ដល់ឆ្នាំទី១៤ ក្នុងរាជ្យស្តេចហេសេគា នោះសានហេរីប ជាស្តេចស្រុកអាសស៊ើរ ក៏ឡើងមកច្បាំងយកបានអស់ទាំងទីក្រុងមានកំផែងនៅស្រុកយូដា
ចោទិយកថា 28:52 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេនឹងចោមព័ទ្ធច្បាំងនឹងឯង នៅក្នុងអស់ទាំងទីក្រុងឯង ដរាបដល់កំផែងខ្ពស់ ហើយមាំមួនដែលឯងយកជាទីពឹងនោះ បានរលំនៅពេញក្នុងស្រុកឯង គេនឹងឡោមព័ទ្ធច្បាំងនឹងឯង នៅក្នុងទីក្រុងទាំងអស់ នៅពេញក្នុងស្រុក ដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានប្រទានឲ្យ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេនឹងឡោមព័ទ្ធអ្នកនៅក្នុងអស់ទាំងទីក្រុងរបស់អ្នក រហូតទាល់តែកំផែងខ្ពស់ ហើយមាំមួន ដែលអ្នកយកជាទីពឹងនោះ បានរលំនៅពេញក្នុងស្រុករបស់អ្នក។ គេនឹងឡោមព័ទ្ធអ្នកនៅក្នុងទីក្រុងទាំងអស់ ពាសពេញក្នុងស្រុកដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកបានប្រទានឲ្យអ្នក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេនឹងឡោមព័ទ្ធទីក្រុងទាំងឡាយដែលអ្នករស់នៅ ពួកគេនឹងរំលំកំពែងក្រុងដ៏ខ្ពស់ ហើយមាំនៅក្នុងស្រុករបស់អ្នក គឺកំពែងដែលជាទីទុកចិត្តរបស់អ្នក។ ពួកគេនឹងឡោមព័ទ្ធអ្នកគ្រប់ទីកន្លែង នៅក្នុងស្រុកដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានឲ្យ។ អាល់គីតាប ពួកគេនឹងឡោមព័ទ្ធ ទីក្រុងទាំងឡាយដែលអ្នករស់នៅ ពួកគេនឹងរំលំកំពែងក្រុងដ៏ខ្ពស់ ហើយមាំ នៅក្នុងស្រុករបស់អ្នក គឺកំពែងដែលជាទីទុកចិត្តរបស់អ្នក។ ពួកគេនឹងឡោមព័ទ្ធអ្នកគ្រប់ទីកន្លែង នៅក្នុងស្រុកដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នកប្រទានឲ្យ។ |
ដល់ឆ្នាំទី១៤ ក្នុងរាជ្យស្តេចហេសេគា នោះសានហេរីប ជាស្តេចស្រុកអាសស៊ើរ ក៏ឡើងមកច្បាំងយកបានអស់ទាំងទីក្រុងមានកំផែងនៅស្រុកយូដា
ដូច្នេះ ខ្ញុំម្ចាស់បានស្ងោរកូនខ្ញុំម្ចាស់ រួចយើងខ្ញុំបានបរិភោគទៅ លុះដល់ថ្ងៃក្រោយ ខ្ញុំម្ចាស់បាននិយាយទៅនាងថា ចូរយកកូនឯងមកឲ្យយើងបរិភោគទៀត តែគេបានយកកូនទៅលាក់ទុកវិញ
ស្រុករបស់ឯងរាល់គ្នាបានចោលស្ងាត់ហើយ ទីក្រុងឯងក៏ត្រូវដុតបំផ្លាញអស់ទៅ ពួកសាសន៍ដទៃគេត្របាក់លេបដីរបស់ឯង នៅចំពោះឯងផង ហើយដីនោះត្រូវចោលស្ងាត់ដោយពួកសាសន៍ដទៃបំផ្លាញ
ព្រះយេហូវ៉ា ទ្រង់បានស្បថដោយព្រះហស្តស្តាំទ្រង់ ហើយដោយព្រះពាហុដ៏មានឥទ្ធិឫទ្ធិរបស់ទ្រង់ថា ពិតប្រាកដជាអញនឹងមិនឲ្យស្រូវរបស់ឯងទៅធ្វើជាអាហារដល់ពួកខ្មាំងសត្រូវឯងទៀត ហើយពួកសាសន៍ដទៃនឹងមិនផឹកទឹកទំពាំងបាយជូរ ដែលឯងបានខំធ្វើទៀតឡើយ
ឱឯង ដែលនៅក្នុងកំឡុង មានទាំងពួកខ្មាំងឡោមព័ទ្ធឯងជុំវិញអើយ ចូរប្រមូលអីវ៉ាន់ឯង ចេញពីស្រុកទៅ
ដ្បិតព្រះយេហូវ៉ាទ្រង់មានបន្ទូលថា មើល ឥឡូវនេះអញនឹងបោះចោលពួកអ្នកស្រុកនេះចេញ ហើយនឹងធ្វើទុក្ខគេ ឲ្យគេស្គាល់ដៃអញផង។
រួចពួកខាល់ដេនឹងមកម្តងទៀត ច្បាំងនឹងទីក្រុងនេះ ហើយនឹងចាប់យកបានផង រួចគេនឹងដុតចោល
ព្រះអម្ចាស់ទ្រង់បានលេបអស់ទាំងទីលំនៅរបស់យ៉ាកុបបាត់ទៅ ឥតមានប្រណីឡើយ ក្នុងគ្រាដែលទ្រង់មានសេចក្ដីក្រោធ នោះទ្រង់បានរំលំអស់ទាំងទីមាំមួនរបស់កូនស្រីយូដា ទ្រង់បានពង្រាបទីទាំងនោះដល់ដី ហើយបន្ទាបបន្ថោកទាំងនគរ នឹងពួកចៅហ្វាយផង
លុះក្រោយពី៦២អាទិត្យនោះទៅ នោះអ្នកដែលបានចាក់ប្រេងតាំងឡើង នឹងត្រូវផ្តាច់ចេញវិញ ឥតមានទាក់ទងនឹងអ្វីឡើយ រួចបណ្តាទ័ពរបស់ចៅហ្វាយ១ដែលនឹងមក គេនឹងបំផ្លាញទីក្រុង នឹងទីបរិសុទ្ធបង់ ឯចុងបំផុតនៃការនោះនឹងបានដូចជាជំនន់ទឹក ក៏នឹងមានចំបាំងដរាបដល់ចុង ហើយបានសំរេចឲ្យមានការលាញបំផ្លាញដែរ
អញនឹងនាំឲ្យមានដាវជាសេចក្ដីសងសឹកនៃសញ្ញាមកលើឯង នោះឯងរាល់គ្នានឹងមូលគ្នានៅក្នុងក្រុងរបស់ឯងទាំងប៉ុន្មាន ហើយអញនឹងឲ្យជំងឺអាសន្នរោគកើតឡើងនៅកណ្តាលឯងរាល់គ្នាទៀត រួចឯងនឹងត្រូវបញ្ជូនទៅក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវ
មើល អញនឹងធ្វើឲ្យក្រុងយេរូសាឡិមទៅជាពែង ដែលនាំឲ្យវិលក្រឡាប់ដល់ជនជាតិនៅព័ទ្ធជុំវិញទាំងប៉ុន្មាន ហើយដល់ពួកយូដាដែរ ក្នុងកាលដែលមានគេឡោមព័ទ្ធច្បាំងនឹងក្រុងយេរូសាឡិម
ដ្បិតអញនឹងប្រមូលអស់ទាំងសាសន៍មកច្បាំងនឹងក្រុងយេរូសាឡិម គេនឹងចាប់យកទីក្រុងបាន ព្រមទាំងប្លន់ផ្ទះទាំងប៉ុន្មាន ហើយកំហែងចិត្តពួកស្រីៗផង នោះពួកអ្នកក្រុងពាក់កណ្តាលនឹងត្រូវនាំចេញទៅជាឈ្លើយ តែបណ្តាជនដែលសល់នៅ នឹងមិនត្រូវឃ្លាតចេញពីទីក្រុងទេ
កាលស្តេចបានឮ នោះទ្រង់មានព្រះទ័យក្រេវក្រោធ ក៏ចាត់ទ័ពឲ្យទៅបំផ្លាញពួកមនុស្សដែលសំឡាប់គេនោះ ព្រមទាំងដុតទីក្រុងរបស់គេចោលអស់
គេនឹងស៊ីផលពីហ្វូងសត្វឯង នឹងពីដីឯង ដរាបដល់ឯងវិនាសបាត់ទៅ គេមិនទុកឲ្យឯងមានស្រូវ ឬទឹកទំពាំងបាយជូរ ឬប្រេង ឬផលចំរើនពីហ្វូងគោ ហ្វូងចៀមឯងឡើយ ដរាបដល់គេបានបំផ្លាញឯងអស់រលីងទៅ