ព្រះយេហូវ៉ាទ្រង់បង្អុរភ្លៀងជាស្ពាន់ធ័រ នឹងភ្លើងពីលើមេឃ មកលើក្រុងសូដុំម នឹងក្រុងកូម៉ូរ៉ា
ចោទិយកថា 28:24 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់នឹងធ្វើឲ្យមានភ្លៀងមកលើស្រុកឯង ជាធូលី នឹងផង់លំអងដី ដែលនឹងធ្លាក់ពីលើមេឃមកលើឯង ដរាបដល់ឯងវិនាសបាត់អស់ទៅ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ានឹងធ្វើឲ្យភ្លៀងទៅជាផេះផង់ និងធូលីដី ធ្លាក់មកលើស្រុករបស់អ្នក គឺជាធូលីធ្លាក់ពីលើមេឃ មកលើអ្នក រហូតទាល់តែអ្នកវិនាស។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់នឹងធ្វើឲ្យធូលីដី ព្រមទាំងផេះធ្លាក់ពីលើមេឃ មកលើស្រុករបស់អ្នកជំនួសភ្លៀង រហូតទាល់តែអ្នកវិនាស។ អាល់គីតាប អុលឡោះតាអាឡានឹងធ្វើឲ្យធូលីដី ព្រមទាំងផែះធ្លាក់ពីលើមេឃ មកលើស្រុករបស់អ្នកជំនួសភ្លៀង រហូតទាល់តែអ្នកវិនាស។ |
ព្រះយេហូវ៉ាទ្រង់បង្អុរភ្លៀងជាស្ពាន់ធ័រ នឹងភ្លើងពីលើមេឃ មកលើក្រុងសូដុំម នឹងក្រុងកូម៉ូរ៉ា
ហេតុដូច្នោះ បែបដូចជាអណ្តាតភ្លើងឆេះបន្សុសជញ្ជ្រាំង ហើយស្មៅក្រៀមស្រុតចុះក្នុងភ្លើងយ៉ាងណា នោះឫសរបស់ពួកអ្នកទាំងនោះនឹងបានដូចជាអ្វីដែលពុករលួយ ហើយផ្ការបស់គេនឹងហុយឡើង ដូចជាធូលីយ៉ាងនោះដែរ ដ្បិតគេបានលះចោលបញ្ញត្តច្បាប់របស់ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រមទាំងមើលងាយចំពោះព្រះបន្ទូលរបស់ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលផង
អញបានបំផ្លាញនៅកណ្តាលពួកឯងរាល់គ្នា ដូចកាលព្រះទ្រង់បានបំផ្លាញក្រុងសូដុំម នឹងក្រុងកូម៉ូរ៉ា ហើយឯងរាល់គ្នាបានដូចជាអង្កត់ឱស ដែលគេកន្ត្រាក់រោចចេញពីភ្លើង តែព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ទោះបើយ៉ាងនោះក៏ដោយ គង់តែឯងរាល់គ្នាមិនបានវិលមកឯអញវិញដែរ។
ហេតុដូច្នេះបានជាមេឃមិនស្រក់ទំលាក់សន្សើមមកលើឯងទៀត ហើយផែនដីមិនបង្កើតផលទៀតឡើយ
រួចសេចក្ដីខ្ញាល់នៃព្រះយេហូវ៉ាឆួលឡើងទាស់នឹងឯង ហើយទ្រង់បិទផ្ទៃមេឃ មិនឲ្យមានភ្លៀង ឲ្យដីលែងបង្កើតផល នោះឯងរាល់គ្នានឹងត្រូវវិនាសបាត់ចេញ យ៉ាងឆាប់ពីស្រុកដ៏ល្អ ដែលព្រះយេហូវ៉ាប្រទានមកឯង។
ព្រះយេហូវ៉ាទ្រង់នឹងបើកឃ្លាំងដ៏វិសេសរបស់ទ្រង់ឲ្យដល់ឯង គឺជាផ្ទៃមេឃឲ្យមានភ្លៀងធ្លាក់មកសំរាប់ស្រុកឯងតាមរដូវកាល ហើយនឹងឲ្យពរដល់គ្រប់ទាំងការដែលដៃឯងធ្វើ នោះឯងនឹងឲ្យសាសន៍ជាច្រើនខ្ចីឥតមានខ្ចីពីគេវិញឡើយ