រួចមានមនុស្សខូចអាក្រក់២នាក់ ចូលមកអង្គុយខាងមុខណាបោត ធ្វើបន្ទាល់ទាស់នឹងគាត់នៅមុខបណ្តាជនថា ណាបោតនេះបានប្រមាថដល់ព្រះ ហើយដល់ស្តេចផង ដូច្នេះ គេនាំយកគាត់ចេញទៅឯក្រៅទីក្រុង ហើយចោលសំឡាប់នឹងថ្មទៅ
ជនគណនា 15:36 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ពួកជំនុំក៏នាំទៅឯក្រៅទីដំឡើងត្រសាល ចោលនឹងថ្មឲ្យស្លាប់ទៅ ដូចជាព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រុមជំនុំទាំងមូលក៏នាំអ្នកនោះទៅខាងក្រៅជំរំ រួចចោលសម្លាប់នឹងថ្ម ដូចព្រះយេហូវ៉ាបានបង្គាប់លោកម៉ូសេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សហគមន៍ទាំងមូលក៏នាំបុរសនោះចេញទៅក្រៅទីក្រុង ហើយយកដុំថ្មគប់សម្លាប់គាត់។ គាត់ក៏ស្លាប់ ដូចព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។ អាល់គីតាប សហគមន៍ទាំងមូលក៏នាំបុរសនោះចេញទៅក្រៅទីក្រុង ហើយយកដុំថ្មគប់សម្លាប់គាត់។ គាត់ក៏ស្លាប់ ដូចអុលឡោះតាអាឡាបានបង្គាប់មកម៉ូសា។ |
រួចមានមនុស្សខូចអាក្រក់២នាក់ ចូលមកអង្គុយខាងមុខណាបោត ធ្វើបន្ទាល់ទាស់នឹងគាត់នៅមុខបណ្តាជនថា ណាបោតនេះបានប្រមាថដល់ព្រះ ហើយដល់ស្តេចផង ដូច្នេះ គេនាំយកគាត់ចេញទៅឯក្រៅទីក្រុង ហើយចោលសំឡាប់នឹងថ្មទៅ
ត្រូវឲ្យឯងប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែល ពីសេចក្ដីនេះទៀតដែរថា បើអ្នកណាក្នុងពួកកូនចៅអ៊ីស្រាអែល ឬក្នុងពួកអ្នកប្រទេសក្រៅ ជាអ្នកអាស្រ័យនៅជាមួយគ្នា ដែលថ្វាយកូនខ្លួនទៅព្រះម៉ូឡុក នោះត្រូវឲ្យពួកបណ្តាជននៅក្នុងស្រុកសំឡាប់អ្នកនោះចេញ ដោយចោលនឹងថ្មជាកុំខាន
នោះព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេថា ត្រូវសំឡាប់អ្នកនោះចោលទៅជាកុំខាន ត្រូវឲ្យពួកជំនុំទាំងអស់គ្នាចោលនឹងថ្ម នៅឯក្រៅទីដំឡើងត្រសាលទៅ
នោះត្រូវឲ្យបណ្តាមនុស្សនៅទីក្រុងនោះទាំងប៉ុន្មាន ចោលសំឡាប់វានឹងថ្មទៅ យ៉ាងនោះឯងរាល់គ្នានឹងបំបាត់ការអាក្រក់ ពីពួកឯងចេញ រួចសាសន៍អ៊ីស្រាអែលទាំងអស់គ្នានឹងបានឮ ហើយនឹងមានសេចក្ដីកោតខ្លាចផង។
ហើយយ៉ូស្វេមានប្រសាសន៍ថា ហេតុអ្វីបានជាឯងធ្វើឲ្យយើងមានសេចក្ដីវេទនាដូច្នេះ នៅថ្ងៃនេះព្រះយេហូវ៉ានឹងធ្វើឲ្យឯងវេទនាវិញ នោះពួកអ៊ីស្រាអែលទាំងអស់គ្នាក៏ចោលនឹងថ្ម ហើយដុតទាំងអស់ក្នុងភ្លើង ព្រមទាំងចោលនឹងថ្មផង