៙ តើនាងណានុ៎ះ ដែលលេចចេញមកដូចជាអរុណរះ ស្រស់ល្អដូចជាព្រះចន្ទ ហើយភ្លឺត្រចះដូចជាព្រះអាទិត្យ ក៏គួរស្ញែងខ្លាចដូចជាពលទ័ព មានទាំងទង់ជ័យផងដូច្នេះ។
ជនគណនា 10:28 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺយ៉ាងនេះហើយដែលពួកកូនចៅអ៊ីស្រាអែលតែងធ្វើដំណើរទៅ គេចេញដើរទៅតាមពួកកងគេរៀងខ្លួន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនចៅអ៊ីស្រាអែលចេញដំណើរជាក្បួនទ័ព តាមអង្គភាពរបស់គេ តាមលំដាប់លំដោយបែបនេះឯង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជនជាតិអ៊ីស្រាអែលនាំគ្នាចេញដំណើរជាក្បួនទ័ពរបស់គេ តាមលំដាប់លំដោយបែបនេះឯង។ អាល់គីតាប ជនជាតិអ៊ីស្រអែលនាំគ្នាចេញដំណើរ ជាក្បួនទ័ពរបស់គេ តាមលំដាប់លំដោយបែបនេះឯង។ |
៙ តើនាងណានុ៎ះ ដែលលេចចេញមកដូចជាអរុណរះ ស្រស់ល្អដូចជាព្រះចន្ទ ហើយភ្លឺត្រចះដូចជាព្រះអាទិត្យ ក៏គួរស្ញែងខ្លាចដូចជាពលទ័ព មានទាំងទង់ជ័យផងដូច្នេះ។
រីឯម៉ូសេលោកជំរាបហូបាប់ កូនរេហួល សាសន៍ម៉ាឌាន ដែលជាឪពុកក្មេកលោកថា យើងខ្ញុំធ្វើដំណើរទៅឯកន្លែង ដែលព្រះយេហូវ៉ាបានមានបន្ទូលថា អញនឹងឲ្យស្រុកនេះដល់ឯងរាល់គ្នា ដូច្នេះ សូមអញ្ជើញទៅជាមួយនឹងយើងខ្ញុំចុះ នោះនឹងមានប្រយោជន៍ដល់លោកឪពុក ដ្បិតព្រះយេហូវ៉ាបានមានបន្ទូលសេចក្ដីយ៉ាងល្អ ពីដំណើរសាសន៍អ៊ីស្រាអែល
ពួកកូនចៅអ៊ីស្រាអែលក៏ធ្វើតាមគ្រប់សេចក្ដីទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាទ្រង់បង្គាប់មកម៉ូសេ គឺគេបានដំឡើងត្រសាលរបស់គេត្រង់ទង់ជ័យរបស់ខ្លួន ហើយគ្រប់គ្នាក៏ចេញដំណើរទៅ តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេរៀងខ្លួន។
ដ្បិតព្រះទ្រង់មិនមែនជាព្រះនៃសេចក្ដីវឹកវរទេ គឺទ្រង់ជាព្រះនៃសេចក្ដីសុខសាន្តវិញ ដូចក្នុងអស់ទាំងពួកជំនុំរបស់ពួកបរិសុទ្ធដែរ។
ដ្បិតទោះបើខ្ញុំមិននៅជាមួយខាងរូបសាច់ក៏ដោយ គង់តែនៅជាមួយខាងវិញ្ញាណដែរ ទាំងមានសេចក្ដីអំណរ ដោយឃើញសណ្តាប់ធ្នាប់របស់អ្នករាល់គ្នា នឹងសេចក្ដីខ្ជាប់ខ្ជួននៃសេចក្ដីជំនឿ ដែលអ្នករាល់គ្នាជឿដល់ព្រះគ្រីស្ទ