ចូរទៅប្រាប់ដល់ដាវីឌ ជាអ្នកបំរើអញថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ មិនត្រូវឲ្យឯងស្អាងព្រះវិហារ ឲ្យអញបាននៅនោះឡើយ
ចោទិយកថា 3:26 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែព្រះយេហូវ៉ាទ្រង់មានសេចក្ដីក្រោធនឹងអញដោយព្រោះឯងរាល់គ្នា ហើយទ្រង់មិនព្រមតាមអញទេ ដោយបន្ទូលថា ណ្ហើយ កុំឲ្យនិយាយនឹងអញពីរឿងនោះទៀតឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ ព្រះយេហូវ៉ាខ្ញាល់នឹងខ្ញុំព្រោះតែអ្នករាល់គ្នា ហើយព្រះអង្គមិនព្រមតាមពាក្យខ្ញុំទេ។ ព្រះអង្គមានព្រះបន្ទូលថា "ប៉ុណ្ណឹងបានហើយ! កុំនិយាយនឹងយើងពីរឿងនេះទៀត! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក៏ប៉ុន្តែ ព្រោះតែអ្នករាល់គ្នា ព្រះអម្ចាស់ទ្រង់ព្រះពិរោធនឹងខ្ញុំ ព្រះអង្គពុំអនុញ្ញាតតាមពាក្យទូលសូមរបស់ខ្ញុំទេ។ ព្រះអម្ចាស់មានព្រះបន្ទូលថា “ប៉ុណ្ណឹងបានហើយ មិនបាច់និយាយជាមួយយើងពីរឿងនេះទៀតទេ។ អាល់គីតាប ក៏ប៉ុន្តែ ព្រោះតែអ្នករាល់គ្នា អុលឡោះតាអាឡាជាម្ចាស់ខឹងនឹងខ្ញុំ ទ្រង់ពុំអនុញ្ញាតតាមពាក្យទូរអាសូមរបស់ខ្ញុំទេ។ អុលឡោះតាអាឡាមានបន្ទូលថា “ប៉ុណ្ណឹងបានហើយ មិនបាច់និយាយជាមួយយើងពីរឿងនេះទៀតទេ។ |
ចូរទៅប្រាប់ដល់ដាវីឌ ជាអ្នកបំរើអញថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ មិនត្រូវឲ្យឯងស្អាងព្រះវិហារ ឲ្យអញបាននៅនោះឡើយ
តែព្រះយេស៊ូវមានបន្ទូលតបថា អ្នករាល់គ្នាមិនយល់សេចក្ដីដែលអ្នកសូមទេ តើអ្នកអាចនឹងផឹកអំពីពែង ដែលខ្ញុំរៀបនឹងផឹក ហើយទទួលបុណ្យជ្រមុជដែលខ្ញុំទទួលបានឬទេ គេទូលឆ្លើយថា ទទួលបាន
កាលទ្រង់បានយាងទៅមុខបន្តិចទៀត នោះទ្រង់ទំលាក់អង្គ ផ្កាប់ព្រះភក្ត្រចុះអធិស្ឋានថា ឱព្រះវរបិតានៃទូលបង្គំអើយ បើសិនជាបាន នោះសូមឲ្យពែងនេះកន្លងហួសពីទូលបង្គំទៅ ប៉ុន្តែ កុំតាមចិត្តទូលបង្គំឡើយ សូមតាមតែព្រះហឫទ័យទ្រង់វិញ
ព្រះយេហូវ៉ាទ្រង់ក៏ខ្ញាល់នឹងអញដែរ ដោយព្រោះឯងរាល់គ្នា ទ្រង់មានបន្ទូលថា ក៏មិនត្រូវឲ្យឯងចូលទៅក្នុងស្រុកនោះដែរ
រួចលោកមានប្រសាសន៍ថា នៅថ្ងៃនេះ អញអាយុបាន១២០ឆ្នាំហើយ អញមិនអាចនឹងចេញចូលទៀតបានទេ ហើយព្រះយេហូវ៉ាក៏មានបន្ទូលមកអញថា មិនត្រូវឲ្យអញឆ្លងទន្លេយ័រដាន់នេះទៅដែរ
នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងលោកថា នេះជាស្រុកដែលអញបានស្បថនឹងអ័ប្រាហាំ នឹងអ៊ីសាក ហើយនឹងយ៉ាកុបថា អញនឹងឲ្យស្រុកនេះដល់ពូជឯង មើល អញបានឲ្យឯងឃើញស្រុកនេះហើយ តែមិនត្រូវឲ្យឯងចូលទៅទេ