ៏​ល្អ​បំផុត និង​អស់​ទាំង​ស្រា​ទំពាំង‌បាយ‌ជូរ​ដ៏​ល្អ​បំផុត ព្រម​ទាំង​ស្រូវ​ដែល​គេ​ថ្វាយ​ជា​ផល​ដំបូង​ដល់​ព្រះ‌យេហូវ៉ា នោះ​យើង​ប្រគល់​ឲ្យ​អ្នក។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

យើង​ក៏​ប្រគល់​ផល​ដំបូង​នៃ​អ្វីៗ​ទាំង​អស់​ដែល​ប្រជា‌ជន​យក​មក​ថ្វាយ​យើង​ឲ្យ​អ្នក​ដែរ គឺ​ប្រេង​ដ៏​ល្អ​បំផុត ស្រា​ទំពាំង‌បាយជូរ​ថ្មី​ដ៏​ល្អ​បំផុត និង​ស្រូវ​ថ្មី។

សូមមើលជំពូក

អាល់គីតាប

យើង​ក៏​ប្រគល់​ផល​ដំបូង​នៃ​អ្វីៗ​ទាំង​អស់​ដែល​ប្រជា‌ជន​យក​មក​ជូន​យើង​ឲ្យ​អ្នក​ដែរ គឺប្រេង​ដ៏​ល្អ​បំផុត ស្រា​ទំពាំង​បាយ​ជូរ​ថ្មី​ដ៏​ល្អ​បំផុត និង​ស្រូវ​ថ្មី។

សូមមើលជំពូក



ជន‌គណនា 18:12
19 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ឲ្យ​ព្រះ‌ទ្រង់​ប្រទាន​សន្សើម​ពី​លើ​មេឃ ហើយ​ផល​ពី​ផែនដី ជា​ស្រូវ នឹង​ស្រា​ទំពាំង‌បាយ‌ជូរ​ជា​បរិបូរ​ដល់​ឯង


នៅ​គ្រា​នោះ មាន​មនុស្ស​ម្នាក់ មក​ពី​ស្រុក​បាល-សា‌លីសា គាត់​យក​នំបុ័ង​ម្សៅ​ឱក​២០​ដុំ​ធ្វើ​ពី​ផល​ដំបូង នឹង​គួរ​ស្រូវ​ស្រស់ មក​ជូន​ដល់​អ្នក​សំណប់​របស់​ព្រះ នោះ​លោក​ប្រាប់​ថា ចូរ​ចែក​ឲ្យ​បណ្តាជន​បរិភោគ​ទៅ


កាល​សេចក្ដី​បង្គាប់​នោះ​បាន​ឮ​សុស‌សាយ​ទៅ ស្រាប់​តែ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​ថ្វាយ​ដង្វាយ​ជា​បរិបូរ គឺ​ជា​ផល​ដំបូង ពី​ស្រូវ ពី​ទឹក​ទំពាំង‌បាយ‌ជូរ ពី​ប្រេង ពី​ទឹក​ឃ្មុំ ហើយ​ពី​ផល​នៃ​ចំការ​ទាំង​អស់ គេ​ក៏​យក​១​ភាគ​ក្នុង​១០ ពី​របស់​ទាំង​អស់​មក​ជា​បរិបូរ​ដែរ


ទ្រង់​ធ្វើ​ឲ្យ​មាន​សេចក្ដី​សុខ នៅ​ក្នុង​ដែន​ខេត្ត​របស់​ឯង ទ្រង់​ចំអែត​ឯង ដោយ​ស្រូវ‌សាលី​យ៉ាង​ល្អ​បំផុត


ទ្រង់​នឹង​ចិញ្ចឹម​គេ​ដោយ​ស្រូវ‌សាលី​ល្អ​បំផុត ហើយ​នឹង​ចំអែត​គេ​ដោយ​ទឹក​ឃ្មុំ​ពី​ថ្មដា។


កុំ​ឲ្យ​បង្អង់​នឹង​ថ្វាយ​ផល​ផ្លែ នឹង​ទឹក​ទំពាំង‌បាយ‌ជូរ​ដំបូង​របស់​ឯង​១​ចំណែក​មក​អញ​ឡើយ ឯ​កូន​ប្រុសៗ​របស់​ឯង​ដែល​កើត​ជា​ដំបូង នោះ​ក៏​ត្រូវ​ថ្វាយ​ដល់​អញ​ដែរ


ឯ​ចំណែក​មុន​បង្អស់ នៃ​ផល​ដំបូង ដែល​កើត​ពី​ដី​របស់​ឯង នោះ​ត្រូវ​នាំ​ចូល​ទៅ​ក្នុង​ដំណាក់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង។ កុំ​ឲ្យ​ស្ងោរ​កូន​ពពែ​នឹង​ទឹក​ដោះ​របស់​មេ​វា​ឡើយ។


ឯ​ចំណែក​មុន​បង្អស់​នៃ​ផល​ដំបូង ដែល​កើត​ពី​ដី​ឯង នោះ​ត្រូវ​នាំ​ចូល​ទៅ​ក្នុង​ដំណាក់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង។ កុំ​ឲ្យ​ឯង​ស្ងោរ​កូន​ពពែ​ក្នុង​ទឹក​ដោះ​របស់​មេ​វា​ឡើយ។


ឯ​ចំណែក​ដំបូង​ពី​ផល​ដំបូង​គ្រប់​យ៉ាង នឹង​អស់​ទាំង​ដង្វាយ ដែល​ថ្វាយ​ដោយ​លើក​ចុះ​ឡើង​គ្រប់​មុខ ពី​អស់​ទាំង​ដង្វាយ​លើក​ចុះ​ឡើង​របស់​ឯង​រាល់​គ្នា នោះ​សុទ្ធ​តែ​ជា​របស់​ផង​ពួក​សង្ឃ​ឯង​រាល់​គ្នា ក៏​ត្រូវ​ឲ្យ​ម្សៅ​ដំបូង​របស់​ឯង ដល់​ពួក​សង្ឃ​ដែរ ដើម្បី​ឲ្យ​បាន​ព្រះ‌ពរ​ស្ថិត​លើ​ផ្ទះ​ឯង


របស់​ទាំង​២​នោះ ត្រូវ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ទុក​ជា​ផល​ដំបូង​វិញ តែ​មិន​ត្រូវ​ដុត​នៅ​លើ​អាសនា​សំរាប់​ជា​ក្លិន​ឈ្ងុយ​ឡើយ


ហើយ​បើ​យក​ផល​ដំបូង​មក​ថ្វាយ​ជា​ដង្វាយ​ម្សៅ​ដល់​ព្រះ‌យេហូវ៉ា នោះ​ត្រូវ​ថ្វាយ​គួរ​ស្រូវ​ថ្មី​ដែល​លីង ហើយ​បុក​ទុក​ជា​ដង្វាយ​ផល​ដំបូង


ត្រូវ​យក​នំបុ័ង​២​ធ្វើ​ពី​ម្សៅ​យ៉ាង​ម៉ដ្ត​២​ខ្ញឹង​ពី​ផ្ទះ​ឯង មក​ថ្វាយ​ជា​ដង្វាយ​គ្រវី នំបុ័ង​នោះ​ត្រូវ​ធ្វើ​ដោយ​លាយ​ដំបែ​សំរាប់​ជា​ដង្វាយ​នៃ​ផល​ដំបូង​ថ្វាយ​ព្រះ‌យេហូវ៉ា


ត្រូវ​ឲ្យ​សង្ឃ​គ្រវី​សត្វ​ទាំង​នោះ​ថ្វាយ​ជា​មួយ​នឹង​នំបុ័ង​ដែល​ជា​ផល​ដំបូង ទុក​ជា​ដង្វាយ​គ្រវី​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​កូន​ចៀម​២​នោះ​ដែរ ដង្វាយ​ទាំង​នោះ​សុទ្ធ​តែ​បរិសុទ្ធ ដល់​ព្រះ‌យេហូវ៉ា ទុក​សំរាប់​ពួក​សង្ឃ


នេះ​ជា​ចំណែក​ដែល​បណ្តាជន ជា​ពួក​អ្នក​ដែល​ថ្វាយ​យញ្ញ‌បូជា​ត្រូវ​ឲ្យ​ដល់​ពួក​សង្ឃ ទោះ​គោ ឬ​ចៀម​ក្តី នោះ​ត្រូវ​ឲ្យ​ស្មា ថ្គាម នឹង​ពោះ​ធំ​ផង


ព្រម​ទាំង​ផល​ដំបូង​ពី​ស្រូវ ពី​ទឹក​ទំពាំង‌បាយ‌ជូរ ពី​ប្រេង ហើយ​រោម​ចៀម​របស់​ឯង ដែល​កាត់​មុន​ដំបូង​ដែរ


នោះ​ត្រូវ​ឲ្យ​យក​ផល​ដំបូង​គ្រប់​មុខ​កើត​ពី​ដី ដែល​ឯង​នឹង​ប្រមូល​មក​ពី​ស្រែ​ចំការ ជា​ផល​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​ឲ្យ រួច​ដាក់​ចុះ​ក្នុង​បញ្ជី នាំ​យក​ទៅ​ឯ​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង នឹង​រើស​សំរាប់​តាំង​ព្រះ‌នាម​ទ្រង់


ក៏​បាន​ឲ្យ​បរិភោគ​ខ្លាញ់​ទឹក​ដោះ នឹង​ទឹក​ដោះ​សុទ្ធ​ពី​ហ្វូង​សត្វ ព្រម​ទាំង​ខ្លាញ់​កូន​ចៀម នឹង​ចៀម​ឈ្មោល​ពូជ​ពី​ស្រុក​បាសាន ហើយ​ពពែ​ផង ក៏​មាន​អង្ករ​ភោជ្ជ‌សាលី​យ៉ាង​ត្រសូល​ផង ហើយ​លោក​បាន​ផឹក​ឈាម​ទំពាំង‌បាយ‌ជូរ​ដ៏​សុទ្ធ