ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ចោទិយ‌កថា 3:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

យើង​ចាប់​យក​អស់​ទាំង​ទី​ក្រុង​របស់​ទ្រង់​នៅ​គ្រា​នោះ គ្មាន​ទី​ក្រុង​ណា​មួយ​ដែល​យើង​មិន​បាន​ចាប់​យក​ពី​គេ​នោះ​ទេ រាប់​ទាំង​អស់​បាន​ទី​ក្រុង​៦០ គឺ​ស្រុក​អើកុប​ទាំង​មូល ដែល​ជា​នគរ​របស់​ស្តេច​អុក នៅ​ស្រុក​បាសាន

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​គ្រា​នោះ យើង​បាន​ចាប់​យក​អស់​ទាំង​ទី​ក្រុង​របស់​ស្ដេច គ្មាន​ទី​ក្រុង​ណា​មួយ​ដែល​យើង​មិន​បាន​ចាប់​យក​ពី​គេ​នោះ​ទេ សរុប​ទាំង​អស់​មាន​ហុកសិប​ទីក្រុង គឺ​ស្រុក​អើកុប​ទាំង​មូល ដែល​ជា​នគរ​របស់​ស្តេច​អុក​នៅ​ស្រុក​បាសាន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​គ្រា​នោះ ពួក​យើង​ដណ្ដើម​យក​បាន​ក្រុង​ទាំង​ប៉ុន្មាន​របស់​ស្ដេច​អុក គ្មាន​ក្រុង​ណា​មួយ​ដែល​ពួក​យើង​ពុំ​បាន​ដណ្ដើម​យក​នោះ​ទេ គឺ​សរុប​ទាំង​អស់​មាន​ហុក‌សិប​ក្រុង ស្ថិត​នៅ​តំបន់​អើកុប ក្នុង​ស្រុក​បាសាន ដែល​ស្ដេច​អុក​គ្រប់‌គ្រង។

សូមមើលជំពូក

អាល់គីតាប

នៅ​គ្រា​នោះ ពួក​យើង​ដណ្តើម​យក​បាន​ក្រុង​ទាំង​ប៉ុន្មាន​របស់​ស្តេច​អុក គ្មាន​ក្រុង​ណា​មួយ​ដែល​ពួក​យើង​ពុំ​បាន​ដណ្តើម​យក​នោះ​ទេ គឺ​សរុប​ទាំង​អស់​មាន​ហុក​សិប​ក្រុង ស្ថិត​នៅ​តំបន់​អើកុប ក្នុង​ស្រុក​បាសាន ដែល​ស្តេច​អុក​គ្រប់​គ្រង។

សូមមើលជំពូក



ចោទិយ‌កថា 3:4
10 ការដាក់ឲ្យឆ្លើយតបគ្នា  

បេន-កេប៊ើរ​នៅ​រ៉ាម៉ូត-កាឡាត​១ (លោក​នោះ​ត្រួត​លើ​អស់​ទាំង​ភូមិ​របស់​យ៉ាអ៊ារ​ជា​កូន​ម៉ាន៉ាសេ ដែល​នៅ​ស្រុក​កាឡាត ហើយ​លើ​ស្រុក​នៅ​ជុំវិញ​អើកុប ដែល​នៅ​ស្រុក​បាសាន ទាំង​អស់​មាន​ទី​ក្រុង​យ៉ាង​ធំ​៦០ ដែល​មាន​កំផែង ហើយ​នឹង​រនុក​លង្ហិន)


ដូច្នេះ គេ​ក៏​វាយ​ស្តេច​នោះ ព្រម​ទាំង​កូន​ចៅ នឹង​សាស្ត្រ​ទ្រង់​ផង ទាល់​តែ​គ្មាន​សល់​១​ឡើយ ហើយ​គេ​ចាប់​យក​ស្រុក​របស់​ទ្រង់​ដែរ។


ឯ​ស្រុក​កាឡាត​ដែល​សល់ នឹង​ស្រុក​បាសាន ជា​នគរ​របស់​ស្តេច​អុក​ទាំង​អស់ នោះ​អញ​បាន​ឲ្យ​ដល់​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង គឺ​ជា​ស្រុក​អើកុប​ទាំង​មូល ដែល​ជា​ស្រុក​បាសាន​ផង (ស្រុក​នោះ​ក៏​ហៅ​ជា​ស្រុក​របស់​ពួក​រេផែម


យ៉ាអ៊ារ​ជា​កូន​ម៉ាន៉ាសេ បាន​ចាប់​យក​ស្រុក​អើកុប​ទាំង​មូល រហូត​ដល់​ព្រំ​ស្រុក​កេស៊ូរី នឹង​ស្រុក​ម៉ាកាធី​ផង រួច​គាត់​ហៅ​ស្រុក​បាសាន​នោះ តាម​ឈ្មោះ​របស់​ខ្លួន គឺ​ជា​ហាវ៉ុត-យ៉ាអ៊ារ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ)


ដូច្នេះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​រាល់​គ្នា ទ្រង់​ក៏​ប្រគល់​អុក ជា​ស្តេច​ស្រុក​បាសាន​នោះ នឹង​រាស្ត្រ​ទាំង​ប៉ុន្មាន​មក​ក្នុង​កណ្តាប់​ដៃ​នៃ​យើង​ដែរ ហើយ​យើង​បាន​វាយ​ពួក​ខាង​ទ្រង់ ទាល់​តែ​គ្មាន​នៅ​សល់​១​ឡើយ


អស់​ទាំង​ទី​ក្រុង​ទាំង​នោះ​សុទ្ធ​តែ​មាន​បន្ទាយ មាន​កំផែង​យ៉ាង​ខ្ពស់​ណាស់​នៅ​ព័ទ្ធ​ជុំវិញ ព្រម​ទាំង​ទ្វារ នឹង​រនុក​ផង ក៏​ចាប់​យក​ទី​ក្រុង​ឯ​ទៀត​ជា​ច្រើន ដែល​ឥត​មាន​កំផែង​ដែរ


គេ​ក៏​ចាប់​យក​ស្រុក​របស់​ស្តេច​នោះ នឹង​ស្រុក​របស់​អុក ជា​ស្តេច​ស្រុក​បាសាន គឺ​ជា​ស្តេច​សាសន៍​អាម៉ូរី​ទាំង​២ ដែល​នៅ​ត្រើយ​ទន្លេ​យ័រដាន់ ទិស​ខាង​កើត​ទុក​ជា​របស់​ផង​គេ


នឹង​អុក ជា​ស្តេច​ស្រុក​បាសាន ជា​ម្នាក់​ក្នុង​ពួក​ដែល​សល់​ពី​សាសន៍​រេផែម នៅ​ក្រុង​អាស‌ថារ៉ូត នឹង​ក្រុង​អេទ្រី