នោះសេចក្ដីខ្ញាល់របស់ព្រះ បានឆួលឡើងទាស់នឹងគេ ព្រមទាំងសំឡាប់អស់អ្នកដែលធាត់ៗក្នុងពួកគេ ហើយវាយផ្តួលពួកកំឡោះៗ នៃសាសន៍អ៊ីស្រាអែលផង។
ជនគណនា 11:34 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯឈ្មោះកន្លែងនោះគេក៏ហៅថា គីប្រុតហាតាវ៉ា ពីព្រោះនៅទីនោះ គេបានកប់ខ្មោចនៃពួកអ្នកដែលនឹកប៉ងប្រាថ្នានោះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ គេក៏ហៅកន្លែងនោះថា គីប្រុតហាតាវ៉ា ព្រោះនៅទីនោះគេបានកប់ខ្មោចមនុស្សដែលមានចិត្តលោភលន់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេបានដាក់ឈ្មោះកន្លែងនោះ ថាគីប្រូត-ហាតាវ៉ា ព្រោះគេបានបញ្ចុះអស់អ្នកដែលមានចិត្តលោភលន់ នៅទីនោះ។ អាល់គីតាប គេបានដាក់ឈ្មោះកន្លែងនោះ ថាគីប្រូត–ហាតាវ៉ា ព្រោះគេបានបញ្ចុះអស់អ្នកដែលមានចិត្តលោភលន់ នៅទីនោះ។ |
នោះសេចក្ដីខ្ញាល់របស់ព្រះ បានឆួលឡើងទាស់នឹងគេ ព្រមទាំងសំឡាប់អស់អ្នកដែលធាត់ៗក្នុងពួកគេ ហើយវាយផ្តួលពួកកំឡោះៗ នៃសាសន៍អ៊ីស្រាអែលផង។
រួចបណ្តាជនគេធ្វើដំណើរពីគីប្រុត-ហាតាវ៉ា ទៅដល់ហាសិរ៉ូត ហើយក៏ឈប់នៅត្រង់ហាសិរ៉ូតនោះ។
ការទាំងនោះបានត្រឡប់ជាគំរូដល់យើង ប្រយោជន៍កុំឲ្យយើងប្រាថ្នាចង់បានសេចក្ដីអាក្រក់ ដូចជាគេឡើយ
កាលនៅត្រង់តាបេរ៉ា ត្រង់ម៉ាសា ហើយត្រង់គីប្រុត-ហាតាវ៉ា នោះឯងរាល់គ្នាក៏បានបណ្តាលឲ្យព្រះយេហូវ៉ាក្រោធទៀត