តែណាដាប នឹងអ័ប៊ីហ៊ូវ គេស្លាប់មុនឪពុកទៅ ឥតមានកូនទេ ដូច្នេះ អេលាសារ នឹងអ៊ីថាម៉ារបានធ្វើការងារជាសង្ឃវិញ
ជនគណនា 16:39 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះអេលាសារដ៏ជាសង្ឃក៏រើសយកពានលង្ហិនទាំងប៉ុន្មាន ដែលពួកអ្នកត្រូវភ្លើងឆេះនោះបានថ្វាយ មកផែសំរាប់នឹងប៉ានអាសនា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ សង្ឃអេលាសារក៏យកពានលង្ហិនដែលអស់អ្នកត្រូវភ្លើងឆេះនោះបានថ្វាយ មកដំជាបន្ទះស្រោបអាសនា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បូជាចារ្យអេឡាសារក៏យកពានលង្ហិន ដែលអស់អ្នកបាត់បង់ជីវិតនៅក្នុងភ្លើងយកមកថ្វាយនោះ ទៅដំជាបន្ទះស្រោបអាសនៈ អាល់គីតាប អ៊ីមុាំអេឡាសារក៏យកពានលង្ហិនដែលអស់អ្នកបាត់បង់ជីវិតនៅក្នុងភ្លើងយកមកជូននោះ ទៅដំជាបន្ទះស្រោបអាសនៈ |
តែណាដាប នឹងអ័ប៊ីហ៊ូវ គេស្លាប់មុនឪពុកទៅ ឥតមានកូនទេ ដូច្នេះ អេលាសារ នឹងអ៊ីថាម៉ារបានធ្វើការងារជាសង្ឃវិញ
សង្ឃទាំងនោះបានឃាត់ស្តេចអូសៀស ដោយពាក្យថា ឱព្រះករុណាអូសៀសអើយ ការដុតកំញានថ្វាយព្រះយេហូវ៉ា នោះមិនសំរេចនៅទ្រង់ទេ គឺជាការងាររបស់ពួកកូនចៅអើរ៉ុនដ៏ជាសង្ឃដែលបានញែកជាបរិសុទ្ធ សំរាប់នឹងដុតកំញានវិញទេតើ ចូរចេញពីទីបរិសុទ្ធនេះទៅ ពីព្រោះទ្រង់បានរំលងច្បាប់ហើយ ការនេះក៏មិនបានរាប់ជាកិត្តិនាមដល់ទ្រង់ នៅចំពោះព្រះយេហូវ៉ាដ៏ជាព្រះដែរ
ពួកអ្នកទាំងនោះបានរកបញ្ជីជាតិរបស់ខ្លួន ក្នុងពួកអ្នកដែលបានរាប់តាមពង្សាវតារ តែរកមិនឃើញសោះឡើយ ដូច្នេះ គេត្រូវរាប់ទុកដូចជាមានសៅហ្មងហើយ ក៏ត្រូវបណ្តេញចេញពីការងារជាសង្ឃទៅ
ត្រូវឲ្យយកពានទាំងប៉ុន្មានរបស់មនុស្ស ដែលបានធ្វើបាបមានទោសដល់ស្លាប់នោះ ទៅផែធ្វើជាបន្ទះ សំរាប់នឹងប៉ានភ្ជាប់នឹងអាសនា ដ្បិតគេបានថ្វាយនៅចំពោះព្រះយេហូវ៉ាហើយ ដូច្នេះជារបស់បរិសុទ្ធក៏នឹងបានជាទីសំគាល់ដល់ពួកកូនចៅអ៊ីស្រាអែល
ទុកជាសេចក្ដីរំឭកដល់ពួកកូនចៅអ៊ីស្រាអែល ដើម្បីកុំឲ្យអ្នកដទៃណា ដែលមិនកើតពីពូជអើរ៉ុនមក បានចូលទៅដុតកំញាននៅចំពោះព្រះយេហូវ៉ាឡើយ ក្រែងលោគេត្រូវស្លាប់ដូចកូរេ ហើយនឹងពួកគេដែរ ដូចជាព្រះយេហូវ៉ាបានបង្គាប់មក ដោយសារម៉ូសេ។