ព្រះយេហូវ៉ាទ្រង់នឹងវាយឯង ដោយបូសដែលកើតនៅស្រុកអេស៊ីព្ទនឹងឫសដូងបាត កម ហើយនឹងរមាស់ផង ដែលឯងនឹងមើលមិនចេះជាឡើយ
ចោទិយកថា 28:61 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់នឹងធ្វើឲ្យឯងកើតគ្រប់ទាំងជំងឺ ហើយនឹងសេចក្ដីវេទនាទាំងអស់ ដែលមិនបានកត់ទុកក្នុងគម្ពីរក្រឹត្យវិន័យនេះទៀត ដរាបដល់ឯងបានវិនាសបាត់អស់រលីងទៅ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាក៏នឹងទម្លាក់គ្រប់ទាំងជំងឺ និងគ្រប់ទាំងសេចក្ដីវេទនា ដែលមិនបានកត់ទុកក្នុងគម្ពីរក្រឹត្យវិន័យនេះ រហូតទាល់តែអ្នកវិនាសអស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់ធ្វើឲ្យជំងឺ និងគ្រោះកាចគ្រប់យ៉ាង ដែលគ្មានចែងទុកក្នុងគម្ពីរនៃវិន័យនេះ កើតមានចំពោះអ្នក រហូតទាល់តែអ្នកវិនាសសូន្យ។ អាល់គីតាប អុលឡោះតាអាឡាធ្វើឲ្យជំងឺ និងគ្រោះកាចគ្រប់យ៉ាង ដែលគ្មានចែងទុកក្នុងគីតាបនៃហ៊ូកុំនេះ កើតមានចំពោះអ្នក រហូតទាល់តែអ្នកវិនាសសូន្យ។ |
ព្រះយេហូវ៉ាទ្រង់នឹងវាយឯង ដោយបូសដែលកើតនៅស្រុកអេស៊ីព្ទនឹងឫសដូងបាត កម ហើយនឹងរមាស់ផង ដែលឯងនឹងមើលមិនចេះជាឡើយ
ឯដំណមនុស្សក្រោយមក គឺកូនចៅឯងរាល់គ្នាដែលនឹងកើតតពីឯង ហើយពួកអ្នកដទៃដែលមកពីស្រុកឆ្ងាយ កាលណាគេឃើញអស់ទាំងសេចក្ដីវេទនានៅស្រុកនោះ នឹងជំងឺទាំងប៉ុន្មានដែលព្រះយេហូវ៉ាបានធ្វើឲ្យឈឺ