ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 10:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ទី​១ នោះ​មាន​ទង់‌ជ័យ​នៃ​ទី​ដំឡើង​ត្រសាល​របស់​ពួក​កូន​ចៅ​យូដា នាំ​គ្នា​ចេញ​ទៅ​តាម​ពួក​កង​គេ មាន​ណាសូន ជា​កូន​អ័មី‌ន៉ាដាប់​ត្រួត​លើ​ពួក​កង​គេ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ទង់‌ជ័យ​នៃ​ជំរំ​យូដា​ចេញ​ដំណើរ​មុន​គេ តាម​អង្គភាព​របស់​ខ្លួន ហើយ​ណាសូន ជា​កូន​របស់​អ័មី‌ណា‌ដាប់ គ្រប់​គ្រង​លើ​អង្គភាព​ទាំង​មូល។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ទង់​សញ្ញា​នៃ​ជំរំ​យូដា​ចេញ​ដំណើរ​មុន​គេ​ជា​មួយ​កង‌ទ័ព​របស់​ខ្លួន ដែល​មាន​កង‌ពល​យូដា ដឹក​នាំ​ដោយ​លោក​ណាសូន ជា​កូន​របស់​លោក​អមីណា‌ដាប់

សូមមើលជំពូក

អាល់គីតាប

ទង់​សញ្ញា​នៃ​ជំរំ​យូដា​ចេញ​ដំណើរ​មុន​គេ​ជា​មួយ​កង‌ទ័ព​របស់​ខ្លួន ដែល​មាន​កង​ពល​យូដា ដឹក​នាំ​ដោយ​លោក​ណាសូន ជា​កូន​របស់​លោក​អមីណា‌ដាប់

សូមមើលជំពូក



ជន‌គណនា 10:14
10 ការដាក់ឲ្យឆ្លើយតបគ្នា  

កំពុង​ដែល​គាត់​នៅ​ក្នុង​ស្រុក​នោះ រូបេន​ក៏​បាន​ទៅ​រួម​ដំណេក​នឹង​ប៊ីលហា​ជា​ប្រពន្ធ​ចុង​របស់​ឪពុក​ខ្លួន ហើយ​អ៊ីស្រាអែល​ក៏​ឮ​និយាយ។ រីឯ​កូន​ប្រុស​របស់​យ៉ាកុប មាន​១២​នាក់


ឯ​កូន​របស់​នាង​លេអា គឺ​រូបេន​ជា​កូន​ច្បង​យ៉ាកុប​១ ស៊ីម្មាន​១ លេវី​១ យូដា​១ អ៊ីសាខារ​១ នឹង​សាប់‌យូល៉ូន​១


យូដា​អើយ ពួក​បង​ប្អូន​ឯង​នឹង​សរសើរ​ឯង ដៃ​ឯង​នឹង​ចាប់​កញ្ចឹង‌ក​នៃ​ពួក​ខ្មាំង​សត្រូវ​ឯង ពួក​កូន​ឪពុក​ឯង​នឹង​ឱន​គោរព​ដល់​ឯង


ឯ​មនុស្ស​ដែល​ត្រូវ​ឈរ​ជា​មួយ​នឹង​ឯង នោះ​មាន​ឈ្មោះ​ដូច្នេះ គឺ អេលី‌ស៊ើរ ជា​កូន​សេដេ‌អ៊ើរ ពី​ពូជ​អំបូរ​រូបេន​១


ណាសូន ជា​កូន​អ័មី‌ន៉ាដាប់ ពី​ពូជ​អំបូរ​យូដា​១


ហើយ​នេថា‌នេល​ជា​កូន​ស៊ូហារ ត្រួត​លើ​ពួក​កង​របស់​ពូជ​អំបូរ​កូន​ចៅ​អ៊ីសាខារ


កាល​ណា​ផ្លុំ​ដោយ​សំឡេង​រន្ថាន់​១​ដង នោះ​ពួក​ដែល​ដំឡើង​ត្រសាល​ខាង​កើត​ត្រូវ​ចេញ​ដំណើរ​ទៅ


ឯ​អ្នក​ដែល​ថ្វាយ​ដង្វាយ​របស់​ខ្លួន ក្នុង​ថ្ងៃ​មុន​ដំបូង នោះ​គឺ​ណាសូន ជា​កូន​អ័មី‌ន៉ាដាប់ ក្នុង​ពូជ​អំបូរ​យូដា