រីឯមានពួកគេ២នាក់ រារង់នៅឯទីដំឡើងត្រសាល ១ឈ្មោះអែលដាត ១ទៀតឈ្មោះមីដាត ជាពួកអ្នកដែលចុះឈ្មោះរួចហើយ តែមិនបានចេញទៅឯរោងឧបោសថទេ ព្រះវិញ្ញាណក៏សណ្ឋិតលើគេដែរ ហើយគេទាយនៅក្នុងទីដំឡើងត្រសាល
ជនគណនា 11:27 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះមានមនុស្សកំឡោះម្នាក់រត់ទៅជំរាបម៉ូសេពីរឿងនោះថា អែលដាត នឹងមីដាត គេកំពុងតែទាយនៅក្នុងទីដំឡើងត្រសាល ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យុវជនម្នាក់រត់ទៅជម្រាបលោកម៉ូសេពីរឿងនោះថា៖ «អែលដាដ និងមីដាដ កំពុងថ្លែងទំនាយនៅក្នុងជំរំ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យុវជនម្នាក់រត់ទៅជម្រាបលោកម៉ូសេថា៖ «លោកអែលដាដ និងមីដាដ កំពុងតែថ្លែងព្រះបន្ទូលនៅក្នុងជំរំ»។ អាល់គីតាប យុវជនម្នាក់រត់ទៅជម្រាបម៉ូសាថា៖ «លោកអែលដាដ និងមីដាដកំពុងតែថ្លែងបន្ទូលអុលឡោះនៅក្នុងជំរំ»។ |
រីឯមានពួកគេ២នាក់ រារង់នៅឯទីដំឡើងត្រសាល ១ឈ្មោះអែលដាត ១ទៀតឈ្មោះមីដាត ជាពួកអ្នកដែលចុះឈ្មោះរួចហើយ តែមិនបានចេញទៅឯរោងឧបោសថទេ ព្រះវិញ្ញាណក៏សណ្ឋិតលើគេដែរ ហើយគេទាយនៅក្នុងទីដំឡើងត្រសាល
រួចយ៉ូស្វេ ជាកូននុន ដែលជាអ្នកជំនិតរបស់ម៉ូសេ តាំងពីកំឡោះមកក៏និយាយថា លោកម្ចាស់ខ្ញុំអើយ សូមហាមគេទៅ
យ៉ូហានក៏ទូលទ្រង់ថា លោកគ្រូ យើងខ្ញុំបានឃើញមនុស្សម្នាក់ ដែលមិនដើរតាមយើងខ្ញុំ គេកំពុងតែដេញអារក្ស ដោយនូវឈ្មោះលោក ហើយយើងខ្ញុំបានហាមឃាត់គេ ពីព្រោះគេមិនដើរជាមួយនឹងយើងខ្ញុំទេ
យ៉ូហានទូលឆ្លើយថា លោកគ្រូ យើងខ្ញុំបានឃើញមនុស្សម្នាក់កំពុងតែដេញអារក្ស ដោយឈ្មោះលោក តែយើងខ្ញុំបានឃាត់ដល់អ្នកនោះ ដោយព្រោះគេមិនតាមយើងរាល់គ្នា