គឺយ៉ាងនោះដែលត្រូវធ្វើដល់រាល់តែគោឈ្មោល ពពែឈ្មោល កូនចៀមឈ្មោល នឹងកូនពពែនីមួយៗ
ជនគណនា 15:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តាមចំនួនសត្វដែលឯងរៀបថ្វាយ នោះត្រូវតែធ្វើចំពោះសត្វនីមួយៗយ៉ាងដូច្នេះតាមចំនួន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សត្វដែលអ្នកថ្វាយមានចំនួនប៉ុនណា អ្នកត្រូវធ្វើដូច្នោះចំពោះសត្វនីមួយៗ តាមចំនួននោះដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សត្វមានចំនួនច្រើនប៉ុនណា តង្វាយដែលត្រូវថ្វាយជាមួយសត្វក៏កើនឡើងតាមចំនួននោះដែរ។ អាល់គីតាប សត្វមានចំនួនច្រើនប៉ុនណា ជំនូនដែលត្រូវជូនជាមួយសត្វ ក៏កើនឡើងតាមចំនួននោះដែរ។ |
គឺយ៉ាងនោះដែលត្រូវធ្វើដល់រាល់តែគោឈ្មោល ពពែឈ្មោល កូនចៀមឈ្មោល នឹងកូនពពែនីមួយៗ
អស់អ្នកដែលកើតក្នុងស្រុកត្រូវតែធ្វើតាមរបៀបនេះ ក្នុងកាលដែលថ្វាយដង្វាយដុត ទុកជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា