ទ្រង់ស្គាល់អ័ប៊ីនើរ ជាកូននើរហើយ ថាវាបានមកដើម្បីតែនឹងបញ្ឆោតទ្រង់ទេ ហើយឲ្យបានដឹងពីដំណើរទ្រង់យាងចេញចូល នឹងគ្រប់ទាំងកិច្ចការដែលទ្រង់ធ្វើផង
ចោទិយកថា 28:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯងនឹងមានពរក្នុងកាលដែលឯងចូលមក ហើយនឹងមានពរក្នុងកាលដែលចេញទៅផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកនឹងមានពរក្នុងកាលដែលអ្នកចូលមក ហើយនឹងមានពរក្នុងកាលដែលអ្នកចេញទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គនឹងប្រទានពរដល់អ្នក ក្នុងគ្រប់កិច្ចការដែលអ្នកធ្វើ។ អាល់គីតាប អុលឡោះនឹងប្រទានពរដល់អ្នក ក្នុងគ្រប់កិច្ចការដែលអ្នកធ្វើ។ |
ទ្រង់ស្គាល់អ័ប៊ីនើរ ជាកូននើរហើយ ថាវាបានមកដើម្បីតែនឹងបញ្ឆោតទ្រង់ទេ ហើយឲ្យបានដឹងពីដំណើរទ្រង់យាងចេញចូល នឹងគ្រប់ទាំងកិច្ចការដែលទ្រង់ធ្វើផង
ដូច្នេះ សូមប្រោសប្រទាន ឲ្យទូលបង្គំមានប្រាជ្ញា នឹងយោបល់ ដើម្បីឲ្យទូលបង្គំបានចេញចូលនាំមុខបណ្តាជននេះ ដ្បិតតើមានអ្នកឯណាអាចនឹងគ្រប់គ្រង លើរាស្ត្ររបស់ទ្រង់ ដែលមានច្រើនទាំងម៉្លេះនេះបាន
ឯដំណើរដែលអ្នកចេញចូលទៅមក នោះព្រះយេហូវ៉ាទ្រង់នឹងរក្សា ចាប់តាំងពីឥឡូវនេះរៀងតទៅ។
តែព្រះទ្រង់តបទៅបាឡាមវិញថា មិនត្រូវឲ្យឯងទៅមួយនឹងគេឡើយ ក៏មិនត្រូវដាក់បណ្តាសាដល់សាសន៍នេះផង ដ្បិតគេជាអ្នកមានពរហើយ
ជាអ្នកដែលអាចនឹងចេញចូលនៅមុខគេ ព្រមទាំងនាំគេចេញចូលផង ដើម្បីកុំឲ្យពួកជំនុំផងព្រះយេហូវ៉ា ត្រឡប់ដូចជាហ្វូងចៀមដែលគ្មានអ្នកគង្វាលឡើយ
ឯងនឹងត្រូវបណ្តាសា ក្នុងកាលដែលឯងចូលមក ហើយនឹងត្រូវបណ្តាសា ក្នុងកាលដែលឯងចេញទៅផង។
ព្រះយេហូវ៉ាទ្រង់នឹងធ្វើឲ្យពួកខ្មាំងសត្រូវដែលលើកគ្នាមកទាស់នឹងឯង ត្រូវចុះចាញ់នៅមុខឯង គេនឹងចេញមកទាស់នឹងឯងតាមផ្លូវមួយ តែនឹងរត់ទៅតាមផ្លូវ៧វិញ ដើម្បីឲ្យរួចពីមុខឯងចេញ
រួចលោកមានប្រសាសន៍ថា នៅថ្ងៃនេះ អញអាយុបាន១២០ឆ្នាំហើយ អញមិនអាចនឹងចេញចូលទៀតបានទេ ហើយព្រះយេហូវ៉ាក៏មានបន្ទូលមកអញថា មិនត្រូវឲ្យអញឆ្លងទន្លេយ័រដាន់នេះទៅដែរ